Sunday, 15 November 2026

#Cambodian Economy

Banking

កម្ពុជា គ្រោងចំណូល-ចំណាយដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ «ថវិកាឆ្នាំ២០២៧» ដើម្បីការពារអធិបតេយ្យ និងជំរុញសេដ្ឋកិច្ចឱ្យកើន ៤,៨%

រាជរដ្ឋាភិបាលកម្ពុជា បានប្រសិទ្ធនាមថវិកាឆ្នាំ២០២៧ ថាជា «ថវិកាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី រក្សាលំនឹងជីវភាពប្រជាជន និងគាំពារកំណើនចំគោលដៅ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់ ដោយធានានូវលទ្ធភាពឆ្លើយតបគ្រប់គ្រាន់ និងចីរភាពហិរញ្ញវត្ថុសាធារណៈ»។ ផ្អែកលើច្បាប់ហិរញ្ញវត្ថុថ្មីនេះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនប្រមាណ ៤,០% នៅក្នុងឆ្នាំ២០២៦ និងបន្តកើនឡើងដល់ ៤,៨% នៅក្នុងឆ្នាំ២០២៧ ខាងមុខ។ ជាមួយគ្នានេះ ទំហំ ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៣ ២៧៧ ដុល្លារអាម៉េរិក បើធៀបនឹងចំនួនប្រមាណ ៣ ០៩៨ ដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៦។តាមការវាយតម្លៃ កំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងឆ្នាំ២០២៧…

Banking

ធនាគារពិភពលោក ព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៦ នឹងថមថយមកត្រឹម ៣.៥%

កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានធនាគារពិភពលោកព្យាករថានឹងថមថយមកនៅត្រឹម ៣.៥ ភាគរយ ក្នុងឆ្នាំ ២០២៦។ នេះបើយោងតាមរបាយការណ៍ថ្មីចុងក្រោយ ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំឆមាសសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។ ការធ្លាក់ចុះនេះ ត្រូវបានធនាគារពិភពលោកអះអាងថា ភាគច្រើនបណ្តាលមកពីការថយចុះនៃការប្រើប្រាស់ឯកជន ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះយ៉ាងគំហុកនៃរំហូរប្រាក់ផ្ញើពីក្រៅប្រទេស អតិផរណាខ្ពស់ និងកំណើនឥណទានទាប ដែលកត្តាAllនេះបាននិងកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើកម្លាំងទិញរបស់គ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជានៅតែមានសញ្ញាវិជ្ជមានឡើងវិញក្នុងរយៈពេលមធ្យម ជាមួយនឹងការព្យាករណ៍ថានឹងងើបឡើងវិញដល់ ៤.០ ភាគរយ ក្នុងឆ្នាំ ២០២៧ និង ៥.០ ភាគរយ…