ធនាគារ FTB សូមចូលរួមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងស្មោះស្ម័គ្របំផុតចំពោះ FTB Tower និងក្រុមហ៊ុន MSNH Investment Co., Ltd. ក្នុងឱកាសដ៏វិសេសវិសាលនៃ «ពិធីចុះហត្ថលេខាលើវិញ្ញាបនបត្រប្រគល់-ទទួល អគារ FTB Tower»។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ជាការប្រគល់ និងទទួលយកសោរអគារពាណិជ្ជកម្មជាផ្លូវការ ដែលឆ្លុះបញ្ចាំងពីការបញ្ចប់ដំណាក់កាលដ៏សំខាន់ និងជោគជ័យបំផុតមួយ នៃគម្រោងមហាទុនដ៏មានអត្ថន័យជ្រាលជ្រៅមួយនេះ។

អគារ FTB Tower មិនត្រឹមតែជាសំណង់ស្ថាបត្យកម្មដ៏ទំនើប លេចធ្លោចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបដ៏រឹងមាំនៃការបង្ហាញពី មហិច្ឆតា ភាពអត់ធ្មត់ និងចក្ខុវិស័យវែងឆ្ងាយ របស់ធនាគារ FTB និងក្រុមហ៊ុន MSNH Investment Co., Ltd.។ សមិទ្ធផលដ៏អស្ចារ្យនាពេលនេះ គឺជាសក្ខីភាពសរឱ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់ឥតងាករេអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងជាផ្លែផ្កាដ៏ផ្អែមល្ហែមដែលកើតចេញពីកិច្ចសហការយ៉ាងស្អិតរមួត និងប្រកបដោយជំនឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ក្នុងនាមជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធ និងជាសាក្សីម្នាក់ក្នុងដំណើរដ៏មានអត្ថន័យមិនអាចបំភ្លេចបាននេះ ធនាគារ FTB មានមោទកភាពយ៉ាងក្រៃលែងដែលបានដើរទន្ទឹមគ្នាជាមួយក្រុមហ៊ុន MSNH Investment Co., Ltd. ក្នុងការអបអរសាទរនូវសមិទ្ធផលដ៏ធំធេងនេះ។ ទន្ទឹមនឹងការអបអរសាទរនេះ ធនាគារ FTB សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល ជូនដល់គម្រោងអគារពាណិជ្ជកម្ម FTB Tower ឱ្យទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ ភាពរុងរឿង និងការរីកចម្រើនប្រកបដោយនិរន្តរភាពជាបន្តបន្ទាប់ទៅថ្ងៃអនាគត។






