ស្របពេលដែលវិស័យហិរញ្ញវត្ថុឌីជីថលសកលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ការធានាសុវត្ថិភាពលើការទូទាត់ឆ្លងដែន និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសម្រាប់អនាគត គឺជាកត្តាចាំបាច់បំផុតក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។

ថ្មីៗនេះ លោក Arunava Dasgupta នាយកគ្រប់គ្រងផ្នែកសេវាកម្មអតិថិជន នៃធនាគារ វីង បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធី Global Fintech Fest 2026 នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ៖ “ការធានាសុវត្ថិភាពការទូទាត់សកល៖ ការត្រៀមខ្លួនសម្រាប់យុគសម័យច្ចេកវិទ្យាកង់ទិច” ដោយលោកបានចូលរួមចែករំលែកទស្សនៈវិស័យជាមួយអ្នកជំនាញហិរញ្ញវត្ថុអន្តរជាតិ អំពីឱកាស និងហានិភ័យនៃបច្ចេកវិទ្យាកុំព្យូទ័រកង់ទិច ការការពារប្រព័ន្ធសុវត្ថិភាពទិន្នន័យហិរញ្ញវត្ថុ និងជំហាននានាដែលទីផ្សារកំពុងអភិវឌ្ឍគួរអនុវត្ត ដើម្បីពង្រឹងប្រព័ន្ធទូទាត់របស់ខ្លួននាពេលអនាគត។

ព្រឹត្តិការណ៍នេះ ក៏ជាវេទិកាដ៏សំខាន់មួយសម្រាប់ធនាគារ វីង ក្នុងការចែករំលែកពីដំណើរនៃបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងស្វែងរកឱកាសសហការនានាជាមួយស្ថាប័ន FinTech ជុំវិញពិភពលោកផងដែរ។
ធនាគារ វីង ក៏បានប្តេជ្ញាបន្តឈានមុខគេក្នុងការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ ដើម្បីធានាថាដំណោះស្រាយហិរញ្ញវត្ថុឌីជីថលរបស់យើងនៅតែមានសុវត្ថិភាពខ្ពស់ ភាពធន់ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការបម្រើតម្រូវការរបស់អតិថិជនយើងជានិច្ច។



