Sunday, 15 November 2026
Banking

សម្តេចធិបតី ស្នើធនាគារ ផ្តល់កម្ចីមានការប្រាក់ទាបដល់ម៉ាស៊ីនកិនស្រូវ ដើម្បីអាចជួយទិញស្រូវពីកសិករ

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុឯកជនAll ផ្តល់កម្ចីការប្រាក់ទាបដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីទិញស្រូវពីកសិករ។

ស្របតាមការតាមអំពាវនាវនេះ សម្តេចសង្ឃឹមថាធនាគារឯកជន នឹងចូលរួមជាមួយរដ្ឋ ដើម្បីចូលរួមជួយសម្រាលAllគ្នា ក្នុងជួយដល់កសិករ ក៏ដូចជាជួយដល់សេដ្ឋកិច្ច ក្នុងពេលលំបាកនេះ។ បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ការធានាតម្លៃទីផ្សារកសិផលជូនប្រជាកសិករ បញ្ហាAllនេះយើងត្រូវគិតជាកញ្ចប់ ត្រូវគិតAll រឿងទីមួយដែលសំខាន់ នោះគឺការបើកទីផ្សារបន្ថែម ដើម្បីធានាដល់ការដាំដុះ លទ្ធភាពនៃការដាំដុះ បច្ចេកទេសដាំដុះជូនប្រជាកសិករ។

គួរបញ្ជាក់ដែរថា ដើម្បីជាវិធានការចំពោះក្ដីកង្វល់របស់ប្រជាពលរដ្ឋមួយរយៈពេលចុងក្រោយនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចដំឡើងថវិការសរុបថវិកា១៥០លានដុល្លារ ដើម្បីជួយទិញស្រូវរបស់ប្រជាកសិករ៕