Cam Bank News

សារជូនពរដ៏កក់ក្តៅពីធនាគារ ជីប ម៉ុង ជូនចំពោះអតិថិជន និងដៃគូពាណិជ្ជកម្មក្នុង​ឱកាសចូលឆ្នាំថ្មី២០២៥

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ជីប ម៉ុង ខមមើសលប៊ែង ម.ក ជាមួយថ្នាក់ដឹកនាំកំពូល បានផ្ញើសារជូនពរ និងថ្លែងអំណរគុណជូនដល់អតិថិជននិងដៃគូពាណិជ្ជកម្មទាំងអស់ក្នុង​ឱកាសទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០២៥។ នៅក្នុងវីដេអូសារជូនពរនេះ អ្នកឧកញ៉ា លាង ម៉េង បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រនិងប្រើប្រាស់សេវាកម្មធនាគារ ជីប ម៉ុង ជាពិសេសការសហការក្នុងភាពជាដៃគូពាណិជ្ជកម្មប្រកបដោយភាពជិតសិទ្និនិងមានទំនុកចិត្តបំផុតនាពេលកន្លងមកនេះ។ ហើយឆ្លៀតក្នុងឱកាសនេះផងដែរ អ្នកឧកញ៉ា លាង ម៉េង បានថ្លែងពីសេចក្តីរាយការណ៍ពីសមិទ្ធផលដែលទទួលបានថា៖…

Read More

បំណុលជាតិរបស់សហរដ្ឋអាមេរិក កើនដល់ទៅជាង ៣៦ទ្រីលានដុល្លារ

សហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោក នៅត្រឹមខែធ្នូ ឆ្នាំ២០២៤ ត្រូវបានគេដឹងថា កំពុងជួបប្រទះនៃការកើនឡើងបំណុលជាតិរបស់ខ្លួនដល់ចំនួន ៣៦,១ទ្រីលានដុល្លារ ដែលចំនួននេះគឺកើនពីចំនួន ៣៤,៤ទ្រីលានដុល្លារដែលអាមេរិកបានជំពាក់កាលពីចុងឆ្នាំ២០២៣ ។ នេះបើតាមប្រភពទិន្នន័យពីក្រសួងរតនាគារសហរដ្ឋអាមេរិក។ បំណុលដែលចេះតែកើនឡើងមួយក្រឺតៗជារៀងរាល់ឆ្នាំដូច្នេះ អាចចាត់ទុកបានថា ជាការចាយហួសប្រមាណ ដោយរដ្ឋាភិបាលសហព័ន្ធចាយវាយច្រើន លើសពន្ធដែលខ្លួនប្រមូលបានពីវិស័យឯកជន ឬវិស័យផ្សេងៗទៀត។ គួរឲ្យដឹងថា ពេលរដ្ឋាភិបាលត្រូវចំណាយហួសចំណូលពន្ធ នោះឱនភាពថវិកាក៏កើតមានឡើង តែដើម្បីគ្រប់គ្រងការចំណាយឲ្យមានស្ថិរភាព រតនាគារត្រូវបោះលក់ប័ណ្ណបំណុល លើទីផ្សារ ឲ្យស្ថាប័ន ឬវិនិយោគិន ទិញ ដោយក្នុងនោះ រដ្ឋាភិបាលអាមេរិក ភាគច្រើនជំពាក់ស្ថាប័ននៅក្នុងស្រុក ខណៈនៅក្រៅប្រទេសវិញ…

Read More

ធនាគារជាតិស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិក

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក។ សេចក្តីជូនដំណឹងធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះបានឱ្យដឹងថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជា ស្នើ៖ ១. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយ គ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត ២. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជនដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា និង…

Read More

អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០១៩ រៀល សម្រាប់ថ្ងៃទី២០ ខែធ្នូនេះ

អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗជាមួយប្រាក់រៀល ប្រចាំថ្ងៃទី២០ ខែធ្នូនេះ អត្រាផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០១៩រៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា អត្រាប្តូរប្រាក់អាមេរិកធៀបជាមួយប្រាក់រៀលខ្មែរ មិនមានការប្រែប្រួលច្រើននោះទេ មួយរយៈពេលកន្លងមកនេះ៕

Read More

គម្រោងវិនិយោគឆ្នាំ២០២៤ កើនដល់ជាង៤០០គម្រោង ក្នុងទុនវិនិយោគជាងជិត ៧ពាន់លានដុល្លារ

សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលើកដំបូង​ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧​ ដំណើរការ​ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង​ និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ហៅកាត់ថា​ ក.អ.ក.​ ឬ​ CDC ត្រូវបានបង្កើតឡើងនៅថ្ងៃ៥​ ខែសីហា​ ឆ្នាំ១៩៩៤​ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា។ ជាលទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត​ ដោយ​ ក.អ.ក.​៖ ១/​ ចំនួន​ ២៦៨គម្រោង​ ឆ្នាំ២០២៣​ កើនដល់ចំនួន​ ៤១៤គម្រោងឆ្នាំ២០២៤​ ស្មើនឹងកើនឡើង​…

Read More

ក្រុមហ៊ុន ជីប ម៉ុង រីថែល ចុះ MOU ជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្ដល់កញ្ចប់ថវិកាចំនួន ២៥ មុឺនដុល្លារ រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៥-២០៣០

នាថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីកិច្ចសហការលើវិស័យវប្បធម៌ និងសិល្បៈក្នុងរយៈពេល ៥ឆ្នាំ រាប់ពីឆ្នាំ ២០២៥-២០៣០ ដោយមានការចូលរួមក្រោមអធិបតី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន…

Read More

ធនាគារ អេស៊ីលីដា សហការជាមួយក្រសួងមហាផ្ទៃ ដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់តាមឌីជីថល និងម៉ាស៊ីន POS សម្រាប់ប្រមូលកម្រៃទិដ្ឋាការ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការ ក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមក្រសួងមហាផ្ទៃ និង បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី តំណាងឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី បានអញ្ជើញចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មទូទាត់តាមឌីជីថល និងម៉ាស៊ីនឆូតបណ្ណ…

Read More

ធនាគារ ព្រីនស៍ ម.ក បានតែងតាំងប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិថ្មី

 ថ្ងៃទី19 ខែធ្នូ ឆ្នាំ2024 ធនាគារ ព្រីនស៍ ម.ក ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងលោក ហ៊ន់ សុរចនា ជាប្រធានក្រុមប្រឹក្សាភិបាលថ្មី និងលោក Looi Kok Soon ជាប្រធាននាយកប្រតិបត្តិថ្មីរបស់ខ្លួន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី17 ខែធ្នូ ឆ្នាំ2024 នេះតទៅ។ លោក ហ៊ន់ សុរចនា ដែលជាអតីតប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក  បាននាំមកនូវបទពិសោធន៍ និងជំនាញដឹកនាំយ៉ាងទូលំទូលាយក្នុងតួនាទីនេះ លោកបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍…

Read More

តម្លៃមាសនៅថ្ងៃទី១៩ ខែធ្នូ បន្តធ្លាក់ចុះ!

តម្លៃមាសនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ធ្លាក់ថ្លៃជាគំហុកបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៣១២ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣០២ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី១៩ ខែធ្នូនេះ ។ ដោយឡែក តម្លៃហាងឆេងមាស កាលពីថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ លក់ចេញក្នុងតម្លៃ ៣២០ ដុល្លារ ក្នុងមួយជី  និងទិញចូល ៣១០ដុល្លារ ក្នុងមួយជី។ បើធៀបតម្លៃហាងឆេង ថ្ងៃទី១៩ ខែធ្នូ នេះ…

Read More

សេវាពិនិត្យព័ត៌មានសុរិយោដី តាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី មាននៅលើ Mini-App ធនាគារABA និងធនាគារអេស៊ីលីដា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តជោគជ័យក្នុងការតភ្ជាប់សេវាពិនិត្យព័ត៌មានសុរិយោដីតាមប្រព័ន្ធអនឡាញ ជាមួយនឹងធនាគារ ABA និងធនាគារ អេស៊ីលីដា។ Mini-App នេះ អនុញ្ញាតឱ្យសាធារណជនធ្វើការពិនិត្យព័ត៌មានសុរិយោដី និងព័ត៌មានបន្ទុក នៅលើកម្មវិធីទូរសព្ទដៃ របស់ធនាគារទាំងពីរបានយ៉ាងងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់។ សមិទ្ធផលសេវាអនឡាញថ្មីនេះ នឹងចូលរួមបង្កើនគុណភាពសេវាសាធារណៈរបស់ក្រសួង ឆ្ពោះទៅសម្រេចបានគោលនយោបាយសេវាគាប់ចិត្ត ដើម្បីឆ្លើយតបនឹងការងារអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយឡែក  ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់…

Read More