ធនាគារ PPCBank វិនិយោគធំលើធនធានមនុស្សតាមរយៈការសម្ពោធមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មី និងបើកវគ្គពិសេសស្តីពី AI Evolution in Business ដល់បុគ្គលិកជាង ៦០០នាក់
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ធនាគារ PPCBank បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ខ្លួន ដែលជាសមិទ្ធផលថ្មីស្រឡាងមួយក្នុងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នាយុគសម័យបច្ចុប្បន្ន។ ធនាគារ PPCBank ក៏បានរៀបចំកម្មវិធីបណ្តុះបណ្តាលពិសេសមួយភ្លាមៗ ស្តីពី “AI Evolution in Business”។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពបុគ្គលិកគ្រប់ជាន់ថ្នាក់ លើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងជំរុញកំណើនអាជីវកម្មក្នុងយុគសម័យឌីជីថលឱ្យកាន់តែរលូន និងមានឧត្តមភាពប្រកួតប្រជែងខ្ពស់។ វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្ត្ររបស់ធនាគារនេះ នឹងត្រូវបែងចែកចេញជា ៦ក្រុម ដោយមានបុគ្គលិកចូលរួមយ៉ាងច្រើនកុះករលើសពី ១០០នាក់នៅក្នុងមួយក្រុមៗ…
