ធនាគារ ABA យកការប្រាក់ទាប6.5%
វិស័យអចលនទ្រព្យនៅកម្ពុជា ត្រូវបានរងព្យុះភ្លៀងជាច្រើនដំណាក់កាល ចាប់តាំងពីវត្តមានមេរោគ កូវីដ១៩ ចាប់បដិសន្ធិលើភពផែនដីយើងនេះ ក៏ប៉ុន្តែមួយរយៈចុងក្រោយ តាមរយៈការលូកដៃចូលសម្របសម្រួលពីរាជរដ្ឋាភិបាល និងការខ្នះខ្នែងយកចិត្តទុកដាក់រកច្រកចេញពីម្ចាស់គម្រោងផងដែរនោះ បានធ្វើឲ្យវិស័យអចលនទ្រព្យហាក់មានភាពធូរស្រាល និងផ្តល់អំណោយផលច្រើនសម្រាប់អតិថិជន។ ទន្ទឹមនឹងការចូលរួមចំណែកពីម្ចាស់គម្រោង និងរាជរដ្ឋាភិបាល វិស័យធនាគារក៏ជាផ្នែកមួយ បានជួយដោះស្រាយទៅលើចរន្តទិញលក់នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាដូចគ្នា។
