Cam Bank News

បើចង់ឲ្យកូនៗចេះសន្សំលុយកាក់តាំងពីក្មេង ឳពុកម្តាយគួរយកទម្លាប់ ៤យ៉ាងនេះជាគំរូដល់ពួកគេ

ឳពុកម្តាយកាលណាចូលចិត្តសន្សំប្រាក់ នោះកូនក៏ចូលចិត្តសន្សំប្រាក់ដូចគ្នា។ ទង្វើប្រចាំថ្ងៃរបស់ឳពុកម្តាយ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដូចជាចាយវាយសន្សំសំចៃប្រចាំថ្ងៃ បានជះឥទ្ធិពលទៅដល់កូនៗអំពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ នៅពេលពួកគេធំឡើង។ បើតាម First Finance Plc. បានចែករំលែកសកម្មភាពខ្លះៗ ដែលឳពុកម្តាយគប្បីធ្វើ ដើម្បីបង្កើតទម្លាប់សន្សំដល់កូនៗ៖ ១. ធ្វើជាគម្រូ៖ នៅពេលដែលឳពុកម្តាយផ្តល់អាទិភាពលើការសន្សំប្រាក់មុនការចំណាយ និងបង្ហាញពីទំលាប់សន្សំប្រកបដោយការទទួលខុសត្រូវ នោះកូនៗនឹងអាចអនុវត្តតាម។ ២. កុមារមានទំនោររៀនតាម៖ ដោយសង្កេតមើលទង្វើ និងអាកប្បកិរិយារបស់ឳពុកម្តាយ ហើយជារឿយៗពួកគេធ្វើត្រាប់តាមទង្វើ និងអាកប្បកិរិយាទាំងនោះ នៅពេលដែលពួកគេធំឡើង។ ៣. ពន្យល់អំពីសារៈសំខាន់៖ ពន្យល់ពីសារៈសំខាន់នៃការសន្សំប្រាក់ និងធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃ…

Read More

អរុណសួស្តី នេះជាតម្លៃហាងឆេងមាសនាថ្ងៃទី១៨ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ

នាថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ហាងឆេងមាសមានការកើនជាងម្សិលមិញ ពោលថ្ងៃនេះមានតម្លៃ ៣៥០ដុល្លារក្នុងមួយជី ខណៈម្សិលមិញមានតម្លៃ ៣៤៨ដុល្លារក្នុងមួយជី (ជាតម្លៃលក់ចេញ)។ ដោយឡែក សម្រាប់តម្លៃទិញចូល ថ្ងៃនេះមាសមានហាងឆេង ៣៤០ដុល្លារក្នុងមួយជី ឯម្សិលមិញវិញមានតម្លៃ ៣៣៨ដុល្លារក្នុងមួយជី។ សូមជម្រាបថា តម្លៃមាសឡើងឬចុះ គឺអាស្រ័យតាមហាងឆេងលើទីផ្សារអន្តរជាតិ៕

Read More

អ្នកណាខ្លះមានក្តីសុបិន្តចង់មើលការប្រកួត Chelsea និង Manchester United! ឱកាសបានមកដល់ពីធនាគារ ABA

ធនាគារ ABA ដែលជាធនាគារឈានមុខមួយនៅកម្ពុជា បានផ្តល់ឱកាសមួយដ៏សម្បើម សម្រាប់អ្នកគាំទ្រក្នុងវិស័យកីឡាបាល់ទាត់ ជាពិសេសគឺជាការនាំក្តីស្រមៃឲ្យក្លាយជាការពិតរបស់អ្នកគាំទ្រ ទៅមើលការប្រកួតរវាងក្រុមបាល់ទាត់ Chelsea និងក្រុមបាល់ទាត់ Manchester United ដល់ទឹកដីនៃប្រទេសអង់គ្លេស។ ដើម្បីអាចទទួលបានឱកាសនេះ ងាយៗគឺគ្រាន់តែទូទាត់ មិនថាតាមអនឡាញ ឬនៅហាងផ្ទាល់ តាមរយៈកាត ABA Mastercard ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។ ក្រៅពីដំណើរកម្សាន្តសម្រាប់មនុស្សពីរនាក់ រយៈពេល ៣ថ្ងៃទៅទស្សនាការប្រកួតរវាងក្រុម Chelsea និងក្រុមបាល់ទាត់ Manchester United…

Read More

ក្រោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ពលរដ្ឋថាកុំសងប្រាក់ទៅអ្នកកម្ចីអនឡាញ មេធំធនាគារជាតិនៃកម្ពុជា ចេញសារតបទៅបែបនេះ

នាឱកាសតំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» លោកអភិសន្ដិបណ្ឌិត ស សុខា បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលខ្ចីប្រាក់ពីក្រុមកម្ចីអនឡាញខុសច្បាប់ កុំសងប្រាក់ត្រឡប់ទៅក្រុមនោះវិញ ព្រោះក្រុមទាំងនោះជាក្រុម ដែលធ្វើសកម្មភាពខុសច្បាប់ដូចគ្នា។ ក្រោយការលើកឡើងបែបនេះ អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី បានលើកឡើងលើទំព័រហ្វែសប៊ុករបស់ខ្លួនថា៖ “សូមរម្លឹកបងប្អូនយើងថា បើមិនចាំបាច់ សុំកុំខ្ចីលុយគេ។ តែបើចំបាច់ត្រូវខ្ចី គួរខ្ចីពីគ្រឹះស្ថានមានអាជ្ញាប័ណ្ណពី ធនាគារជាតិនៃកម្ពុជា…

Read More

ចាយពេល ១០ឆ្នាំលើទឹកដីកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន កើនផលប័ត្រឥណទានច្រើនជាង ៣០លានដុល្លារ

បង្កើតឡើងនៅក្នុងប្រទេសកម្ពុជាជាង ១០ឆ្នាំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅដើមខែកុម្ភៈ​ ឆ្នាំ២០២៥នេះ បានសម្រេចនូវភាពជោគជ័យរបស់ខ្លួនមួយកម្រិតបន្ថែមទៀត ជាមួយនឹងអតិថិជនបានហក់កើនលើសពី ១៨ ០០០នាក់ និងផលប័ត្រឥណទានបានកើនច្រើនជាង ៣០លានដុល្លារ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុ សោយផ្តោតសំខាន់លើឥណទានម៉ូតូ ដែលជាមធ្យោបាយ និងជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ ហើយលើសពីនេះ គ្រឹះស្ថានក៏បានកំពុងផ្តល់ជាប្រាក់កម្ចីនៃប្រភពទុនសម្រាប់អតិថិជន ដើម្បីពង្រីកមុខរបរ និងធ្វើឱ្យជីវភាពកាន់តែល្អប្រសើរឡើងជាងមុនផងដែរ។ ទាំងនេះគឺជាផ្នែកមួយដ៏សំខាន់ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន…

Read More

វឺត វឺតៗឡើង ឱកាសមិនចេះតែមាន! ធនាគារ អេស៊ីលីដា កំពុងតែត្រូវការបុគ្គលិកធ្វើការមិនក្រោមជាង ២៤០កន្លែង

ធនាគារ អេស៊ីលីដា ដែលជាធនាគារដ៏ធំបំផុតមួយនៅកម្ពុជា កំពុងស្វែងរកបុគ្គលិកថ្មីៗ មានសក្តានុពលមកចូលរួមជាមួយខ្លួនជាច្រើនកន្លែង សរុបជាង ២៤៩នាក់ ដោយក្នុងនោះរួមមាន៖ -ភ្នាក់ងារឥណទាន (១៦២នាក់) -អ្នកបង្កើតកម្មវិធីកុំព្យូទ័រ (០៦នាក់) -អ្នកអភិវឌ្ឍន៍កម្មវិធី (iOS & Android ១៥នាក់) -អ្នកអភិវឌ្ឍន៍កម្មវិធី (Flutter & Spring Boot ០៤នាក់) -អ្នកបង្កើតកម្មវិធីកុំព្យូទ័រ (Data Management ០៦នាក់) -ភ្នាក់ងារទំនាក់ទំនងសេវាហិរញ្ញវត្ថុ (ចេះភាសាចិន ១៩នាក់)…

Read More

ថ្ងៃ Valentine ចង់បង់រំលស់ឡានម៉ូតូ ឬផលិតផលទូទៅជាកាដូជូនមនុស្សខ្លួនស្រឡាញ់ ធនាគារមួយនេះមិនគិតប្រាក់ចូលរួមមុនសូម្បី១%

ក្នុងឱកាសទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈនេះ ជាថ្ងៃដ៏ពិសេសមួយ សម្រាប់បង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សក្បែរខ្លួន ជាពិសេសគឺឳពុកម្តាយ ភរិយា ឬសង្សារ ក៏ដូចជាបងប្អូនសាច់ញាតិ ថ្នាក់ដឹកនាំ ឬមិត្តភក្តិ របស់ខ្លួនជាដើម។ ក្នុងថ្ងៃនេះ មនុស្សភាគច្រើនជូនផ្កា ឬកាដូ ទៅកាន់មនុស្សជាទីស្រឡាញ់ តែយ៉ាងណាប្រសិនបើលោកអ្នកមិនចង់ចំណាយប្រាក់ទាំងដល់ទៅទិញកាដូទាំងនោះ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី កំពុងផ្តល់ជូនពិសេសៗ ដោយលោកអ្នកអាចបង់រំលស់មិនមានសាច់ប្រាក់ចូលរួមមុនសូម្បី១% និងកម្ចីសាច់ប្រាក់គ្មានប្លង់យកមកធានានោះទេ។ ១. រថយន្ត៖ មានទំហំឥណទានរហូតដល់ ១០០ ០០០ដុល្លារអាមេរិក ឯរយៈពេលបង់រំលស់រហូតដល់…

Read More

ថ្ងៃ Valentine’s day ចង់ទិញគ្រឿងអលង្ការជូនមនុស្សជាទីស្រឡាញ់ តស់មកដឹងហាងឆេងមាសថ្ងៃនេះសិនថាប៉ុន្មានដុល្លារមួយជី

នាថ្ងៃទី១៤ ខែកម្ភ: ជាថ្ងៃទិវានៃក្តីស្រឡាញ់ សម្រាប់អ្នកមានគោលបំណងទិញគ្រឿងអលង្ការធ្វើឡើងពីមាស ទិញជូនមនុស្សជាទីស្រឡាញ់ គួរដឹងហាងឆេងសិនមុនឈានជើងចូលហាងគ្រឿងអលង្ការ ដោយនៅថ្ងនេះ មាសមានតម្លៃ ៣៥៣ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ខណៈកាលពីម្សិលមិញ (ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤) មាសមានហាំងឆេងទាបជាងថ្ងៃនេះ ពោលត្រឹមតែ ៣៥០ដុល្លារក្នុងមួយជី។ ដោយឡែក សម្រាប់តម្លៃទិញចូលវិញ មាសនៅថ្ងៃនេះគឺមានហាឆេង ៣៤៣ដុល្លារក្នុងមួយជី ស្របពេលម្សិលមិញមានតម្លៃស ៣៤០ដុល្លារក្នុងមួយជី។ សូមជម្រាបថា មាសឡើងឬចុះ អាស្រ័យទៅបានតាមហាងឆេងលើទីផ្សារអន្តរជាតិ៕

Read More

ឆ្នាំ២០២៤ កម្ពុជានាំចេញទំនិញបានត្រឹមជាង ២៦០០លានដុល្លារ ខណៈការចូលវិញមានដល់ទៅជាង ២៨០០លានដុល្លារ

នៅក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនៃការនាំចូលមកកាន់ប្រទេសកម្ពុជា មានចំនួនច្រើនជាង ទំហំពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជា ទៅក្រៅប្រទេស។ នេះបើតាមប្រភពទិន្នន័យទទួលបានពី ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា ថ្លែងប្រាប់ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗ ។ ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៨ ៥៤៥,៤ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ,…

Read More

ឆ្នាំ២០២៤ កម្ពុជាប្រមូលចំណូលពន្ធអាករ កើនបានជិត ២៦០០លានដុល្លារ ប៉ុន្តែបានជួបប្រទះនឹងបញ្ហាធំៗមួយចំនួន

ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលពន្ធ និងអាករ បានចំនួន ១០ ៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។ នេះបើតាមការលើកឡើងពីសំណាក់ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗ។ ឯកឧត្ដមបណ្ឌិត…

Read More