Cam Bank News

ធនាគារ វឌ្ឍនៈ តែងតែចូលរួមចំណែកក្នុងយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» ស្តែងចេញពីស្មារតី «ខ្មែរជួយខ្មែរ»

ធនាគារ វឌ្ឍនៈ ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន វឌ្ឍនៈគ្រុប មានសេចក្ដីរីករាយក្នុងការចូលរួមចំណែកក្នុងយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» ស្តែងចេញពីស្មារតី «ខ្មែរជួយខ្មែរ» យ៉ាងពិតប្រាកដ ដើម្បីផ្តល់ក្តីសង្ឃឹម និងកម្លាំងចិត្តដល់បងប្អូនជនភៀសសឹកគ្រប់ៗរូប។

នៅលើបណ្តាញសង្គម កាលពីពេលថ្ងៃទី១៥ ខែកញ្ញានេះ ធនាគារ វឌ្ឍនៈ បានបញ្ជាក់ថា ក្រៅពីអំណោយ និងគ្រឿងឧបភោគបរិភោគចាំបាច់ យើងក៏បាននាំយកនូវភាពរីករាយតាមរយៈទស្សនីយភាពគុនខ្មែរ ល្ខោនបាសាក់ និងតារាងបាល់ទាត់ថ្មីជូនកុមារ និងយុវជន ដើម្បីផ្តល់នូវភាពសប្បាយរីករាយ និងបង្កើតបរិយាកាសស្និទ្ធស្នាលតាមរយៈកីឡានិងសិល្បៈផងដែរ។

ក្នុងន័យនេះ ក្នុងនាមជាធនាគារមួយរបស់ខ្មែរ ធនាគារ វឌ្ឍនៈ នៅតែបន្តប្តេជ្ញាចិត្តរួមដំណើរ និងគាំទ្រសហគមន៍យើងគ្រប់កាលៈទេសៈ។ ធនាគារ វឌ្ឍនៈ គឺជាធនាគារពាណិជ្ជក្នុងស្រុកមួយដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០២។

Related Articles