Cam Bank News

៣៥ ឆ្នាំនៃទំនុកចិត្ត និងឧត្តមភាព៖ ធនាគារ កាណាឌីយ៉ា អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ឈរជើងជាមួយគ្រឹះដ៏រឹងមាំ ដើម្បីការរីកចម្រើនរួមគ្នាជាមួយអតិថិជន

ធនាគារ កាណាឌីយ៉ា មានមោទនភាពយ៉ាងក្រៃលែងក្នុងការប្រារព្ធពិធីអបអរសាទរខួបគម្រប់ ៣៥ ឆ្នាំ នៃដំណើរវិវត្តន៍ និងការផ្ដល់សេវាកម្មធនាគារដ៏ល្អឥតខ្ចោះជូនដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។

ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ ស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនេះ បានឈរជើងជាមួយគ្រឹះដ៏រឹងមាំ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យធនាគារ និងសេដ្ឋកិច្ចជាតិ តាមរយៈការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត ការនាំយកនវានុវត្តន៍បច្ចេកវិទ្យាទំនើបៗ និងការផ្តល់បទពិសោធន៍សេវាកម្មដ៏ល្អប្រសើរឥតឈប់ឈរ។ ពីមួយជំហានទៅមួយជំហាន ធនាគារបានបន្តអភិវឌ្ឍខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់កម្រិត ចាប់ពីអតិថិជនបុគ្គល រហូតដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងក្រុមហ៊ុនធំៗ។

ធនាគារ កាណាឌីយ៉ា ក.អ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ១៩៩១ ដែល​មាន​ឈ្មោះ​ថា “ Canadia Gold & Trust Corporation Ltd.” ដែល​ជា​បណ្ដាក់​ទុន​រួម​គ្នា​រវាងជនជាតិ​កម្ពុជា-កាណាឌីយ៉ា និង​ធនាគារ​ជាតិ​នៃ​កម្ពុជា។ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគាររួមមានអតីតបុគ្គលិក​ជំនាញៗ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា និងភាគទុនិកជាជនជាតិ​កម្ពុជា និងកាណាដា។

សកម្មភាព​សំខាន់ៗរបស់ធនាគារ​គឺ​ផ្អែក​ទៅ​លើ​ប្រតិបត្តិការ​មាស ដូចជា​ការ​ផលិតមាស និង​ផ្ដល់​កម្ចីទៅ​ដល់​ពាណិជ្ជករ​ទាំងឡាយ។ នៅថ្ងៃទី១៩ មេសា ១៩៩៣ ធនាគារត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា ធនាគារកាណាឌីយ៉ា (Canadia Bank Ltd.,) ដោយ ទទួល​បាន​អាជ្ញាប័ណ្ណ​ជាធនាគារ​ពាណិជ្ជពីធនាគារ​ជាតិ​នៃ​កម្ពុជា និង​បាន​ចុះ​ឈ្មោះ​​ក្នុង​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម។ រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ធ្នូ ២០០៣ ធនាគារក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា​ថ្មី​មក​ជា “ធនាគារកាណាឌីយ៉ា ក.អ” (Canadia Bank PLC.)៕

Related Articles