Cam Bank News

ការ​ចាយ​វាយ ក្រដាស​ប្រាក់​ដុល្លារ​នៅលើទីផ្សារ​កម្ពុជា​កាន់តែ​ពិបាក​និង​កាន់តែ​បាត់បង់​​

ភ្នំពេញ ៖ ក្រដាសប្រាក់​ដុល្លារ​អាមេរិក ចាប់ផ្ដើម​បាត់​បង់​ពី​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​​បន្តិច​ម្ដងៗ ដោយសារតែ​ពលរដ្ឋ​និងអាជីវកម្ម​​លែង​និយម​ចាយ​វាយ​ក្រដាស​ប្រាក់​ដុល្លារ​បន្តទៀត​ហើយ ដោយ​​ប្រើប្រាស់ការទូទាត់​តា​ម​ KHQR ជំនួ​សវិញ ដែលអាច​ទូទាត់​បានទាំង​ប្រាក់​ដុល្លារ និងប្រាក់រៀល​ ។ ជាការ​កត់សម្គាល់​អាជីវករ​លើទីផ្សារ​បានបំពាក់ប្រព័ន្ធទូទាត់​ប្រាក់​តាម​ឌីជីថល​ឬ KHQR កាន់តែច្រើន​មិនថា​អាជីវកម្ម​តូច ឬធំ សូម្បីតែអ្នកលក់​លៀស​ហាល​ អ្នកលក់​បន្លែ ទឹក​អំពៅ​និងអាជីវកម្ម​តាម​ចិញ្ចឹម​ថ្នល់​ក៏​ប្រើ​ប្រាស់​KHQR សម្រាប់ឱ្យ​អតិថិជនរបស់ខ្លួនទូទាត់​ដែរ ។​ ដោយ​ឡែកអាជីវករ​មួយ​ចំនួន​ បាន​បដិសេធ​ការ​ចាយ​វាយក្រដាស​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។ លោក​គ្រុយ សុវណ្ណ  បុគ្គលិក​ផ្នែក​ទីផ្សារ​​នៃ ក្រុមហ៊ុនមួយ​នៅភ្នំពេញ បានឱ្យដឹងថា ក្នុងមួយរយៈ​ចុង​ក្រោយ​នេះ លោក​មិន​​ដែលមានក្រដាស​ប្រាក់​ដុល្លារក្នុងហោប៉ៅ​ឬកាបូបនោះទេ…

Read More

សមាគម​ចំនួ​ន៣ជួបជុំពិភាក្សា​ដើម្បីរកវិធីជំរុញការអភិវឌ្ឍ​វិស័យ​SME

ភ្នំពេញ ៖ សមាគម​ធនាគារ​នៅកម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានសហការ​ជាមួយ​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា រៀបចំ​នូវកិច្ច​ប្រជុំពិភាក្សា​និង​ធ្វើ​បច្ចុប្បន្ន​ភាព​​នៃកា​រអនុវត្ត​កម្មវិធី​លទ្ធ​ភា​ពទ​​ទួល​​បានហិរញ្ញប្បទាន​សម្រាប់សហគ្រាស​ធុន​តូច និងមធ្យម ដែល​កម្មវិធីនេះធ្វើឡើង​កាលពី នៅថ្ងៃទី២២ ខែមីនា​ ឆ្នាំ២០២៤ ។ បើតាម​សេចក្ដីប្រកាសព័ត៌មាន​របស់សមាគម​ធនាគារ​នៅកម្ពុជា​បានឱ្យដឹងថា កិច្ច​ប្រ​ជុំ​នេះ​រៀ​បចំ​ឡើង​ក្នុ​ង​គោ​លបំណង ប្រមូល​ធាតុចូ​ល​និង​អនុសា​ស​ន៍​ដើម្បី​ការ​អនុ​វត្ត​កម្មវិ​ធី​ឱ្យ​កាន់​តែមានប្រសិទ្ធភាព ក៏ដូ​ច​ជា​ស្វែ​ង​រក​កា​រ​គាំ​ទ្រ​ពីគ្រប់ភាគីពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំនេះផងដែរ មានការចូលរួមពីប្រធានសមាគមទាំងបី ព្រ​ម​ទាំ​ង​​​តំ​ណា​​ង​គ្រឹះ​ស្ថា​នហិរញ្ញវត្ថុ សហ​គ្រាស​ធុនតូច និងមធ្យមកម្ពុជា ព្រមទាំងក្រុមការងារប្រតិ​ប​ត្តិ​រ​​បស់​ស​មា​គ​ម​។ ​ គួរ​បញ្ជាក់ថា​នៅក្នុង​កិច្ចប្រជុំនោះដែរ​ ប្រធានសមាគមទាំងបី និងអ្នកចូលរួម បានសម្តែ​ង​កា​រកោ​ត​ស​រ​សើរ​ចំ​ពោះ​កិ​ច្ច​សហប្រតិបត្តិការដ៏ល្អរវាងសមាគម ក្នុងការក​សាង​សមត្ថ​ភាព​ស​ហ​គ្រាសធុនតូចនិងមធ្យម ខណៈ​ឥ​ណ​ទា​ន​ប្រ​​មា​ណ​ជាង ២លានដុល្លារអាមេរិក ត្រូវបានបញ្ចេញដោយ​គ្រឹះ​​ស្ថាន​ហិ​រ​ញ្ញ​​វ​ត្ថុ​ជូ​ន​ដល់​សហ​គ្រាស​តា​ម​រយៈកម្មវិធីនេះ៕​

Read More

វិស័យមីក្រូហិរញ្ញវត្ថុជួយជំរុញកំណើនប្រើប្រាស់ប្រាក់រៀលក្នុងឆ្នាំ២០២៣

ភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ដោយ​បាន​ជួយ​ជំរុញឱ្យមា​នកំណើន​ដ៏គួរឱ្យចា​ប់​អារម្មណ៍​នូវ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ក្នុង​ឆ្នាំ២០២៣។ ក្រោម​កិ​ច្ច​ប្រឹង​ប្រែង​ដែ​ល​ដឹក​នាំ​ដោយធនាគារជាតិនៃកម្ពុជា សមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន​ខិត​ខំ​ឈ្មុ​ស​ឈ្មុ​ល​ធ្វើ​​ដំណើ​រ​ឆ្ពោះ​ទៅ​រក​ការ​បង្កើន​ការ​ប្រើ​ប្រាស់រូបិយប័ណ្ណក្នុងស្រុក ដោយពង្រឹងតួនា​ទីនិងភា​ព​ធ​ន់​​រប​ស់​ប្រា​ក់​រៀ​ល​ក្នុ​​ងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា។ យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​សមាគមមីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានឱ្យដឹងថា ត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុសម្រេចបានសមិទ្ធិផលដ៏សំខាន់ ដោ​យ​ឥណ​ទាន​ជាប្រាក់រៀលបានកើនឡើងដល់ ២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើងដល់ ១៦% នៃប្រា​ក់ប​ញ្ញើ​សរុប។ តួលេ​ខនេះ​កើ​​ន​លើ​ស​កម្រិតកំណត់ដោយបទប្បញ្ញត្តិ ដែ​ល​បង្ហា​ញ​ពី​កា​រ​កើ​ន​ឡើង​ទំ​នុ​ក​ចិត្ត​លើ​រូបិ​យ​ប័​ណ្ណ​ជា​តិ។​ ​​កិច្ច​ប្រឹ​ង​ប្រែ​​​ងទាំ​ង​នេះ​​​មិ​ន​ត្រឹ​ម​តែ​បានជំរុញឱ្យមានទំនុកចិត្តដ៏រឹងមាំលើប្រាក់​រៀ​លប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​ថែ​ម​ទាំ​ងប​ង្ហា​ញ​ពី​កា​រ​ប្តេ​ជ្ញាចិត្តរប​ស់​វិស័យចំ​ពោះការ​លើ​ក​ក​ម្ព​ស់​ភា​ព​លេ​ច​ធ្លោ​រ​ប​ស់​ប្រា​ក់​រៀ​ល​នៅ​ក្នុ​​ងប្រ​ព័ន្ធអេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជាទៀតផង។ ​សម​តុល្យ​ឥណ​ទានជាប្រាក់រៀល​បាន​កើន​​ឡើង​ដល់ចំនួន ​៥,​៥៦ពាន់​ពាន់​លា​ន​រៀ​លខ​ណៈ​ប្រាក់​ប​ញ្ញើ​ជា​លុ​យរៀ​លនៅ​តា​មគ្រឹះស្ថា​ន​មី​ក្រូ​ហិ​រ​ញ្ញ​វ​ត្ថុ​ទទួ​​ល​ប្រា​ក់​បញ្ញើ​ ​(MDI)ទាំង៤ បានកើន​ឡើងដល់ ១,៥២ពាន់ពាន់លានរៀល។ ទិន្នន័យនេះ បានបង្ហាញ​ពី​កា​រ​​ផ្លាស់​​​ប្តូរ​គួរឱ្យកត់សម្គាល់នៃទម្លាប់សន្សំរបស់សាធារណជនឆ្ពោះទៅរកការសន្សំជារូបិយប័ណ្ណក្នុងស្រុក ។ សេចក្ដី​ប្រកាសព័ត៌មាន​ដដែលឱ្យដឹងថា…

Read More

ធនាគារ​​វៀតណា​ម​មួយ ​បើក​ដំណើរការ​សាខា​ថ្មីមួយ​បន្ថែមទៀត​នៅកម្ពុជា​​​​សម្រាប់បម្រើ​អតិថិជនរបស់​ខ្លួន​

ភ្នំពេញ ៖ ធនាគារ​ ​MB ដែល​ជាធនាគារ​របស់​ប្រទេស​វៀតណាម​ បាន​សម្ពោធ​ដាក់ឱ្យដំណើ​រការ​សាខា​ថ្មី​របស់ខ្លួន​​មួយ​ទីតាំង​បន្ថែមទៀត ដែល​ជា​សា​ខា​ឆ្លាតវៃ​សម្រាប់បម្រើ​សេវា​ធនាគារ​ជូនអតិថិជន ។ សាខា​ថ្មី​នេះ នៅអាគារលេខ១៥១ មហាវិថីម៉ៅសេទុង ក្នុង​សង្កា​ត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីផ្តល់ភា​ពកា​ន់​តែ​​ងា​យ​ស្រួ​ល​ដ​ល់​អ​តិ​ថិ​ជ​ន​ក្នុ​ង​កា​​រ​ប្រើប្រា​​​ស់សេ​វាកម្ម​ធនាគា​រ​តា​ម​រ​យៈ​ប​ច្ចេ​ក​វិ​ទ្យា​ទំ​​​នើប​ចុងក្រោយរបស់ខ្លួន ។ សាខាឆ្លាតវៃក្នុងសង្កាត់បឹងកេងកងទី៣ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រា​ប់អ​តិ​ថិ​ជ​ន​ក្នុ​ង​កា​រ​ប្រើប្រា​ស់​សេ​វា​កម្មធនាគារ អោយ​កាន់​តែ​ប្រសើរ​ថែម​មួយ​កម្រិត​ទៀត​តាម​រយៈបច្ចេកវិទ្យាទំនើបចុងក្រោយ។ សាខា​​ថ្មី​នេះ​ ​បា​ន​បំ​​ពាក់ទៅដោយម៉ាស៊ីនដកប្រាក់-ដាក់ប្រាក់ ម៉ាស៊ីនអេធីអ៊ឹម រួមនឹងសេវាក​​ម្ម​ផ្សេ​ង​ៗ​ទៀ​ត​ដែ​ល​អ​​តិ​ថិ​ជ​ន​អា​ច​ធ្វើ​ប្រ​​តិបត្តិការ​បាន​គ្រប់ពេលវេលាតាមតម្រូវការ។ ​ដើម្បីអ​បអរសាទរការសម្ពោធសាខាថ្មីនេះផងដែរ ធនាគារ អ៊ឹមប៊ី​ ខេមបូឌា ​ក៏មានកា​រ​ផ្តល់​​ជូន​នូ​វ​ក​ម្មវិ​ធីប្រូ​ម៉ូ​សិ​ន​​ពិសេសៗជាច្រើនជូនដល់អតិថិជនដូចជាៈ ១. ទទួលបានការដូអនុស្សាវរីយ៍និងលេខគណនីពិសេសដែលមានតម្លៃ…

Read More

សារមន្ទីរ ស.ស.រនិង​សមាគមធនាគារនៅកម្ពុជា​ចុះអនុស្សរណៈនៃ​ការ​យោគ​យល់គ្នា​

ភ្នំពេញ ៖ ជា​ជំហានឆ្ពោះទៅមុខដ៏ចម្បងមួយសម្រាប់ការអប់រំផ្នែក​ហិរញ្ញវត្ថុនៅកម្ពុជា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជាហៅកាត់ថា​ ស.ស.រ និងសមាគមធនាគារនៅកម្ពុជា (ABC) បានរួមគ្នានៅក្នុងកិច្ចសហការប្រកប​ដោយ​អត្ថន័យ ។ យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​សមាគម​ធនាគារ​នៅកម្ពុជា​បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខា​ជាផ្លូវការនៅថ្ងៃនេះ នៅ​សារមន្ទីរ ស.ស.រ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់​របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយ​បង្ហាញ​ពីសករាជថ្មីនៃកិច្ច​សហប្រតិបត្តិការ​ ក្នុងគោលបំណង​ផ្តល់​អត្ថប្រ​យោជ​ន៍​​ដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋ​។​ គំនិត​ផ្តួចផ្តើម​ត្រួសត្រាយផ្លូវនេះ នាំទៅរកការលើក​កម្ពស់លើការឈ្វេងយល់ផ្នែកប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា និងបទពិសោធន៍​ផ្នែកអប់រំរបស់យុវជនខ្មែរ តាមរយៈការរួមបញ្ចូល​ការបង្ហាញវប្បធម៌ជាមួយនឹងចំណេះដឹង​ជាក់ស្តែង។ អនុស្សរណៈនៃការយោគយល់​គ្នានេះ គូសបញ្ជាក់​ពីការប្តេជ្ញាចិត្តរបស់​វិស័យ​ធនាគារកម្ពុជា​ចំពោះទំនួលខុសត្រូវសាជីវកម្ម…

Read More

​លោក​ជំទាវ ជា សិរី ៖ អត្រាការ​ប្រើប្រាស់​ប្រាក់​រៀលតាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និកក្នុង​ឆ្នាំ ​២០២៣ កើនឡើង​ខ្ពស់

ភ្នំពេញ ​៖ ការ​ប្រើប្រាស់​ប្រាក់​រៀល​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក បាន​កើនឡើង​ក្នុង​អត្រា​មួយ​ខ្ពស់ ដោយ​ក្នុង​ឆ្នាំ ​២០២៣ ប្រតិបត្តិការ​ទូទាត់​បាន​កើនឡើង ​៤៤​ ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០២២ និង​ខ្ពស់​ជាង​កំណើន​នៃ​ប្រ​តិប​ត្តិកា​រ​ទូទាត់​អេ​ឡិច​ត្រូ​និក​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ដែល​កើន​ក្នុង​អត្រា ៣,១​ ភាគរយ​ ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី ​«​ខួប​លើក​ទី ​៤៤ នៃ​ការ​ដាក់​ឱ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ ក្រោម​ប្រធានបទ​៖ ដំណើរ​ឆ្ពោះទៅ​មុខ​នៃ​ប្រាក់​រៀល និង​ប្រព័ន្ធ​បាគង​» នៅ​ថ្ងៃ​ទី ​២០…

Read More

ធនាគារ​ជាតិនៃកម្ពុជា​នឹង​រៀបចំយុទ្ធនាការ​ស្រលាញ់​ប្រាក់រៀល ដោយ​អនុញ្ញាតឱ្យសាធារណជន​យក​ក្រដាស​ប្រាក់​ដែលទក់​ឬរហែក​មកប្តូរយកថ្មីវិញ

ភ្នំពេញ ៖ ចាត់ទុក​ជា​ដំណឹង​ល្អមួយ​សម្រាប់ប្រជាពលរដ្ឋ​ដែលមានក្រដាសប្រាក់ចាស់ ទក់ ឬរហែក​ក្នុង​ការ​ប្តូរ​​យក​ក្រដាសប្រាក់រៀល​ថ្មីទៅ​ប្រើប្រាស់លើទីផ្សារ​វិញ ដោយ​ធនាគារ​ជាតិ​នៃកម្ពុជា​ នឹង​ចាប់ផ្ដើម​ធ្វើ​យុទ្ធ​នា​ការ​ ស្រលាញ់​ប្រាក់​រៀល ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ខែ​មីនា ឆ្នាំ ២០២៤​ ។​ យោងតាមសេចក្ដី​ជូនដំណឹង​របស់ធនាគារ​ជាតិនៃកម្ពុជា ស្ដីពីយុទ្ធនាការ​ស្រលាញ់​ប្រាក់រៀល​ នៅថ្ងៃទី​១៩ មីនា ២០២៤ បានប្រកាស​ឱ្យសាធារណជន​ដែល​មាន​ក្រដាសប្រាក់រៀល​ចាស់ ទក់ ឬរហែក ទៅ​ប្តូរ​នូវ​ក្រ​ដា​ស​ប្រាក់​ថ្មី​គ្រប់ប្រភេទ​​ចាប់ពីថ្ងៃទី ២០ដល់​ថ្ងៃទី​២៩ ខែមីនា ២០២៤ វេលា​ម៉ោង​៧ និង៣០នាទី ដល់​ម៉ោង​៣​រសៀល…

Read More

ធនាគារABA សហការជាមួយ អាកាសយានដ្ឋានកម្ពុជា ណែនាំសេវាទូទាត់​ថ្លៃ​ចំណត​បែប​ឌីជី​ថ​​ល

ភ្នំពេញ ៖ ABA ដែលជាធនាគារផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេរបស់កម្ពុជា មានមោ​ទ​ន​ភាព​សូ​មប្រកាសអំពី កិច្ចសហការជាយុទ្ធសាស្ដ្ររបស់ខ្លួនជាមួយ ក្រុមហ៊ុនអា​កា​ស​យា​ន​ដ្ឋា​នក​ម្ពុ​ជា (Cambodia Airports) ដើម្បីកែប្រែ និងសម្រួ​​ល​ដ​ល់​កា​រ​ទូទា​ត់​ថ្លៃ​ចំ​ណត​បែ​ប​ឌី​ជី​ថល​ សំដៅផ្តល់ភាពងាយស្រួលដល់អតិថិជន ដែល​ធ្វើ​ដំ​ណើ​រនៅ​អា​កា​ស​​យា​នដ្ឋា​​ន​អ​ន្តរ​ជា​តិ​ភ្នំ​ពេញ។ ក្នុ​ង​ទិ​ស​ដៅរួមគ្នានេះ ធនាគារ ABA និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ពង្រឹងកា​​រ​ប្ដេ​ជ្ញាចិ​ត្ត​រ​ប​ស់​​ខ្លួន ក្នុងការជំរុញសេវាទូទាត់ថ្លៃចំណតបែបឌីជីថល តាមរយៈ​កា​រ​ចុះ​អ​នុ​ស្ស​រ​ណៈ​យោ​គ​យ​ល់​គ្នា។ ពិធីចុះហត្ថលេខាជាផ្លូវការ បានប្រព្រឹត្តទៅនៅថ្ងៃទី 13 មីនា 2024 ក្រោម​វ​ត្ត​មា​ន​រប​ស់​នា​យ​កប្រតិបត្តិរបស់ ធនាគារ ABA និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ព្រមទាំង​ភ្ញៀ​វ​កិ​ត្តិ​យ​ស​ជាច្រើនរូបទៀត។ …

Read More

ធនាគារ​ពិភពលោក​ ផ្ដល់​កម្ចី​​ចំនួន៣៥​លានដុល្លារ​អាមេរិក​​បន្ថែម​ដល់​កម្ពុជា​សម្រាប់អភិវឌ្ឍន៍ផ្លូវ​តាមជន​បទក្នុង​ខេត្តចំនួន៣​

ភ្នំពេញ ៖ យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​ធនាគារពិភពលោក​ ចេញផ្សាយ​ថ្ងៃទី​១៥ មីនា ២០២៤​កន្លងទៅនេះ ​បានឱ្យដឹងថា ផ្លូវជនបទ​ជាច្រើន​ខ្សែ​នៅក្នុង​ខេត្ត​ចំនួន​បី ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​រពឹង​ថា​នឹង​មានភាពរឹងមាំកាន់តែប្រសើរ ដើម្បិទប់ទល់​នឹង​ឥទ្ធិពល​នៃអាកាស​ធាតុ​និ​ងសម្រាប់ពលរដ្ឋ​ប្រើ​ប្រាស់​នៅគ្រប់​កាលៈទេសៈ​នៃអាកាសធាតុ ដើម្បីទទួលបានសេវា​ថែទាំ​សុខភាព​និងទីផ្សារ​សំខាន់ៗ ​ក្រោយពី​គណៈនាយក​ប្រតិបត្តិនៃធនាគារ​ពិភពលោក​អនុម័ត​ឥណទាន​ចំនួន​ ៣៥​លាន​ដុល្លារ​បន្ថែម ។ បើតាមសមាគម​អភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារ​ពិភពលោក​ បានឱ្យដឹងថា ការផ្ដល់ឥណទាន​បន្ថែម​នេះ គឺសម្រាប់ គម្រោង​កែលម្អ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុង​គោលដោបង្កើនភាពធន់​របស់​ផ្លូវ​ សម្រាប់ពលរដ្ឋ​ប្រើប្រាស់​ក្នុងការ​ចូលទៅ​រក​ទីផ្សារ ទៅសាលា​រៀន និងទៅរកសេវា​សុខាភិបាល​នៅខេត្ត​ ក្រចេះ កំពង់ចាម និ​ងខេត្តត្បូងឃ្មុំ​ ។ ខេត្ត​ទាំងនេះ​មានប្រជាជន​សរុប​ជាង​២លាន​នាក់ ដែល​ក្នុងនោះ…

Read More

ធនាគារ វីងចុះ​កិច្ចព្រមព្រៀង​​ផ្ដល់​ឥណទាន​១លាន​ដុល្លារដល់​មីក្រូ​ហិរញ្ញ​វត្ថុ​ខេមា​ ​សម្រាប់​លើក​កម្ពស់​សុខុ​មាលភា​ពស​ហគ​មន៍

ភ្នំពេញ ៖ ធនាគារ វីង បានចុះកិច្ចព្រមព្រៀងលើការផ្តល់ឥណទាន ១លានដុល្លារ ទៅដល់​គ្រឹះស្ថា​ន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ​ ខេមា លើការអនុវត្តគម្រោងទឹកស្អាត និងអនាម័យ ។ យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់ធនាគារ​វីង បានឱ្យដឹងថា ក្រោម​កិច្ច​ព្រ​មព្រៀ​ង​ហិ​រ​ញ្ញប្ប​ទា​នដែ​លមា​ន​​ទឹក​ប្រាក់ ១លានដុល្លារអាមេរិក ធនាគារ វីង បង្ហាញ​ការគាំ​ទ្រ​ចំពោះកា​រ​អនុវត្តគម្រោងទឹកស្អាត និងអនាម័យ ដែលជាការយកចិត្តទុកដាក់ជំរុញនូវការប្រើប្រាស់ទឹកស្អាត និងអនាម័យ ក៏ដូចជារួមចំ​ណែ​កជា​មួ​យនឹ​ងកិ​ច្ចខិ​ត​ខំ​ប្រឹ​ង​ប្រែ​ង​រ​ប​ស់រា​ជ​រដ្ឋា​​ភិបា​ល​ក្នុ​ង​​យុ​ទ្ធ​​នា​កា​រ​លើក​ក​ម្ព​ស់​សុ​ខុ​​មា​លភា​ព​​ព​ល​រ​ដ្ឋ​នៅ​តា​ម​ស​ហគមន៍ ។ តាមរយៈគម្រោងទឹកស្អាត និងអនាម័យ ហិរញ្ញប្បនទានពីធនាគារ វីង នឹងត្រូវយកទៅប្រើប្រាស់ ដើម្បី​ជួយ​ទៅ​ដល់សហគមន៍ ក្នុងការជួសជុលឬសង់បង្គន់,…

Read More