Cam Bank News

ធនាគារ អេស៊ីលីដា និងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ សហការរៀបចំសិក្ខាសាលា ស្តីពី ការអនុវត្តសាកល្បងការទូទាត់កម្រៃសេវាតាម ACLEDA Super App

ធនាគារ អេស៊ីលីដា ភីអិលស៊ី និងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានសហការរៀបចំសិក្ខាសាលា ស្តីពី ការអនុវត្តសាកល្បងការទូទាត់កម្រៃសេវាតាម ACLEDA Super App សម្រាប់ប្រតិបត្តិការទូទាត់កម្រៃសេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ នៅរដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦  ក្រោមអធិបតី ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និង បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា 

សិក្ខាសាលានេះ គឺជារបត់កែទម្រង់ដ៏មានសារៈសំខាន់ ក្នុងការធ្វើទំនើបកម្មសេវាសាធារណៈថ្នាក់ក្រោមជាតិ ឱ្យកាន់តែទាន់សម័យ និងឆ្លើយតបបានរហ័សទៅនឹងសម័យកាលឌីជីថល និងតម្រូវការរបស់ប្រជាពលរដ្ឋ។ តាមរយៈ ACLEDA Super App នឹងបង្កើនប្រសិទ្ធភាពសេវារដ្ឋបាល មានភាពងាយស្រួល ចំណេញពេលវេលាទាំងប្រជាពលរដ្ឋ និងមន្ត្រីប្រតិបត្តិ ព្រមទាំងមានតម្លាភាព សុវត្ថិភាព និងគណនេយ្យភាពក្នុងការប្រមូលចំណូលសេវារដ្ឋបាល ជាពិសេស រួមចំណែកជំរុញការអភិវឌ្ឍសង្គមឌីជីថល បង្កើតទម្លាប់ថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាឌីជីថលក្នុងជីវភាពប្រចាំថ្ងៃ។

គួរឱ្យដឹងដែរថា កន្លងមក ធនាគារ អេស៊ីលីដា និងក្រសួងមហាផ្ទៃ បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សេវាសាធារណៈឱ្យទៅជាលក្ខណៈឌីជីថល តាមរយៈការចុះMOU ស្តីពីការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារ អេស៊ីលីដា សម្រាប់ប្រមូលកម្រៃទិដ្ឋាការពីអតិថិជន តាមប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។

Related Articles