Sunday, 15 November 2026

#Cambodia Microfinance Association

Microfinance

លោក ឈន វឌ្ឍនៈ៖ វិស័យហិរញ្ញវត្ថុដែលរឹងមាំ មិនត្រឹមតែត្រូវការស្ថាប័នដែលមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការយុវជនដែលមានចំណេះដឹង ជំនាញច្បាស់លាស់

វិស័យហិរញ្ញវត្ថុដែលរឹងមាំ មិនត្រឹមតែត្រូវការស្ថាប័នដែលមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការយុវជនដែលមាន ចំណេះដឹង ជំនាញច្បាស់លាស់ និងការទទួលខុសត្រូវ ដើម្បីត្រៀមខ្លួនក្នុងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានាពេលអនាគត។ នេះជាការលើកឡើងរបស់ លោក ឈន វឌ្ឍនៈ អគ្គលេខាធិការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងឱកាសចូលរួមថ្លែងសុន្ទរកថាក្នុងសាលាស្តីពី «កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនសម្រាប់អាជីពវិជ្ជាជីវៈក្នុងវិស័យមីក្រូហិរញ្ញវត្ថុ» ដែលរៀបចំដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការជាមួយនឹងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា កាលពីថ្មីៗនេះ។ អគ្គលេខាធិការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ដើម្បីជាផ្នែកមួយនៃការកសាង…

Microfinance

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តចូលរួមអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនសម្រាប់អាជីពវិជ្ជាជីវៈក្នុងវិស័យមីក្រូហិរញ្ញវត្ថុ» នៅ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប ក្នុងគោលបំណង លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការយល់ដឹងអំពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងតួនាទីរបស់វិស័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជួយឱ្យសិស្ស-និស្សិតត្រៀមខ្លួនបានកាន់តែប្រសើរសម្រាប់អាជីពនាពេលអនាគត។ លោកជំទាវ ឌិត នីតា ប្រធានគណៈកម្មាធិការអប់រំ និងមូលនិធិអភិវឌ្ឍន៍បុគ្គលិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា…

Microfinance

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចូលរួមកិច្ចពិគ្រោះយោបល់ពហុភាគី លើកទី៤ ស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា»

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល លោក ជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសមាគម បានចូលរួមកិច្ចពិគ្រោះយោបល់ពហុភាគី លើកទី៤ ស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Vladanka Andreeva…