ត្រឹមមួយឆ្នាំ ធនាគារ អេស៊ីលីដា ឈ្នះបានពានរង្វាន់ដល់ទៅ៤ ពី Mastercard
This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.
អេស៊ីលីដា ដែលជាធនាគារឈានមុខគេមួយនៅកម្ពុជា នារយៈពេលមួយឆ្នាំនៃឆ្នាំ២០២៤ ធនាគារមួយនេះបានឈ្នះនូវពានរង្វាន់ជាធនាគារដៃគូឈានមុខគេចំនួន៤ ឯណោះពីស្ថាប័ន Mastercard ។

តាមការបង្ហោះលើទំព័រហ្វែសប៊ុកផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានបង្ហាញថា ពានរង្វាន់ដែលធនាគារ អេស៊ីលីដា បានទទួល ជាធនាគារដៃគូឈានមុខគេ ក្នុងឆ្នាំ2024 ពីស្ថាប័ន Mastercard នោះមានដូចជា៖
– Leadership in Debit Volume
– Leadership in Cross-Border Volume
– Leadership in Debit Growth
– Leadership in Credit Growth
សូមជម្រាបថា ធនាគារ អេស៊ីលីដា មានបណ្ដាញប្រតិបត្តិការយ៉ាងធំទូលាយគ្របដណ្ដប់ទូទាំងព្រះរាជាណាចក្រកម្ពុជា (មាន ២៦៥សាខា) និងបានពង្រីកតំបន់ប្រតិបត្តិការទៅកាន់ប្រទេសឡាវ (មាន ៣៧សាខា) និងមីយ៉ាន់ម៉ា (មាន ១៧សាខា) ។