Cam Bank News

គ្មានអ្វីពិបាកស្មានជាងហាងឆេងមាសទេ បែកគ្នាតែមួយថ្ងៃ មាសរកបានអ្នកថ្មី ឡើងថ្លៃដល់ទៅ ១៤ដុល្លារ

ម្សិលមិញកាលពីថ្ងៃទី៦ ឧសភា ២០២៥ ហាងឆេងស្ថិតនៅកម្រិតសមល្មម ដោយសម្រាប់ លក់ចេញគឺតម្លៃ ៣៩៥ដុល្លារក្នុងមួយជី ឯសម្រាប់ទិញចូលគឺតម្លៃ ៣៨៥ដុល្លារក្នុងមួយជី។

ចៃដន្យអីថ្ងៃនេះ ហាងឆេងមាសមានការប្រែប្រួលខ្ពស់គួរសម ដោយមានកំណើនខុសគ្នាតែមួយថ្ងៃដល់ទៅ ១៤ដុល្លារក្នុងមួយជីមាស ពោលសម្រាប់លក់ចេញ ស្ថិតនៅតម្លៃ ៤០៩ដុល្លារក្នុងមួយជី ស្របពេលដែលទិញចូលវិញនោះ គឺមានតម្លៃ ៣៩៩ដុល្លារក្នុងមួយជី៕

Related Articles