Sunday, 15 November 2026

#Cambodia Securities Exchange

Banking

កត់ត្រាក្នុងប្រវត្តិសាស្ត្រ! វិនិយោគិនសម្រុកជួញដូរ ធ្វើឱ្យផ្សារមូលបត្រកម្ពុជាធ្លាយកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងខែកញ្ញា

ទីផ្សារភាគហ៊ុននៅកម្ពុជាបាននិងកំពុងបង្កើតរបត់ប្រវត្តិសាស្ត្រថ្មីមួយ ដោយបោះជំហានទៅមុខយ៉ាងគំហុក និងទទួលបានទំនុកចិត្តយ៉ាងខ្លាំងក្លាពីសំណាក់វិនិយោគិន។ យោងតាមរបាយការណ៍ដែលបានបង្ហាញកាលពីពេលថ្មីៗនេះពី ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានឱ្យដឹងថា នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ សកម្មភាពទិញ-លក់ភាគហ៊ុនបានផ្ទុះឡើងយ៉ាងខ្លាំងក្លា រហូតបង្កើតបានជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រចាប់តាំងពីបង្កើតផ្សារភាគហ៊ុនមក។ នៅក្នុងយុទ្ធនាការជួញដូរដ៏មមាញឹកប្រចាំខែកញ្ញានេះ ទំហំទឹកប្រាក់ជួញដូរជាមធ្យមប្រចាំថ្ងៃ (Average Daily Trading Value) បានហក់ឡើងខ្ពស់រហូតដល់ទៅ ៥.៨ ពាន់លានរៀល (ឬប្រមាណ ១.៤៥ លានដុល្លារអាមេរិក) ក្នុងមួយថ្ងៃ។ ទន្ទឹមនឹងការហក់ឡើងនៃទំហំទឹកប្រាក់នេះ ចំនួនភាគហ៊ុនដែលត្រូវបានជួញដូរជាមធ្យមប្រចាំថ្ងៃ ក៏បានបង្កើតកំណត់ត្រាថ្មីដ៏អស្ចារ្យ ដោយកើនឡើងរហូតដល់ទៅ ៩៣២,១៣៩…