Cam Bank News

កសិករត្រូវដឹង! បើកកកាយប្រាក់ចំណូលពីដំណាំសេដ្ឋកិច្ចកំពូលៗទាំង ១៤ ប្រភេទ ដែលអាចទទួលបានខ្ទង់ពាន់ដល់ម៉ឺនដុល្លារក្នុង ១ ឆ្នាំ

ការជ្រើសរើសប្រភេទដំណាំឱ្យត្រូវនឹងសក្តានុពលដី គឺជាគន្លឹះដំបូងគេឆ្ពោះទៅរកភាពជោគជ័យក្នុងវិស័យកសិកម្ម។ ដំណាំគឺមានច្រើនមុខណាស់ ដែលយើងអាចយកមកប្រកបជាមុខរបរ ប៉ុន្តែមានដំណាំ១៤ប្រភេទ ដែលជាដំណាំពេញនិយម ថែមទាំងអាចរកចំណូលបានច្រើនផងដែរ អាស្រ័យលើការថែទាំ និងទិន្នផល។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានធ្វើការប្រៀបធៀបចំណូលប្រចាំឆ្នាំរបស់ដំណាំ១៤ប្រភេទ ក្នុង១ហិកតា នៅពេលដើមមានអាយុពេញកម្លាំងផ្តល់ផល៖

  • ទុរេន (អាយុ ៨ ឆ្នាំឡើង): ទទួលបានចំណូលចន្លោះពី ២០,០០០ ដុល្លារ ទៅ ៣៥,០០០ ដុល្លារ
  • មង្ឃុត (អាយុ ១០ ឆ្នាំឡើង): ទទួលបានចំណូលចន្លោះពី ១៥,០០០ ដុល្លារ ទៅ ២៨,០០០ ដុល្លារ
  • កាហ្វេ (អាយុ ៦ ឆ្នាំឡើង): ទទួលបានចំណូលចន្លោះពី ១៥,០០០ ដុល្លារ ទៅ ២៥,០០០ ដុល្លារ
  • ក្រូចថ្លុង (អាយុ ៨ ឆ្នាំឡើង): ទទួលបានចំណូលចន្លោះពី ១៥,០០០ ដុល្លារ ទៅ ២៥,០០០ ដុល្លារ
  • កាកាវ (អាយុ ៨ ឆ្នាំឡើង): ទទួលបានចំណូលចន្លោះពី ១២,០០០ ដុល្លារ ទៅ ២៥,០០០ ដុល្លារ
  • ក្រូចវល្លិ៍ (Passion): ទទួលបានចំណូលចន្លោះពី ១០,០០០ ដុល្លារ ទៅ ២០,០០០ ដុល្លារ
  • ម្រេច: ទទួលបានចំណូលចន្លោះពី ៨,០០០ ដុល្លារ ទៅ ១៥,០០០ ដុល្លារ
  • ចេកអំបូងលឿង: ទទួលបានចំណូលចន្លោះពី ៨,០០០ ដុល្លារ ទៅ ១៥,០០០ ដុល្លារ
  • កៅស៊ូ (ពូជជ្រើសរើស): ទទួលបានចំណូលចន្លោះពី ៥,០០០ ដុល្លារ ទៅ ១៥,០០០ ដុល្លារ
  • ក្រូចពោធិសត្វ: ទទួលបានចំណូលចន្លោះពី ៥,០០០ ដុល្លារ ទៅ ១២,០០០ ដុល្លារ
  • មៀនប៉ៃលិន: ទទួលបានចំណូលចន្លោះពី ៥,០០០ ដុល្លារ ទៅ ១០,០០០ ដុល្លារ
  • ខ្ទឹម (បារាំង/ក្រហម/ស): ទទួលបានចំណូលចន្លោះពី ៣,០០០ ដុល្លារ ទៅ ១០,០០០ ដុល្លារ
  • ដូងក្រអូប (អាយុ ៥ ឆ្នាំឡើង): ទទួលបានចំណូលចន្លោះពី ៥,០០០ ដុល្លារ ទៅ ៨,០០០ ដុល្លារ
  • ស្វាយចន្ទី (អាយុ ៧ ឆ្នាំឡើង): ទទួលបានចំណូលចន្លោះពី ១,៥០០ ដុល្លារ ទៅ ៣,០០០ ដុល្លារ

បើតាមការបញ្ជាក់បន្ថែមពីសមាគមស្វាយចន្ទី ការដាំដុះដំណាំអ្វីក៏ដោយ គឺត្រូវអាស្រ័យទៅលើ «ប្រភេទដី» និង «លទ្ធភាពថែទាំ» របស់កសិករផ្ទាល់។ ជាក់ស្តែង ទោះបីជាស្វាយចន្ទីទទួលបានចំណូលទាបជាងទុរេន ប៉ុន្តែវាហុចផលល្អបំផុត និងជាដំណាំយុទ្ធសាស្ត្រសម្រាប់បងប្អូនដែលមានផ្ទៃដីធំ និងចង់បានចំណូលសមរម្យមួយដោយមិនចាំបាច់ចំណាយកម្លាំង និងពេលវេលាថែទាំដិតដល់ខ្លាំងពេកនោះឡើយ៕

Related Articles