ហាងឆេងមាសពីមុនៗ ត្រូវបានហក់ឡើងខ្ពស់ហួសដល់តម្លៃលើស ៤០០ដុល្លារក្នុងមួយជីឯណោះ យ៉ាងណាតម្លៃមួយនេះក៏មានការប្រែប្រួលត្រឡប់មកវិញ ដោយនាពេលបច្ចុប្បន្ន តួយ៉ាងហាងឆេងមាសចំថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ គឺមានតម្លៃ ៣៩៤ដុល្លារក្នុងមួយជីជាតម្លៃសម្រាប់លក់ចេញ ហើយចំណែកតម្លៃសម្រាប់ទិញចូលវិញ គឺស្ថិតនៅ ៣៨៤ដុល្លារក្នុងមួយជី។
ងាកមកហាងឆេង ផ្លាទីនទឹកប្រាំពីរកន្លះ ក៏សូមបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃនេះ គឺមានតម្លៃ ២៩៦ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ឯសម្រាប់តម្លៃទិញចូល គឺ ២៨៦ដុល្លារក្នុងមួយជី៕
