Cam Bank News

ចាយពេលតែមួយឆ្នាំ (២០២៤) ធនាគារ ជីប ម៉ុង ឈ្នះពានរង្វាន់ធំៗបានដល់ទៅ៣ ពីស្ថាប័នផ្សេងៗគ្នា

ធនាគារ ជីប ម៉ុង ដែលជាធនាគារមានគ្រឹះរឹងមាំ ដើរតាមគន្លងជោគជ័យរបស់ ជីប ម៉ុង តាំងពីឆ្នាំ១៩៨២ នារយៈពេលឆ្នាំ២០២៤ កន្លងផុតទៅថ្មីៗនេះ ធនាគារបានសម្រចនូវភាពជោគជ័យរបស់ខ្លួន ឈ្នះនូវពានរង្វាន់ធំៗចំនួន៣ ពីស្ថាប័នអន្តរជាតិផ្សេងៗគ្នា។ ចំណោមពានរង្វាន់ទាំងបី ក្នុងនោះមានដូចជា៖ ១. ពានរង្វាន់កម្រិតកំពូលជា “ធនាគារប្រកបដោយភាពច្នៃប្រឌិតបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឆ្នាំ២០២៤” ដែលមានការទទួលស្គាល់ពីស្ថាប័នអន្តរជាតិ International Finance ២. ពានរង្វាន់ទទួលស្គាល់ថាជា “ធនាគារដែលផ្ដល់សេវាកម្មអតិថិជនល្អបំផុត ឆ្នាំ2024” ដែលមានការទទួលស្គាល់ពីទស្សនាវដ្តី World Economic…

Read More

កម្ពុជា​ និងហ្វីលីពីន ចុះហត្ថលេខាលើឯកសារពីរច្បាប់ ដឹកដៃគ្នាឈានទៅរកការអភិវឌ្ឍន៍រួម

នាថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា និងហ្វីលីពីន បានចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន២ រួមមាន៖ ១. អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងទី២. អនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និង World Citi College ដើម្បីរួមគា្នអភិវឌ្ឍវិស័យអប់រំ ជាពិសេសបង្កើតវគ្គបណ្តុះបណ្តាលលើជំនាញគិលានុបដ្ឋាយិកា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយស ជាអធិបតីភាពក្នុងពិធីចុះហត្ថលេខានេះ។ ការចុះហត្ថលេខាជំរុញកិច្ចសហប្រតិបត្តិការ…

Read More

ក្រសួងសេដ្ឋកិច្ច ពិភាក្សាជាមួយវិស័យឯកជន រកធាតុចូលជំរុញការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងផ្សព្វផ្សាយច្បាប់ថវិកាឆ្នាំ២០២៥

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវេទិកាសាធារណៈស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ដោយមានការចូលរួមពីលោក ផាន់ ផល្លា និង លោក ចាន់ សុធី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗ មកពីក្រសួង-ស្ថាប័នរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជាតំណាងវិស័យឯកជន ក្រុមហ៊ុន សមាគមពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ អ្នកសិក្សាស្រាវជ្រាវ និស្សិត បានអញ្ជើញចូលរួមក្នុងវេទិកា។ វេទិកានេះ មានគោលបំណងចែករំលែក និងទទួលយកធាតុចូលនានាពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យឯកជន និងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើឱ្យការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចកាន់តែល្អប្រសើរ…

Read More

ចំថ្ងៃអង្គារនេះ ហាងឆេងមាសឡើងថ្លៃស្រឺតៗវិញ

នាថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តម្លៃសម្រាប់ការលក់ចេញ ហាងឆេងមាសបានកើនខ្ពស់មកវិញរហូតដល់ចំនួន ៣៥៣ដុល្លារក្នុងមួយជី ក្រោយម្សិលមិញ (ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥) មាសមានហាងឆេងត្រឹម ៣៤៦ដុល្លារក្នុងមួយជី ដែលនេះខុសត្រូវគ្នារហូតដល់ ៧ដុល្លារឯណោះ។ ដោយឡែក សម្រាប់ហាងឆេងទិញចូលនៅថ្ងៃនេះវិញ មាសមានតម្លៃ ៣៤៣ដុល្លារក្នុងមួយជី ខណៈម្សិលមិញទិញចូលគិតក្នុងតម្លៃ ៣៣៦ដុល្លារ។ សូមជម្រាបថា ហាងឆេងមាសឡើងឬចុះ គឺអាស្រ័យតាមទីផ្សារអន្តរជាតិ៕

Read More

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចេញសារលិខិតជូនពរលោកស្រី ឃុន សុនីតា ជាសមាជិកក្រុមប្រឹក្សាភិបាល ក្នុង​ឱកាសខួបកំណើត

សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានចេញសារលិខិតជូនពរលោកស្រី ឃុន សុនីតា ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងឱកាសខួបកំណើតនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមគោរពជូនពរលោកស្រី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តមានការអភិវឌ្ឍប្រកបដោយចីរភាព។ សូមជម្រាបថា លោកស្រី ឃុន សុនីតា មានជំនាញនៃការសិក្សាផ្នែកច្បាប់អន្តរជាតិសាធារណៈ និងការគ្រប់គ្រប់អាជីវកម្ម ដោយបានចាប់ផ្តើមអាជីពការងារដំបូងក្នុងក្រុមហ៊ុនពាណិជ្ជកម្មមួយ ក្នុងនាមជានាយកអភិវឌ្ឍន៍អាជីវកម្ម។ ចាប់ពីពេលនោះមក លោកស្រីបានដុះខាត់ជំនាញទាញចំណេះដឹងភាពជាសហគ្រិន និងភាពជាអ្នកដឹកនាំរបស់លោកស្រីយ៉ាងគត់មុត។ នៅឆ្នាំ២០០៩…

Read More

មិនធម្មតា! ស្ត្រីខ្មែររូបនេះ មានប្រវត្តិដើររៀនច្រើនប្រទេស ទម្រាំក្លាយជាអគ្គទេសាភិបាលនៃធនាគារជាតិ

ធនាគារជាតិនៃកម្ពុជា​ (តទៅ​នេះ​ហៅថា​ “ធនាគារជាតិ​”) បច្ចុប្បន្នមានលោកជំទាវ ជា សិរី ជាអគ្គទេសាភិបាល ដោយបាននឹងកំពុងដឹកនាំនាវាស្ថាប័ន ក្រោមចំណុះរដ្ឋាភិបាល យ៉ាងស្វាហាប់។ មុនឈោងចាប់បានតំណែងធំ ជាអគ្គទេសាភិបាលនៃធនាគារជាតិ លោកស្រី ជា សិរី មានប្រវត្តិការងារយ៉ាងចាស់វស្សា និងទទួលបានការសិក្សាក្តោបគំនិតបានជ្រៅជ្រះជាច្រើនប្រទេស ទម្រាំអាចមានសមត្ថភាពគ្រប់គ្រាន់ទល់ដល់សព្វថ្ងៃនេះ។ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា​ សិរី (កើតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៨១ ក្នុងទីក្រុងភ្នំពេញ) បច្ចុប្បន្នមានវ័យ…

Read More

រឿង ៤យ៉ាងចាំបាច់ត្រូវតែដឹង បើមិនចង់ឲ្យទឹកប្រាក់ក្នុងកុងបាត់ ទាំងមិនទាន់បានចាយ

សព្វថ្ងៃនៅកម្ពុជា នរណាៗក៏ជ្រើសរើសការចាយវាយ តាមរយៈកុងធនាគារលើទូរសព្ទដៃ ជាមធ្យោបាយទូទាត់មួយដ៏ចម្បងទៅហើយ ក៏ប៉ុន្តែយ៉ាងណាក៏ត្រូវប្រាកដចិត្តថា លោកអ្នកពិតជាអាចការពារសុវត្ថិភាពសាច់ប្រាក់ក្នុងគណនី ពីក្រុមជនអនាមិក បានប៉ុណ្ណា។ បើតាមធនាគារ Oriental Bank Plc បានជម្រាបថា លោកអ្នកដែលមានកុងធនាគារក្នុងទូរសព្ទដៃ គួរអនុវត្តតាមគន្លឹះសំខាន់ៗទាំង ៤ចំណុចនេះ បើមិនចង់ជ្រុះលុយចេញពីកុងធនាគារ ដល់ដៃក្រុមជនអនាមិក ទាំងមិនទាន់បានចាយ៖ ១. កុំប្រាប់គេពីលេខសម្ងាត់ ឬលេខ OTP ២. បើកមុខងារស្គែនសោរមុខ (Biometric) ៣.​កុំប្រើប្រាស់ Wifi ឬដុយបញ្ចូលថ្មទូរសព្ទតាមទីសាធារណៈ ៤.…

Read More

អ្នកមានគំរោងទៅក្រៅប្រទេស បើចង់ចំណេញ គួរធ្វើរឿងមួយនេះសិន មុនឡើងយន្តហោះ

កន្លងមកធ្វើដំណើរទៅក្រៅប្រទេសម្តងៗ ត្រូវរង់ចាំឡើងយន្តហោះមុនចេញដំណើរ យ៉ាងហោចណាស់ក៏កន្លះម៉ោងទៅដែរ ដោយពេលខ្លះពិបាកនឹងរកកន្លែងសម្រាក និងត្រូវចាយវាយលើថ្លៃម្ហូបអាហារ ទម្រាំដល់ពេលវេលាចេញដំណើរទៅទៀត។ ចង់ចំណេញ គួរបើកប័ណ្ណម៉ាស្ទ័រកាតវើល របស់ធនាគារ អេស៊ីលីដា មួយក៏ល្អព្រោះកាតនេះបានផ្តល់នូវអត្ថប្រយោជន៍ពិសេសដល់យើងជាអ្នកប្រើប្រាស់ជាច្រើនដូចជា៖ ១. មានសិទ្ធិចូលសម្រាកឥតគិតថ្លៃ ក្នុងសាលរង់ចាំពិសេស (Airport Lounge) នៅតាមព្រលានយន្តហោះជាតិ និងអន្តរជាតិ នៅទូទាំងពិភពលោក (6ដង ក្នុងមួយឆ្នាំ រួមបញ្ចូលទាំងអ្នករួមដំណើរ) រួមជាមួយនឹងការទទួលទានអាហារឆ្ញាញ់ៗដោយឥតគិតថ្លៃដូចគ្នា។ ២. ធានារ៉ាប់រងលើការធ្វើដំណើរ រហូតដល់ 250,000ដុល្លារ និងអត្ថប្រយោជន៍ជាច្រើនទៀតពីដៃគូក្រុមហ៊ុនធានារ៉ាប់រង។ ៣. ដកប្រាក់…

Read More

ធនាគារ អេស ប៊ី អាយ លី ហួរ  រកឃើញអតិថិជនមានសំណាងសរុប ២៣រូប ទទួលបានរង្វាន់ពី”ការផ្តល់ជូនពិសេស សម្រាប់អតិថិជនបណ្ណវីសាពហុរូបិយប័ណ្ណដំបូងគេនៅកម្ពុជា”

ធនាគារ អេស ប៊ី អាយ លី ហួរ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់រង្វាន់ជូនអតិថិជនពី “ការផ្តល់ជូនពិសេស សម្រាប់អតិថិជនបណ្ណវីសាពហុរូបិយប័ណ្ណដំបូងគេនៅកម្ពុជា”។ គួរបញ្ជាក់ថា ការស្វែងរកអ្នកដែលមានសំណាងទាំង២៣រូបនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។ ការជ្រើសរើសនេះ សម្រាប់អតិថិជន ដែលទិញទំនិញ ឬ ចំណាយលើសេវាកម្មផ្សេងៗនូវទឹកប្រាក់ចាប់ពី ១០០ដុល្លារអាមេរិក ក្នុងមួយវិក្កយបត្រ លើប្រតិបត្តិការចាប់ពីត្រឹមថ្ងៃ៣១ ខែតុលា ឆ្នាំ២០២៤ រហូតដល់…

Read More

តាមឲ្យទាន់! នេះជាអត្រាប្តូរប្រាក់នៅព្រឹកថ្ងៃចន្ទនេះ

ផ្អែកតាមទិន្នន័យពីធនាគារ KB PRASAC BANK បានបង្ហាញនូវអត្រាប្តូរប្រាក់របស់ខ្លួនក្នុងការទូរទាត់នៅលើទីផ្សារ ដោយនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្រាប់ការទិញចូល ១ដុល្លារគិតក្នុងតម្លៃ ៤០០៨រៀល ចំណែកលក់ចេញវិញ ១ដុល្លារគិតក្នុងតម្លៃ ៤០២៦រៀល។ ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​ដែល​ជា​បុត្រ​ស​ម្ព័ន្ធ​របស់​ធនាគារ​ KB Kook​m​in​ ​Bank​ ​នៅ​ប្រទេស​កូរ៉េ ​គឺជា​ធនាគារ​ពាណិជ្ជ​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​ការ​រួមបញ្ចូល​គ្នា​ដោយ​ជោគជ័យ​រវាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​ ​និង​ ​ធនាគារ​ ​គូក​មីន​ កម្ពុជា​ ​ភី​អិ​ល​ស៊ី​។​

Read More