Sunday, 15 November 2026
Banking

ឆ្នាំទី៣ ទី៤ ហើយចង់រកកន្លែងហាត់ការ! ធនាគារដ៏ធំមួយនេះ កំពុងផ្តល់ឱកាសការងារជាច្រើនកន្លែងទូទាំងប្រទេសកម្ពុជា

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ធនាគារ ជីប ម៉ុង ជាធនាគារធំមួយ ដើរតាមគន្លងជោគជ័យហើយស្រាប់របស់ ជីប ម៉ុង តាំងពីឆ្នាំ១៩៨២ កំពុងតែផ្តល់ឱកាសពិសេសសម្រាប់ប្អូនៗនិស្សិតកំពុងសិក្សានៅឆ្នាំទី៣ ឬឆ្នាំទី៤ ក៏ដូចជាទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាដើម មកចូលរួមដកស្រង់បទពិសោធន៍ និងទាញយកចំណេះដឹងទាក់ទងវិស័យធនាគារ ក្នុងនាមជាបុគ្គលិកផ្នែកលក់ និងហាត់ការផ្នែកលក់ នៅទូទាំងប្រទេសកម្ពុជា។

ទន្ទឹមនឹងការជ្រើសរើសនេះ ខាងធនាគារ ជីប ម៉ុង ក៏បានបញ្ជាក់អំពីលក្ខខណ្ឌសម្រាប់ការដាក់ពាក្យខាងក្រោមនេះថា៖

១. ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ ឆ្នាំទី៣ និង ទើបតែបញ្ចប់ការសិក្សា

២. មិនមានបទពិសោធន៍ការងារ បើមានទាក់ទងនឹងផ្នែកលក់កាន់តែប្រសើរ

៣. អាចប្រើប្រាស់កុំព្យូទ័រ ភាសាអង់គ្លេសបាន

៤. មានគោលដៅ និង ចក្ខុវិស័យផ្នែកលក់ខាងក្រៅ

៥. អាចធ្វើការពេញម៉ោងបាន ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ (៨ព្រឹក ដល់ ៥ល្ងាច)

៦. ក្លាហាន និងមានភាពស្មោះត្រង់និងការងារ។

ជាមួយគ្នា សម្រាប់អត្ថប្រយោជន៍ដែលទទួលបាន គឺមានដូចជា៖

១. អាចមានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធផ្នែកលក់ខាងក្រៅ

២.ទទួលបានប្រាក់ឧបត្ថម្ភ រយៈពេល៣ខែ សម្រាប់ហាត់ការ

❗️ដាក់ពាក្យតាមរយៈលេខតេលេក្រាម៖ 068 409 111/ 067 666 787

1. Telegram: Ms. THET Soklim: (https://t.me/ThetSoklim)

2. Telegram: Mr. CHHUN Borey (https://t.me/ChhunBorey)