Cam Bank News

អ្នកឧកញ៉ា គិត ម៉េង៖ភាពជោគជ័យដ៏ធំផ្នែកហិរញ្ញវត្ថុ គឺកើតចេញពីវិន័យ និងការចេះគ្រប់គ្រងខ្លួនឯង មិនមែនការចំណាយដើម្បីភាពរំភើបរីករាយនោះទេ

នៅក្នុងពិភពជំនួញ និងការគ្រប់គ្រងហិរញ្ញវត្ថុដែលកំពុងមានការវិវត្តយ៉ាងរហ័ស អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចែករំលែកនូវទស្សនវិជ្ជាដ៏មានតម្លៃមួយ។

ដោយអ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ភាពជោគជ័យដ៏ធំផ្នែកហិរញ្ញវត្ថុគឺកើតចេញពីវិន័យ និងការចេះគ្រប់គ្រងខ្លួនឯង មិនមែនការចំណាយដើម្បីភាពរំភើបរីករាយនោះទេ។នៅលទ្ធផលចុងក្រោយ វិន័យនៅតែជួយអ្នកឱ្យបន្តឈានឆ្ពោះទៅមុខ ឱ្យអ្នកធ្វើអ្វីដែលអ្នកត្រូវការ ទោះបីជាអ្នកមិនមានអារម្មណ៍ថាអ្នកទទួលបានការជំរុញកម្លាំងចិត្តក៏ដោយ។

សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង គឺជាអ្នកជំនួញដ៏ធំប្រចាំកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាប្រធានក្រុមហ៊ុន The Royal Group ដែលមានក្រុមហ៊ុនចំណុះជិត ៣០ក្រុមហ៊ុន។ ក្នុងនោះ ធនាគារ វីង ក៏ជាបុត្រសម្ព័ន្ធមួយរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គឺជាធនាគារពាណិជ្ជរបស់ខ្មែរ ១០០% ដែលមានឈ្មោះផ្លូវការ ធនាគារ វីង (ខេមបូឌា) ម.ក បានពង្រីកវិសាលភាពគ្រប់ដណ្តប់ទូទាំងប្រទេស ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ ដែលអាចធានា​ថាប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ ដើម្បីសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ។

Related Articles