Cam Bank News

កៅស៊ូ ជាដំណាំចម្បងមួយរបស់កសិករកម្ពុជា តស់មកដឹងថា ប៉ុន្មានខែកន្លងមក កម្ពុជារកចំណូលបានប៉ុន្មានពីដំណាំមួយប្រភេទនេះ?

យោងតាមទិន្នន័យ​របស់​​អគ្គនាយក​ដ្ឋានកៅស៊ូ នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា រយៈពេល ៤ខែ ពោលចាប់​ពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០២៥ កម្ពុជា​ផលិតជ័រកៅស៊ូបានចំនួនជាង ៨២ ០០០តោន ថយចុះជាង ៥តោន ឬស្មើនឹង៥.៩% ​បើ​ធៀបនឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំ២០២៤។

ទន្ទឹមគ្នា កម្ពុជាក៏បាននាំចេញកៅស៊ូចំនួនជាង ៧៦ ០០០តោន ថយចុះជិត ៩តោន ឬស្មើនឹង១០.៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដោយទំហំប៉ុណ្ណេះល្មមឲ្យកម្ពុជារកចំណូលបានចំនួន ១៤៨.១៨លានដុល្លារ និងរកចំណូលបានមកពីការលក់ឈើកៅស៊ូបានចំនួន ១.៧៩លានដុល្លារ ស្មើនឹង ៦ ៩២៩ម៉ែត្រគូប។

សូមរំលឹកជូនថា ដោយយោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ឆ្នាំ​២០២៤ កម្ពុជា​បានន​នាំចេញ​ផលិតផល​ជ័រកៅស៊ូ និង​ឈើកៅស៊ូ ទទួលបាននូវទឹក​ប្រាក់សរុបចំនួន ៦៧១.៦៨លានដុល្លារ កើនឡើង៣៦.៤៨% បើ​ធៀប​នឹង​​ឆ្នាំ២០២៣ ៕

Related Articles