Cam Bank News

មកស្គាល់មុខអ្នកមានដាច់គេនៅម៉ាឡេស៊ីទាំង ៥រូបនេះ ទ្រព្យសរុបបញ្ចូលគ្នាដល់ជិត ៣៩ពាន់លានដុល្លារ

បុគ្គលមានទ្រព្យច្រើនដាច់គេទាំង៥ របស់ម៉ាឡេស៊ី បច្ចុប្បន្នកំពុងមើលឃើញទ្រព្យសម្បត្តិរបស់ពួកគេបូកសរុបបញ្ចូលគ្នាកើនឡើងដល់ទៅ៨% ពោលស្ថិតនៅចំនួន ៣៨.៦ពាន់លានដុល្លារនៅឆ្នាំនេះ ទោះបីទីផ្សារភាគហ៊ុនធ្លាក់ចុះក៏ដោយ។

លោក Robert Kuok

ទោះស្ថិតក្នុងវ័យជរាដល់ទៅ ១០១ឆ្នាំ តែលោក Robert Kuok ជាបុគ្គលដ៏មានឥទ្ធិពលក្នុងក្រុមហ៊ុន Kuok Group និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាបុរសមានទ្រព្យសម្បត្តិច្រើនបំផុតនៅម៉ាឡេស៊ី ជាមួយទ្រព្យរហូតដល់ទៅ ១២.១ពាន់លានដុល្លារ កើនពីឆ្នាំមុន៦% ។

លោក Quek Leng Chan

សម្រាប់តំណែងលេខពីរនៅម៉ាឡេស៊ី គឺជាបុរសវ័យ ៨៣ឆ្នាំលោក Quek Leng Chan ដែលមានមានទ្រព្យ ៩.៩ពាន់លានដុល្លារ កើនឡើង១២.៥% ។ លោក Quek ជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន Hong Leong Co., រកស៊ីលើវិស័យហិរញ្ញវត្ថុ ចំណីអាហារ និងអចលនទ្រព្យ។

បងប្អូនត្រកូល Teh

ទ្រព្យសម្បត្តិបងប្អូនត្រកូល​ Teh ដែលជាអ្នកស្នងមរតករបស់ធនាគារសាធារណៈបានកើនឡើង៩% ដល់ចំនួន ៥.៩ពាន់លានដុល្លារ។ បងប្អូនរបស់ត្រកូនមួយនេះ បានទទួលទ្រព្យសម្បត្តិពីឪពុកចុងរបស់ពួកគេគឺលោក The Hong Piow ដែលជាអ្នកដឹកនាំធនាគារមួយនេះអស់រយៈពេលជាច្រើនទស្សវត្ស។

លោក Koon Poh Keong និងបងប្អូន

លោក Koon Poh Keong និងបងប្អូនទាំង ៤នាក់របស់គាត់ ប្រមូលទ្រព្យសម្បត្តិបញ្ចូលគ្នាមានចំនួន ៥.៤ពាន់លានដុល្លារ កើនឡើង២% ធៀបកាលពីឆ្នាំមុន។

គ្រួសារ Krishnan

ចំណាត់ថ្នាក់លេខ៥ គឺជាគ្រួសារដែលទទួលបានកេរ្តិ៍អាករពីមហាសេដ្ឋី Ananda Krishnan ដោយមកទល់បច្ចុប្បន្ន ទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាមានចំនួន ៥.៣ពាន់លានដុល្លារកើនឡើង១០% ។ លោក Ananda ជាអតីតពាណិជ្ជកររកស៊ីទៅលើវិស័យប្រេង ដែលបានកសាងទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារតាំងពីដើមរៀងមក តែគួរជាអកុសលលោកបានទទួលអនិច្ចកម្មនៅខែវិច្ឆិកា ឆ្នាំ២០២៤ នៅជន្មាយុ ៨៦ឆ្នាំ៕

Related Articles