ធនាគារវិនិយោគ និងអភិវឌ្ឍន៍ កម្ពុជា (BIDC) បានរៀបចំកម្មវិធីបើកអោយដំណើរការគម្រោងផ្លាស់ប្តូរប្រព័ន្ធធនាគារស្នូល (Kick-off Ceremony Core Banking) ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងដំណើរផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យាទំនើបកម្ម ពង្រឹងសមត្ថភាពប្រតិបត្តិការ និងលើកកម្ពស់គុណភាពសេវាកម្មអតិថិជន កាលពីថ្ងៃទី១៩ ខែសីហា នៅស្នាក់ការកណ្តាល។

តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Core Banking ថ្មីនេះ BIDC មានគោលបំណងឆ្លើយតបយ៉ាងពេញលេញទៅនឹងតម្រូវការរីកចម្រើនអាជីវកម្មក្នុងយុគសម័យថ្មី ដោយបង្កើនល្បឿនដំណើរការប្រតិបត្តិការ ពង្រីកសមត្ថភាពធ្វើសមាហរណកម្មផលិតផល និងសេវាកម្មធនាគារឌីជីថល ព្រមទាំងពង្រឹងសុវត្ថិភាព និងភាពជឿជាក់នៃប្រព័ន្ធ។
នេះជាជំហានយុទ្ធសាស្ត្រមួយក្នុងការសម្រេចឱ្យបាននូវបេសកកម្មរបស់ BIDC ក្នុងការក្លាយជាធនាគារមួយដែលមានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទើបទំនើបឈានមុខគេនៅកម្ពុជា រួចរាល់ក្នុងការអមដំណើរអតិថិជនឈានចូលយុគសម័យឌីជីថល។
ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC Bank) គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងចាប់ពីឆ្នាំ ២០០៩។






