មហាយក្សចិន បានផ្តល់នូវហិរញ្ញប្បទានទៅដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ ១ទ្រីលានដុល្លារ ក្រោមការប្តេជ្ញាចិត្តលើគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលជាគម្រោងអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងធំ មានគោលបំណងលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសចិន និងដៃគូ តាមបណ្តាប្រទេសក្នុងតំបន់ អាស៊ី អាហ្វ្រិក និងអឺរ៉ុប។

ខាងក្រោមនេះ ជាលំដាប់លេខរៀងនៃបណ្តាប្រទេសជំពាក់បំណុលប្រទេសចិនច្រើនជាងគេ នៅលើពិភពលោក៖
១. ប្រទេស Pakistan ជាប់បំណុល ២៦.៦ពាន់លានដុល្លារ
២. ប្រទេស Angola ជាប់បំណុល ២១ពាន់លានដុល្លារ
៣. ប្រទេស Sri Lanka ជាប់បំណុល ៨.៩ពាន់លានដុល្លារ
៤. ប្រទេស Ethiopia ជាប់បំណុល ៦.៨ពាន់លានដុល្លារ
៥. ប្រទេស Kenya ជាប់បំណុល ៦.៧ពាន់លានដុល្លារ
៦. ប្រទេស Zambia ជាប់បំណុល ៦.១ពាន់លានដុល្លារ
៧. ប្រទេស Bangladesh ជាប់បំណុល ៦.១ពាន់លានដុល្លារ
៨. ប្រទេស Laos ជាប់បំណុល ៥.៣ពាន់លានដុល្លារ
៩. ប្រទេស អេហ្ស៊ីប ជាប់បំណុល ៥.២ពាន់លានដុល្លារ
១០. ប្រទេស Nigeria ជាប់បំណុល ៤.៣ពាន់លានដុល្លារ
ទិន្នន័យនេះ ផ្អែកតាមការឲ្យដឹងពីស្ថាប័ន Visual Capitalist យកលំនាំតាមទិន្នន័យកាលពីឆ្នាំ២០២២។ ដោយឡែក សម្រាប់ប្រទេសកម្ពុជាវិញ គឺស្ថិតនៅលេខរៀងទី១២ ជាប់បំណុលពីចិន ៤ពាន់លានដុល្លារ ខណៈក្នុងកម្រិតត្រឹមនេះ សេដ្ឋវិទូកម្ពុជា ជាច្រើនអះអាងថា កម្ពុជាកំពុងស្ថិតនៅស្ថានភាពប្រសើរ ត្បិតផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា បន្តមានកំណើនវិជ្ជមាន ជារៀងរាល់ឆ្នាំ៕