Sunday, 15 November 2026

#ACLEDA Bank Plc.

Banking

ពង្រឹងកិច្ចសហប្រតិបត្តិការ! ឯកអគ្គរដ្ឋទូតកាណាដាថ្មី ប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ច និងពិភាក្សាការងារនៅធនាគារ អេស៊ីលីដា

ទំនាក់ទំនងពាណិជ្ជកម្ម និងវិស័យហិរញ្ញវត្ថុរវាងកម្ពុជា និងកាណាដា កាន់តែមានភាពជិតស្និទ្ធ បន្ទាប់ពីមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារកម្រិតខ្ពស់មួយបានធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃធនាគារលំដាប់ជួរមុខរបស់កម្ពុជា។ ដោយកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ព្រមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់នៃ ធនាគារ…

Banking

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង អគ្គលេខាធិការដ្ឋាន អ.ស.ហ. ចុះ MOU រួមគ្នាលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថល

 សាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីលីដា ឯ.ក បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អគ្គលេខាធិការដ្ឋាន អ.ស.ហ.) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថលនៅក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជា។ ពិធីចុះហត្ថលេខា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ត្រូវបានធ្វើឡើងក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាង និងបុគ្គលិកនៃស្ថាប័នទាំងពីរ ក្នុងបរិយាកាសស្និទ្ធស្នាល និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសជាតិ។ អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តោតសំខាន់លើការរៀបចំកម្មវិធីបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវរួមគ្នា និងការShareចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ…

Banking

ឱកាសសម្រាប់អ្នកចង់ចូលវិស័យធនាគារបានមកដល់ហើយ! ធនាគារ អេស៊ីលីដា ប្រកាសជ្រើសរើសបុគ្គលិកជិត២០០នាក់ ចូលបម្រើការងារ

ធនាគារ អេស៊ីលីដាភីអិលស៊ី  ដែលជាធនាគារខ្មែរនិងជាធនាគារពាណិជ្ជដ៏ធំបំផុតមួយនៅកម្ពុជា កំពុងប្រកាសជ្រើសរើសបុគ្គលិកជាច្រើនមុខតំណែងឲ្យចូលបម្រើការងារក្នុងមុខតំណែងចំនួន ១១ រួមមាន៖ -ភ្នាក់ងារប្រតិបត្តិការ (ចេះភាសាចិន) (២៦នាក់)– ភ្នាក់ងារទំនាក់ទំនងសេវាហិរញ្ញវត្ថុ (ចេះភាសាចិន) (២៨នាក់)-អ្នកវិភាគទិន្នន័យ (០៣នាក់)-អ្នកវិទ្យាសាស្រ្តទិន្នន័យ (០៣នាក់)-អ្នករចនាផលិតផលឌីជីថល (០១នាក់)-អ្នកឯកទេសស្រាវជ្រាវទីផ្សារ និងអតិថិជន (០២នាក់)-អ្នកឯកទេសជាន់ខ្ពស់ស្រាវជ្រាវយុទ្ធសាស្ត្រ (០២នាក់)-អ្នកសំអាត (១៨នាក់)-អ្នកបើកបររថយន្ត (០៣នាក់)-ជំនួយការបម្រើអតិថិជន (៤៣នាក់) សូមបញ្ជាក់ថា ធនាគារ អេស៊ីលីដា…

Banking

ធនាគារ អេស៊ីលីដា និងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ សហការរៀបចំសិក្ខាសាលា ស្តីពី ការអនុវត្តសាកល្បងការទូទាត់កម្រៃសេវាតាម ACLEDA Super App

ធនាគារ អេស៊ីលីដា ភីអិលស៊ី និងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានសហការរៀបចំសិក្ខាសាលា ស្តីពី ការអនុវត្តសាកល្បងការទូទាត់កម្រៃសេវាតាម ACLEDA Super App សម្រាប់ប្រតិបត្តិការទូទាត់កម្រៃសេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ នៅរដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦  ក្រោមអធិបតី ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និង បណ្ឌិត អ៊ិន ចាន់នី…

Banking

ទៅជប៉ុនមិនបាច់ដូរលុយទៀតទេ! ធនាគារខ្មែរពីរនេះ សហការជាមួយជប៉ុន ដាក់ដំណើរការសេវាស្គេនទូទាត់តាម QR Code ចាយលុយស្រួលដូចនៅខ្មែរ

ទៅជប៉ុនមិនបាច់ដូរលុយទៀតទេ! ធនាគារខ្មែរពីរនេះ សហការជាមួយជប៉ុន ដាក់ដំណើរការសេវាស្គេនទូទាត់តាម QR Code ចាយលុយស្រួលដូចនៅខ្មែរ