Cam Bank News

ក្រសួង២ សហប្រតិបត្តិការប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកិច្ចសហប្រតិបត្តិការប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។ ការផ្តល់សេវាផ្ទៀងផ្ទាត់អចលនទ្រព្យ ដោយសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម…

Read More

អ្នកចុះឈ្មោះ ចូលក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងងាយស្រួលទទួលបានឥណទាន ទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ 

ភ្នំពេញ៖ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រៀបដូចជាកូនសោមួយ ដែលបងប្អូនអាចចាក់ដើម្បីបើកទ្វារទៅកាន់ សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ ដោយអាចចៀសវាងការទៅចងការ ឬទៅខ្ចីបុលក្រៅផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់។នេះបើតាមការថ្លែងរបស់សម្ដេចមហារបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ«ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចនាយករដ្ឋ្រី បានថ្លែងបញ្ជាក់ថា៖«មិនត្រឹមតែ ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ សេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ តែប៉ុណ្ណោះទេ បងប្អូនក៏អាចបើកគណនីសន្សំ និងគណនីអាជីវកម្ម (Merchant Account – គណនីដាក់ឈ្មោះហាង) ពីគ្រឹះស្ថានហិរញ្ញវត្ថុដែលធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំរួចហើយ កាលពីថ្ងៃទី ០៩…

Read More

៥ឆ្នាំ នៃប្រតិបត្តិការលើផ្សារ ធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង បង្កីនដើមទុនចុះបញ្ជីរហូតដល់ ១៣៥ លានដុល្លារ

ត្រឹមរយៈពេល ៥ឆ្នាំ នៃប្រតិបត្តិការនៅលើទៅផ្សារកម្ពុជា ធនាគារ ជីប ម៉ុង បានបង្កីនដើមទុនចុះបញ្ជីជាបន្ដបន្ទាប់រហូតដល់ 135 លានដុល្លារអាមេរិក ដែលសបញ្ជាក់យ៉ាងច្បាស់ពីមូលដ្ឋានគ្រិះដ៏រឹងមាំ និងការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការផ្តល់ជូននូវសេវាកម្មធនាគារដ៏សម្បូរបែបជូនដល់ ប្រជាជនកម្ពុជា។ គួរឱ្យសម្គាល់ផងដែរថា ធនាគារ ជីប ម៉ុង មានការយល់ច្បាស់អំពីទីផ្សារកម្ពុជា និងតម្រូវការហិរញ្ញវត្ថុផ្សេងៗរបស់អតិថិជន ដោយបានផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ឆ្លាតវៃ ជួយជ្រោមជ្រែងក្តីស្រមៃរបស់អាជីវករនៅគ្រប់វិស័យ  ពង្រីកអាជីវកម្មបានជោគជ័យនិងគង់វង្សទៅមុខ តាមរយៈសេវាកម្ចីអាជីវកម្មខ្នាតតូចនិងមធ្យមរបស់ធនាគារ ជីប ម៉ុង ផ្តល់កម្ចីជូនអាជីវករបានយ៉ាងរហ័ស និងអត្រាការប្រាក់ ០.៧២% ក្នុងមួយខែ និងមានភាពបត់បែន។ ទន្ទឹមគ្នានេះ…

Read More

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេអឹមខេ និង​ ហ្វតតេ​ ប្រគល់ពាន និង​លិខិត​សរ​សើរ​ជូនដល់បុគ្គលិក និងសាខាឆ្នើមលើ​ការលក់ធានារ៉ាប់រងសុខភាព និង​គ្រោះ​ថ្នាក់

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេអឹមខេ និង​ ហ្វតតេ​ ប្រគល់ពាន និងលិខិតសរសើរជូនដល់បុគ្គលិក និងសាខាឆ្នើមលើ​ការលក់ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Forte បានប្រារព្ធពិធីប្រគល់ពាន និងលិខិតសរសើរជូនដល់សាខា និងមន្ត្រីឥណទានឆ្នើម​ លើការលក់​ធានារ៉ា​ប់រ​ង​ខ្នាត​តូច​នៅ​ការិ​យា​ល័យ​កណ្ដាលរបស់ អេ អឹម ខេដែល​កម្មវិធីនេះធ្វើឡើងកាលពី​រសៀលថ្ងៃទី ០៣ ឧសភា ២០២៤ និង​ដើម្បីជាការលើកទឹកចិត្តដល់សាខា និងមន្ត្រី​ឥណទា​នឆ្នើមដែលបាន​ខិតខំប្រឹង​ប្រែង​កន្លងមក ក្នុងការលក់ធានារ៉ាប់រងខ្នាតតូចដល់អតិថិជនដែលប្រើប្រាស់កម្ចីរបស់ អេ អឹម ខេ។ លោក…

Read More

កំណើន​ប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុង​រដូវ​ក្ដៅនេះ កើនឡើង​៣០​ភាគ​រយ​ ​អគ្គិសនីកម្ពុជា​អំពាវនាវ​ឱ្យចូលរួម​សន្សំសំចៃថាមពល​

ភ្នំពេញ ៖ នៅក្នុង​រដូវ​ក្ដៅ​នេះ កំណើ​ននៃការ​ប្រើប្រាស់​ថាមពល ត្រូវ​បានរកឃើញ​មានការកើនឡើងប្រមាណ​៣០​ភាគរយ ដែលធ្វើឱ្យ​អគ្គិសនីកម្ពុជា ត្រូវ​រក​ប្រភពថាមពល​ផ្សេងៗដើម្បីមកបំពេញ​តម្រូវការ​​ឱ្យគ្រប់គ្រាន់​។​នេះបើតាមសេចក្ដីជូនដំនឹង​របស់អគ្គិសនី​កម្ពុជានៅល្ងាច​ថ្ងៃទី ០៧ មេសា ២០២៤ ។ យោងតាម​សេចក្ដីជូនដំណឹង​របស់អគ្គិសនីកម្ពុជា ( EDC ) បានឱ្យដឹងថា​ ចាប់ពីដើមខែមេសា ឆ្នាំ ២០២៤​នេះ​ សីតុណ្ហភាព​នៅក្នុង​ប្រទេស​កកម្ពុជា​កើនកម្ដៅជា​ខ្លាំង បណ្ដាលឱ្យ​ការ​ប្រើប្រាស់ចេញពីប្រព័ន្ធផ្គត់ផ្គង់​របស់​អគ្គិសនីកម្ពុជាកើនឡើង​ប្រមាណជា​៣០​ភាគរយ បើប្រៀបធៀបជាមួយ​ឆ្នាំមុន ។ ដើម្បីដោះស្រាយ​បំពេញ​បង្គ្រាប់​តម្រូវការ​ប្រើប្រាស់​ថាម​ពល​​អគ្គិសនី​ដែល​កើនឡើងយ៉ាង​គំហុក​នេះ អគ្គិសនី​កម្ពុជា​ចាំបាច់​ត្រូវ​ផលិត​អគ្គិសនី​ចេញពីរោងចក្រ​ប្រើប្រេងឥន្ធនៈ ដែល​ចំណាយថ្លៃដើម​ខ្ពស់ខ្លាំង ។ ដូច្នេះ​ ដើម្បីចូលរួម​សន្សំ​សំ​ចៃ​កាត់បន្ថយការ​ចំណាយលើ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី ដែល​មានថ្លៃខ្ពស់​ក្នុង​រយៈ​ពេលខ្លីនេះ…

Read More

ខេត្តកំពង់ចាម មានប្រជាជន​ចំនួនជាង​៣០ម៉ឺននាក់​ កំពុង​ជំពាក់ធនាគារ​ឬ​​មីក្រូហិរញ្ញវត្ថុ​ គិតជា​ទឹកប្រាក់​ជាង​១,៩ពាន់លានដុល្លារ​

ភ្នំពេញ ៖ កំពង់ចាម​ចាត់ទុកជាខេត្ត​មួយ​ មានប្រជាជន​ច្រើនជាង​គេក្នុង​ចំណោ​ម​បណ្ដាខេត្ត​នានា ដោយ​មានប្រជា​ន​រហូតដល់ ១លាន២៣​ម៉ឺន​នាក់ ហើយ​​ក្នុង​ចំណោម​ប្រជាជនក្នុង​ខេត្តកំពង់ចាម​សរុបជាង​១លាន​២៣ម៉ឺននាក់​ មាន​ពលរដ្ឋ​ជាង​៣០ម៉ឺន​នាក់​កំពុង​ប្រើប្រាស់​ឥណទាន​នៅ​ក្នុងវិស័យ​ធនាគារ និងមីក្រូហិរញ្ញវត្ថុ ហើយបើគិតជាទឹកប្រាក់​ដែល​ពល​រដ្ឋទាំ​ង​ជាង​៣០ម៉ឹននាក់​ជំពាក់នោះមានប្រមាណ ១,៩​ពាន់​លាន​ដុល្លារ​​អាមេរិក ។ នេះបើតា​ម​របា​យកា​រ​ណ៍​​​ក្រុមហ៊ុន​ក្រេឌីត​ ប្យួរ៉ូ ខេមបូឌា ចេញផ្សាយសម្រាប់ឆ្នាំ​២០២៣ ។​​ របាយការណ៍របស់​ក្រុម​ហ៊ុនក្រេឌីត​ប្យួរ៉ូ​បានបង្ហាញផងដែរថា នៅក្នុង​ខេត្តកំពង់​ចាម​មាន​គ្រឹះស្ថានផ្ដល់​ប្រាក់​កម្ចី​ចំនួន​៥២​គ្រឹះស្ថាន ក្នុងនោះធនាគារ​មានចំនួន​២៦គ្រឹះស្ថាន មី​ក្រូ​ហិ​រញ្ញ​វត្ថុ​មានចំនួន​២២​គ្រឹះស្ថាន និង​ក្រុមហ៊ុនភតិសន្យា និង​គ្រឹះ​ស្ថាន​ឥណទានជនបទមានចំនួន​៤គ្រឹះស្ថាន ។ ​បើតាម​របាយការណ៍ដដែលនេះ ឱ្យដឹងថា​ក្នុង​ចំណោម​ក្រុង​ស្រុកទាំង​១០​ក្នុង​ខេត្តកំពង់ចាម ស្រុក​ព្រៃឈរ​ មានចំនួន​ពល​រដ្ឋ​ប្រើប្រាស់​ឥណទាន​ច្រើន​ជាងគេរហូតដល់​៤ម៉ឺន​៣ពាន់​នាក់​ ក្នុងនោះអ្នកប្រើប្រាស់​ឥណទាន​ជា​ស្ត្រី​មាន​៥៥​ភាគរយ ។ចំណែកតំបន់​ដែលមានពលរដ្ឋ​ប្រើប្រាស់ឥណទាន​ច្រើនបន្ទាប់នោះ…

Read More

ធនាគារ​ដែលមានប្រជា​ប្រិយ​ពីរ​​នៅកម្ពុជា​ មានប្រាក់ចំណេញរាប់រយ​លានដុល្លារ​អាមេរិក​

ភ្នំពេញ ៖ ធនាគារ​ពាណិជ្ជចំនួន​ពីរ​នៅកម្ពុជា​ដែលមាន​ប្រជា​ប្រិយភាពជាង​គេ ទទួល​បានប្រាក់​ចំណេញ​ខ្ទង់​រយ​លានដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០២៣​កន្លងមកនេះ ប៉ុន្តែ​ធនាគារ​មានមានប្រាក់ចំណេញកើនឡើង និងមួយ​ទៀត​ធ្លាក់ចុះ បើធៀបនឹង​ឆ្នាំ ២០២២ ។ ធនាគារ​ដែល​ត្រូ​វបានប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ស្គាល់​ច្បាស់​ស្ទើរតែគ្រប់​គ្នា គឺ ធនាគារ​អេស៊ីលីដា និងធនាគារ​អេប៊ីអេ ជា​ធនាគារ​ដែលមានបណ្ដាញ​ប្រតិបត្តិការគ្របដណ្ដប់​ទូទាំង​ប្រទេស​ជាពិសេស​ជាធ​នាគារ​ដែលបានអភិវឌ្ឍន៍​ប្រព័ន្ធទូទាត់​តាម​បច្ចេកវិទ្យា​ឌីជីថល​ច្រើនជាង​គេ និងមានអ្នក​ប្រើ​ប្រាស់​ច្រើនជាង ។ ក្នុង​ឆ្នាំ២០២៣​កន្លងទៅ​ធនាគារ​ ABA ទទួលបានប្រាក់ចំណេញសុទ្ធ​ចំនួន​ ២៧៦,៤៨​​លានដុល្លារ​អាមេរិក បើធៀប​ឆ្នាំ ២០២​២​ ប្រាក់ចំនេញ​របស់​ធនាគារ​នេះ​មានកំ​ណើន​៥,៤​ភាគរយ។ ក្នុងឆ្នាំ ២០២៤​ ធនាគារ​ABA បានចូលរួម​បង់ពន្ធ ជូន​រដ្ឋ​ខ្ទង់​ប្រមាណ​ ៧០​លានដុល្លារ​អាមេរិក​…

Read More

ពលរដ្ឋ​ក្នុង​ខេត្តព្រះសីហនុ ចំនួន​៨ម៉ឺន​៥ពាន់នាក់ កំពុងជំពាក់​ធនាគារ​ មីក្រូហិរញ្ញវត្ថុ​ដែលមានទឹកប្រាក់​សរុប​ជាង​ ១,៣៣ពាន់លានដុល្លារ​

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់​ក្រុមហ៊ុន​ក្រេឌីតប្យួរ៉ូ ខេមបូឌា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០២៣​ ​ពលរដ្ឋ​នៅខេត្ត​ព្រះ​សីហ​នុ​​ប្រមាណ៨ម៉ឺន ៥ពាន់នាក់​ កំពុង​ប្រើប្រាស់ឥណទាន​ពី​ធានគារ មី​ក្រូហិ​រញ្ញ​វត្ថុ ក្រុមហ៊ុនភតិ​សន្យា​និង​គ្រឹះស្ថានឥណទាន​ជនបទ ដែលគិតជា​ទឹកប្រាក់​សរុប​ជាង​១,៣៣ពាន់​លាន​ដុល្លារ​​អាមេរិក ។ បើតាម​របាយការណ៍​បានឱ្យដឹង​ថា ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ជា​តំបន់ដែលមានពលរដ្ឋ​កំពុង​ប្រើប្រាស់​ឥណទាន​ឬ​ខ្ចីលុយពីធនាគារ​ មីក្រូហិរញ្ញវត្ថុ​ ច្រើនជាង​គេ ដែល​មាន​រហូតដល់ជាង​៤ម៉ឺននាក់ បន្ទាប់​មក​គឺក្រុង​ព្រះសីហនុ មានជាង​៣ម៉ឺន​៤ពាន់នាក់ ។ ដោយឡែក​ក្រុង​កោះរ៉ុង​ជា​តំបន់ដែល​មានពលរដ្ឋ​ខ្ចីលុយធនាគារ​ឬមីក្រូហិរញ្ញវត្ថុ​តិចជាងគេ គឺមាន​ត្រឹម​តែ២២៦នាក់ប៉ុណ្ណោះ ។ ​បើគិតជា​ទំហំទឹកប្រាក់​ ពលរដ្ឋ​ក្នុងក្រុងព្រះសីហនុ​ បាន​និងកំពុងខ្ចីប្រាក់ពីគ្រឹះស្ថាន​…

Read More

ពលរដ្ឋ​រាជធានីភ្នំពេញជាង​ ៦៧​ម៉ឺននាក់​ ជំពាក់លុយធនាគារ ឬ​មី​ក្រូហិ​រ​ញ្ញវត្ថុ​​ចំនួន ២៨,៥​ពាន់​លានដុល្លារ​

ភ្នំពេញ ៖ ភ្នំពេញ ជា​តំបន់ដែលមាន​ប្រជាជន​ខ្ចីលុយ​ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ​ច្រើនជាង​គេ​ ក្នុង​ចំណោម​ប្រជាជន​ទូទាំង​ប្រទេស​ ដោយគិត​ត្រឹម​ដំណាច់ឆ្នាំ ២០២៣ ប្រជាជន​ក្នុង​រាជធានីភ្នំពេញ ចំនួន ៦៧​ម៉ឺន​៦ ពា​ន់​​នាក់​បាន​និងកំពុង​ជំពាក់លុយធនាគារ​ឬមីក្រូហិរញ្ញវត្ថុសរុប​ចំនួន​២៨,៥​ពាន់លានដុល្លា​រអាមេរិក​ ។ នេះ​បើ​តាម​របាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា ( CBC ) ចេញផ្សាយនៅពេល​ថ្មីៗនេះ ។ បើតាម​របាយការណ៍បានបង្ហាញថា ​តំបន់ដែល​​មានពលរដ្ឋ​ខ្ចីលុយ​ច្រើន​បន្ទាប់ពី​រាជធានីភ្នំពេញ មាន​ខេត្តកណ្ដាល​ដែល​មានអ្នកខ្ចីចំនួន៣៨ម៉ឺន​៤ពាន់​នាក់ និងមានទំហំ​ឥណទាន​ចំនួន​៣ពាន់​លានដុល្លារ​អាមេរិក និង​ខេត្ត​សៀមរាប​មានអ្នកខ្ចី​ចំនួន៣២ម៉ឺន​៥​ពាន់​នាក់ ជាមួយនឹង​ទំហំឥណទាន​ប្រមាណ​៤,៦​ភាគរយ​នៃទំហំ​ឥណទាន​សរុប​។​ ខេត្តដែល​មាន​ពលរដ្ឋ​ខ្ចីលុយ​តិចជាង​គេ​ក្នុង​ចំណោម​​បណ្ដាខេត្ត​ទូទាំង​ប្រទេស​មានខេត្តកែប ប៉ៃលិន និងខេត្ត​មណ្ឌលគីរី​  ៕

Read More

គិតត្រឹម​ដំណាច់ឆ្នាំ ២០២៣ ទំហំឥណទាន​ក្នុងប្រព័ន្ធធនាគារ​កើនឡើង​ដល់​ជាង​ ៥៧​ពាន់លានដុល្លារ​អាមេរិក

ភ្នំពេញ គិតត្រឹម​ដំណាច់ឆ្នាំ ២០២៣​កន្លងទៅនេះ​ ទំហំឥណទាន​ដែល​ធនាគារ​បានផ្ដល់ជូនអតិថិជន​បាន​កើន​ឡើង​៥៧,៦ពាន់​លានដុល្លារ​អាមេរិក​និងមានអ្នក​កំពុង​ប្រើប្រាស់​ឥណទាន​ជាង​៥លាន​ដុល្លារ​អាមេរិក ។នេះ​បើតាម​របាយការណ៍របស់​ ការិយាល័យឥណទាន​កម្ពុជា ( CBC ) ។ របាយការណ៍​បានបង្ហាញថា​ ប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ កណ្ដាល និងសៀមរាប​ បានប្រើប្រាស់​កម្ចីច្រើនជាង​គេ​រហូតដល់​៦០ភាគរយ​នៃ​ទំហំឥណទាន​សរុបគិតត្រឹម​ដំណាច់​ឆ្នាំ ២០២៣ ក្នុងនោះ​ប្រជាជន​ចំនួន ៦៧ម៉ឺន​៦ពាន់​នាក់ ក្នុង​រាជធានីភ្នំពេញ​បានខ្ចីប្រាក់ពីធនាគារ​ឬមីក្រូហិរញ្ញវត្ថុ និងមានទំហំឥណទាន​សរុប​ចំនួន ២៨,៥ពាន់​លានដុល្លារអាមេរិក ។ សម្រាប់​ខេត្តកណ្ដាល​មានប្រជាជន​ចំនួន​៣៨​ម៉ឺន​៤ពាន់​នាក់ កំពុង​ប្រើប្រាស់​ឥណទាន​ពី ធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែល​មានទំហំទឹកប្រាក់​ប្រមាណ​៣ពាន់​លានដុល្លារ​អាមេរិក​​ ។​ ក្នុង​របាយការណ៍​ក៏បានបង្ហាញ​ផងដែរ​ពី​តំបន់ដែលមាន​ប្រជាជន​ប្រើ​ប្រាស់​កម្ចីតិចជាង​គេមាន​ខេត្ត​កែប ខេត្ត​ប៉ៃលិន…

Read More