កាលពីថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២៦កន្លងទៅនេះ លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសៀវភៅដ៏មានសារៈសំខាន់មួយក្រោមចំណងជើងថា «បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើននៅប្រទេសកម្ពុជា និងតំបន់អាស៊ាន»។

ពិធីនេះ រៀបចំឡើងនៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ដើម្បីអបអរសាទរស្នាដៃនិពន្ធរួមគ្នាដ៏ឧត្តុង្គឧត្តមរវាង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង សាស្ត្រាចារ្យ Shandre Mugan Thangavelu។
គួរឱ្យដឹងថា សៀវភៅដ៏មានតម្លៃ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើននៅកម្ពុជា និងតំបន់អាស៊ាន»នេះ គឺជាឯកសារយោងដ៏សំខាន់ដែលនឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ានទាំងមូល៕





