Cam Bank News

រកឯណាបាន! ប្រើពេលតែមួយភ្លែត អ្នកមានដាច់គេទាំង៣ របស់ពិភពលោក ចំណេញប្រាក់បាន ៣០ពាន់លានដុល្លារ

ស្គាល់ហើយមហាសេដ្ឋីលំដាប់ជួរមុខរបស់ពិភពលោកទាំង៣ នោះគឺស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និងស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg ដោយទ្រព្យសម្បត្តិរបស់ពួកគេសរុបបញ្ចូលគ្នាកើនបានក្នុងរង្វង់ចំនួន ៣០ពាន់លានដុល្លារ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ខណៈការកើនឡើងដូច្នេះ ក៏ហេតុថាផ្សារហ៊ុនអាមេរិកកើនសន្ទស្សន៍ ក្រោយសហរដ្ឋអាមេរិក និងចិន ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្នានឹងគ្នា។

បើតាមរបាយការណ៍ពី Forbes បានបញ្ជាក់ថា ក្នុងចំនួនទឹកប្រាក់ជាង ៣០ពាន់លានដុល្លារនោះ ម្សិលមិញនេះ លោក Elon Musk កើនទ្រព្យបានចំនួន ១១ពាន់លានដុល្លារ ហើយលោក Jeff Bezos កើនបានចំនួន ១៣ពាន់លានដុល្លារ និងលោក Mark Zuckerberg កើនបានចំនួន ១២ពាន់លានដុល្លារ។

សូមជម្រាបបន្ថែមថា បើគិតដល់ទំហំទ្រព្យសម្បត្តិទាំងមូលតែម្តង បុរសកូនច្រើនលោក Elon Musk បច្ចុប្បន្នជាមហាសេដ្ឋីមានដាច់គេផុតលេខ ដោយរបាយការណ៍ពី Forbes  បានប៉ានប្រមាណថា លោកមានទ្រព្យ ៤០៦.៩ពាន់លានដុល្លារ ស្របពេលមហាសេដ្ឋីសាច់ដុំ រាងកាយរឹងប៉ឹង លោក Jeff Bezos មានទ្រព្យចំនួន ២២៣.៦ពាន់លានដុល្លារ និងមហាសេដ្ឋីមុខស្រស់ទើបចេះលេងខ្លួនលោក Mark Zuckerberg មានទ្រព្យចំនួន ២២០ពាន់លានដុល្លារ៕

Related Articles