Sunday, 15 November 2026

#Samdech Thipadei Hun Manet

Banking

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ថវិកាឧបត្ថម្ភភ្លាមៗដល់ពលរដ្ឋជាង ១,៦០០ គ្រួសារ រងគ្រោះដោយសារសង្គ្រាមឈ្លានពាននៅតាមព្រំដែន

នៅក្នុងឱកាសនៃពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងការប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការនូវទឹកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្ទះសម្បែង នៅក្នុងសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃ។ នៅក្នុងប្រសាសន៍សំណេះសំណាល សម្តេចធិបតី បានគូសបញ្ជាក់យ៉ាងច្បាស់ៗពីការយកចិត្តទុកដាក់ខ្ពស់ និងមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោលឡើយ ដោយរាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃជួសជុលផ្ទះសម្បែងទៅតាមកម្រិតនៃការខូចខាតជាក់ស្តែង ដូចខាងក្រោម៖ សម្រាប់ផ្ទះដែលខូចខាតខ្ទេចខ្ទី៖ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០…

Banking

សម្តេច ហ៊ុន ម៉ាណែត អរគុណគ្រឹះស្ថានហិរញ្ញវត្ថុ​ ដែលបានពន្យារការសងប្រាក់របស់ជនភៀសសឹកនិងយោធិន អំឡុងពេលផ្ទុះសង្គ្រាម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណដល់បណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ផ្តល់ការពន្យារពេលសងប្រាក់ របស់ពលរដ្ឋភៀសសឹក និងយោធិន នាអំឡុងផ្ទុះអាវុធ នៅតាមព្រំដែន កាលពីឆ្នាំ២០២៥។ ថ្លែងក្នុងពិធីអបអរខួប៨០ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ព្រឹកថ្ងៃទី៧ ខែតុលានេះ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៦១ បានជួយពន្យារការទូទាត់សងប្រាក់ប្រចាំខែ ទាំងដើម ទាំងការ…