គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៦ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃប្រហែល៣,១១ ពាន់លានដុល្លារ
របាយការណ៍ផ្លូវការរបស់និយ័តករមូលបត្រកម្ពុជា បានបង្ហាញថា គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៦ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃប្រហែល ១២,៥០ ទ្រីលានរៀល (៣,១១ ពាន់លានដុល្លារអាម៉េរិក)។ ចំពោះទំហំជួញដូរភាគហ៊ុន សរុបមានចំនួន ២៦២ លាន ភាគហ៊ុន ដែលមានតម្លៃ ជួញដូរសរុប ៤៨៤,៣៦ លានដុល្លារអាម៉េរិក និងទំហំជួញដូរប្រចាំថ្ងៃជាមធ្យម ២១០.៨០៦ ភាគហ៊ុន ខណៈដែលតម្លៃជួញដូរប្រចាំថ្ងៃជាមធ្យមប្រមាណ ២៧ ម៉ឺនដុល្លារអាម៉េរិក និងបានផ្តល់លេខអត្តសញ្ញាណវិនិយោគិនចំនួន ៧៦.៦៩៦។ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក៏បានផ្តល់អាជ្ញាបណ្ណ…
