តាមរយៈរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុន CBC (Credit Breaureau of Cambodia) បានបង្ហាញឲ្យដឹងថា ចំនួនអ្នកសុំកម្ចីពីធនាគារនៅកម្ពុជា សម្រាប់ការប្រើប្រាស់ដោះទាល់ផ្ទាល់ខ្លួន បានកើនឡើងចំនួន៥% នៅត្រីមាសទីមួយ ចន្លោះពីខែមករា ដល់ខែមីនា នៃឆ្នាំ២០២៥នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
មកទល់បច្ចុប្បន្ន គិតត្រឹមថ្ងៃខែមីនា ឆ្នាំ២០២៥ បំណុលនៅក្នុងទីផ្សារកម្ពុជា មានចំនួនសរុប ១៥.៨៧ពាន់លានដុល្លារ ក្នុងនោះកម្ចីដើម្បីហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance) មានចំនួន ៤៨.០៥% ហើយកម្ចីទិញអចលនទ្រព្យ ឬអចលនវត្ថុផ្សេងៗ (Mortgage Loan) មានចំនួនដល់ទៅ ៥០.៥១% ៕
