Cam Bank News

ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមជាអ្នកឧបត្ថម្ភកម្រិត Diamond Sponsor ក្នុងកម្មវិធី «វេទិកាជាតិគណនេយ្យ ២០២៦

ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមជាអ្នកឧបត្ថម្ភកម្រិត Diamond Sponsor ក្នុងកម្មវិធី «វេទិកាជាតិគណនេយ្យ ២០២៦» ក្រោមប្រធានបទ៖ «ការបញ្ចូលស្តង់ដារការរាយការណ៍ព័ត៌មានចីរភាព គោលនយោបាយ និងធនធានមនុស្ស សម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា» នាថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ការចូលរួមឧបត្ថម្ភនេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ធនាគារ ខេប៊ីប្រាសាក់ ក្នុងការចូលរួមលើកកម្ពស់ចំណេះដឹងវិជ្ជាជីវៈ ការអនុវត្តប្រកបដោយតម្លាភាព និងការអភិវឌ្ឍធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ពង្រឹងទំនុកចិត្ត និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពធន់ និងចីរភាព។ ក្នុងស្មារតីនេះ ធនាគារនៅតែបន្តគាំទ្រដល់បុគ្គល និងអាជីវកម្ម តាមរយៈដំណោះស្រាយហិរញ្ញវត្ថុដ៏សំបូរបែបដែលជួយលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក គឺជាគ្រឹះស្ថានធនាគារពាណិជ្ជដ៏ឈានមុខគេមួយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៥ ជាគម្រោងអភិវឌ្ឍន៍ក្រោមការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប (EU)។ បច្ចុប្បន្ន ធនាគារនេះគឺជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank នៃប្រទេសកូរ៉េ ដែលកើតចេញពីការរួមបញ្ចូលគ្នាដោយជោគជ័យរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក និង ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី ដោយបានទទួលអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារជាផ្លូវការចាប់ពីខែសីហា ឆ្នាំ ២០២៣ តទៅ។

Related Articles