វិស័យមីក្រូហិរញ្ញវត្ថុបង្កើតផលិតផលឥណទានកាន់តែច្រើនសម្រាប់វិស័យកសិកម្មដើម្បីជំរុញវិស័យកសិកម្មបន្ថែម
ភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព ដោយបានបង្កើតផលិតផលឥណទានកសិកម្ម និងសេវាកម្មកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ និងសហគមន៍កសិកម្មនៅតាមមូលដ្ឋាន ។ បើតាមលោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថា បើមើលពីប្រវត្តិដើម វិស័យមីក្រូហិរញ្ញវត្ថុបានកើតចេញពីវិស័យកសិកម្មដែរ ដូច្នេះសមាគមនឹងបន្តជួយជំរុញការផ្តល់ឥណទានដល់ប្រជាពលរដ្ឋ ក៏ដូចជាមុខរបរពាក់ព័ន្ធក្នុងវិស័យកសិកម្ម ព្រោះវិស័យមីក្រូហិរញ្ញវត្ថុចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព ។ លោកបន្តថា ក្នុងទីផ្សារបច្ចុប្បន្ន គឺមានផលិតផល និងសេវាកម្មមួយចំនួន ត្រូវបានបង្កើតឡើង ដើម្បីបម្រើដល់តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងវិស័យកសិកម្ម មិនថាឥណទានកសិកម្មតាមរដូវកាល និងឥណទានស្របទៅតម្រូវការរបស់ប្រជាកសិករនោះទេ។ ឧទាហរណ៍ ជាទូទៅ…
Read Moreធនាគារហត្ថា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមន្ទីរពេទ្យអន្តរជាតិអរៀនដា
ភ្នំពេញ ៖ ធនាគារហត្ថា បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមន្ទីរពេទ្យអន្តរជាតិអរៀនដា ដើម្បីបង្កើនលទ្ធភាពផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើនសន្ធឹកសន្ធាប់តាមរយៈការបញ្ចុះតម្លៃពិសេសពីមន្ទីរពេទ្យអន្តរជាតិអរៀនដា ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧកញ៉ាហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា និងលោកជំទាវឧកញ៉ាគួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអរៀនដា ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារហត្ថាឱ្យដឹងថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នទាំងពីរនឹងធ្វើសហប្រតិបត្តិការក្នុងការបង្កើនលទ្ធភាពផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនសន្ធឹកសន្ធាប់តាមរយៈការបញ្ចុះតម្លៃពិសេសពីមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដូចជាការបញ្ចុះតម្លៃលើសេវា និងកញ្ចប់ពិនិត្យសុខភាពទូទៅ រហូតដល់៥០% ព្រមទាំងទទួលបានការបញ្ចុះតម្លៃភ្លាមៗរហូតដល់២០% សម្រាប់សេវាសម្ភព រោគស្ត្រី ជំងឺកុមារ ជំងឺទូទៅ សេវាសង្គ្រោះបន្ទាន់ក្នុងស្រុក ការចាក់វ៉ាក់សាំង និងសេវាសុខភាពជាច្រើនមុខទៀត…
Read Moreឆ្នាំ២០២៣ ធនាគារ ABA រកប្រាក់ចំណេញសុទ្ធបាន២៥៥លានដុល្លារអាមេរិក
ភ្នំពេញ ៖ ធនាគារ ABA ជាធនាគារដែលកំពុងមានប្រជាប្រិយភាពមួយនៅក្នុងប្រទេសកម្ពុជា និងមានអតិថិជនកំពុងប្រើប្រាស់ច្រើនជាងគេមួយផងដែរ ។ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ គិតត្រឹមថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២៣ ធនាគារ ABA រកប្រាក់ចំណូល ៣៤៣លានដុល្លារអាមេរិក និងប្រាក់ចំណេញសុទ្ធ២៥៥លានដុល្លារអាមេរិក ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិកាណាដាដែលជាក្រុមហ៊ុនមេរបស់ធនាគារABA ។ ធនាគារជាតិកាណាដាបានវិនិយោគដំបូងនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៤តាមរយៈទិញយកភាគហ៊ុន១០ភាគរយជាផ្នែកមួយនៃផែនការរបស់ខ្លួនក្នុងការពង្រីកទីផ្សារអន្តរជាតិ ។ ក្រោយមកធនាគារមួយនេះ បានបង្កើនភាគហ៊ុនរបស់ខ្លួនដល់៤២ភាគរយ ក្នុងឆ្នាំ ២០១៥ និងដល់៩០ភារយក្នុងឆ្នាំ២០១៦ ។ នៅក្នុងឆ្នាំ…
Read MoreធនាគារABA ច្រានចោលជុំវិញព័ត៌មានថាខ្លួនបានលក់អាជីវកម្មធនាគារនៅកម្ពុជា
ភ្នំពេញ ៖ សារព័ត៌មានបរទេសមួយបានរាយការណ៍ថា ធនាគារ ABA បានលក់អាជីវកម្មធនាគាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ស្របពេលដែលធនាគារនេះកំពុងកើបលុយចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ។ បន្ទាប់ពីមានការចុះផ្សាយបែបនេះ ធនាគារជាតិកាណាដា (National Bank of Canada) ដែលជាក្រុមហ៊ុនមេរបស់ធនាគារ ABA បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ច្រានចោលសេចក្តីរាយការណ៍របស់សារព័ត៌មាន មួយនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការដែលចេញផ្សាយ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុនមេរបស់ធនាគារ ABA មួយនេះបានឱ្យដឹងថា បច្ចុប្បន្នខ្លួនមិនកំពុងពាក់ព័ន្ធនឹងដំណើរការណាមួយ ឬការចរចារណាមួយ ឬជួលក្រុមហ៊ុនប្រឹក្សាណាមួយដើម្បីធ្វើកិច្ចការលក់ធនាគារ…
Read Moreក្នុងឆ្នាំ២០២៣ ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលកើនឡើងខ្ពស់ជាងGDP ១៦ដង
ភ្នំពេញ ៖ ការទូទាត់ប្រាក់ប្រព័ន្ធឌីជីថលនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាពិសេសនៅក្នុងអំឡុងនៃការរីករាលដាលកូវីដ១៩ ដែលធ្វើឱ្យមនុស្សជ្រើសរើសយកមធ្យោបាយទូទាត់តាមប្រព័ន្ធឌីជីថល ជាក់ស្ដែងក្នុងឆ្នាំ២០២៣កន្លងមកនេះ ការទូទាំត់ប្រាក់តាមប្រព័ន្ធឌីជីថល មានទំហំទឹកប្រាក់រហូតដល់ជាង៤៩០ពាន់លានដុល្លារអាមេរិកឬស្មើនឹងប្រមាណ១៦ដងនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ថ្លែងនៅក្នុងឱកាសអញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ កាលពីព្រឹកថ្ងៃទី១១ មីនា ២០២៤ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនៅកម្ពុជាកាន់តែបោះជំហានទៅមុខជាបន្តបន្ទាប់ហើយ ដោយប្រកានេះគឺបានធ្វើឱ្យការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និង កសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន…
Read Moreធនាគារអេស៊ីលីដា ដាក់ឱ្យដំណើរការកម្មវិធី “WeChat Pay” ជាផ្លូវការសម្រាប់ការទូទាត់ប្រាក់ឆ្លងដែនតាមឃ្យូអរកូដ
ភ្នំពេញ ៖ ក្រុមហ៊ុន NETSTARS Co., Ltd. (មានស្នាក់ការកណ្តាលស្ថិតនៅ Chuo-ku ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលដឹកនាំដោយ លោក Tsuyoshi Ri តំណាងឱ្យក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ដោយតទៅនេះហៅថា “NETSTARS”) បានប្រកាសជាផ្លូវការអំពីការដាក់ឱ្យដំណើរការមធ្យោបាយទូទាត់តាមប្រព័ន្ធ “StarPay” ដែលនឹងជួយសម្រួលដល់ “Wechat Pay” ពីក្រុមហ៊ុន Tenpay Payment Technology ដល់ធនាគារ អេស៊ីលីដា ដែលជាធនាគារឈានមុខនៅក្នុងប្រទេសកម្ពុជា…
Read Moreប្រាក់ចំណេញសុទ្ធរបស់ធនាគារអេស៊ីលីដាឆ្នាំ ២០២៣ នៅតែមានភាពប្រសើរទោះបីជាថមថយជាងឆ្នាំ ២០២២បន្តិចក្តី
ភ្នំពេញ ៖យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ធនគារអេស៊ីលីដា ភិអិលស៊ីបានបង្ហាញថា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ធនាគារអេស៊ីលីដាភីអិលស៊ី ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ១៣៨លានដុល្លារអាមេរិក ដែលមានការធ្លាក់ចុះប្រមាណ២០ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ប៉ុន្តែបើក្រលេកមកមើលតួលេខនៃប្រាក់ចំណេញសុទ្ធឃើញថានៅតែមានភាពល្អប្រសើរ ។ ក្នុងឆ្នាំ ២០២២ ធនាគារអេស៊ីលីដាទទួលបានប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធចំនួន១៧០លានដុល្លារអាមេរិក ។ ការធ្លាក់ចុះនៃប្រាក់ចំណេញសុទ្ធរបស់ធនាគារមួយ ដោយសារតែកត្តាបញ្ហាសេដ្ឋកិច្ច ដែលបណ្ដាលមកពីវិបត្តិជំងឹកូវីដ១៩ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។ ក្នុងនោះដែរឥណទានមិនដំណើរការ របស់ធនាគារមួយនេះ បានកើនឡើងពី២,៩ភាគរយក្នុងឆ្នាំ ២០២២ ដល់ ៦,៣៩ភាគរយក្នុងឆ្នាំ ២០២៣ ។…
Read Moreទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើង២០ពាន់លានដុល្លារអាមេរិកបន្ទាប់ពីធ្លាក់ចុះកាលពីឆ្នាំ ២០២២
ភ្នំពេញ ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា គិតត្រឹមដំណាច់ឆ្នាំ ២០២៣កន្លងទៅនេះ បានកើនឡើងវិញដល់២០ពាន់លានដុល្លារអាមេរិក បន្ទាប់ពីបានធ្លាក់ចុះកាលពីឆ្នាំ ២០២២កន្លងទៅ គ្រាដែលកម្ពុជានិងពិភពលោកកំពុងជួបវិបត្តដោយសារកូវីដ១៩ផង និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផង ។ នេះ បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ ។ របាយការណ៍បានបង្ហាញថា ការកើនឡើងនៃទុនបម្រុងអន្តរជាតិ ជាចម្បងបណ្ដាលមកពីការកើនឡើងនៃប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ការកើនឡើងតម្លៃទីផ្សារសំពៀត វិនិយោគ ការកើនឡើងប្រាក់បញ្ជើរាជរដ្ឋាភិបាល ការប្រែប្រួលតម្លៃមាស និងអត្រាប្តូរប្រាក់ និងចំណូលពីការវិនិយោគទុនបម្រុងអន្តរជាតិ ។ បើតាមធនាគារជាតិនៃកម្ពុជា ការវិនិយោគទុនបម្រុងអន្តរជាតិបានរងសម្ពាធពីការប្រែប្រួលស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងកំណើនយឺតនៃសេដ្ឋកិច្ចពិភពលោក ។…
Read Moreធនាគារហត្ថាប្ដេជ្ញាក្នុងការពួតដៃគ្នាផ្ដល់សេវាកម្មល្អឥតខ្ចោះដល់អតិថិជនរបស់ខ្លួន
ភ្នំពេញ ៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរៀបចំកិច្ចប្រជុំប្រធានប្រតិបត្តិការសាខាប្រចាំឆ្នាំ ក្រោមប្រធាន «ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា» ។ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ថា ធនាគារហត្ថាតែងតែប្រកាន់ខ្ជាប់នូវបេសកកម្មរបស់ខ្លួន ក្នុងការចែករំលែកនូវចំណេះជំនាញ ពង្រឹងកិច្ចសហការ និងកំណត់នូវយុទ្ធសាស្ត្រចាំបាច់ក្នុងការ ផ្តល់សេវាកម្មអតិថិជនកាន់តែប្រសើរ ស្របទៅតាមតម្រូវការអតិថិជនដែលមានការវិវត្តជាប់រហូត ។ លោកឧកញ៉ា…
Read Moreធនាគារ កាណាឌីយ៉ា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុខងារទូទាត់ស្កេន QR Codeឆ្លងប្រទេសជាមួយប្រទេសថៃ
ភ្នំពេញ ៖ ធនាគារ កាណាឌីយ៉ា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធទូទាត់ស្កេន QR ឆ្លងប្រទេសជាមួយនឹងប្រទេសថៃ ដែលនឹងធ្វើឱ្យអតិថិជនកំពុងប្រើប្រាស់កម្មវិធី Canadia Bank App កាន់តែមានភាពងាយស្រួល និងអាចទូទាត់ប្រាក់កាន់តែទូលំទូលាយជាមួយគណនីប្រាក់រៀល ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារកាណាឌីយ៉ាបានឱ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ អតិថិជនរបស់ធនាគារ កាណាឌីយ៉ា មិនពិបាកក្នុងការប្តូររូបិយប័ណ្ណទៀតទេ ពេលធ្វើដំណើរទៅប្រទេសថៃ ដោយគ្រាន់តែប្រើប្រាស់កម្មវិធី Canadia Bank App របស់ខ្លួន ទៅទូទាត់គ្រប់ទីតាំង ភោជនីយដ្ឋាន ផ្សារទំនើប មន្ទីរពេទ្យ ឬហាងទំនិញផ្សេងៗដែលមាន…
Read More

