Sunday, 15 November 2026

Banking

Banking

ធនាគារ ជីប ម៉ុង ចូលរួមក្នុង «វេទិកាជាតិគណនេយ្យ ២០២៦» ក្រោមប្រធានបទ «ការបញ្ចូលស្តង់ដារការរាយការណ៍ព័ត៌មានចីរភាព គោលនយោបាយ និងធនធានមនុស្ស សម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា»

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ធនាគារ ជីប ម៉ុង មានកិត្តិយសបានចូលរួមក្នុង «វេទិកាជាតិគណនេយ្យ ២០២៦» ក្រោមប្រធានបទ «ការបញ្ចូលស្តង់ដារការរាយការណ៍ព័ត៌មានចីរភាព គោលនយោបាយ និងធនធានមនុស្ស សម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា» ដែលរៀបចំដោយ និយ័តករគណនេយ្យ និងសវនកម្ម។ វេទិកានេះផ្តោតលើការលើកកម្ពស់ការរាយការណ៍ព័ត៌មានចីរភាព តម្លាភាព និងគណនេយ្យភាព ដើម្បីរួមចំណែកពង្រឹងភាពធន់ និងការរីកចម្រើនប្រកបដោយចីរភាពនៃសេដ្ឋកិច្ចកម្ពុជា ដោយមានការចូលរួមពីតំណាងសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម សហគ្រាស អង្គភាពមិនSearchប្រាក់ចំណេញ សាកលវិទ្យាល័យ…

Banking

អ្នកឧកញ៉ា គិត ម៉េង៖ភាពជោគជ័យដ៏ធំផ្នែកហិរញ្ញវត្ថុ គឺកើតចេញពីវិន័យ និងការចេះគ្រប់គ្រងខ្លួនឯង មិនមែនការចំណាយដើម្បីភាពរំភើបរីករាយនោះទេ

នៅក្នុងពិភពជំនួញ និងការគ្រប់គ្រងហិរញ្ញវត្ថុដែលកំពុងមានការវិវត្តយ៉ាងរហ័ស អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានShareនូវទស្សនវិជ្ជាដ៏មានតម្លៃមួយ។ ដោយអ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ភាពជោគជ័យដ៏ធំផ្នែកហិរញ្ញវត្ថុគឺកើតចេញពីវិន័យ និងការចេះគ្រប់គ្រងខ្លួនឯង មិនមែនការចំណាយដើម្បីភាពរំភើបរីករាយនោះទេ។នៅលទ្ធផលចុងក្រោយ វិន័យនៅតែជួយអ្នកឱ្យបន្តឈានឆ្ពោះទៅមុខ ឱ្យអ្នកធ្វើអ្វីដែលអ្នកត្រូវការ ទោះបីជាអ្នកមិនមានអារម្មណ៍ថាអ្នកទទួលបានការជំរុញកម្លាំងចិត្តក៏ដោយ។ សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង គឺជាអ្នកជំនួញដ៏ធំប្រចាំកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាប្រធានក្រុមហ៊ុន…

Banking

លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមបេសកកម្មសកល AFI ដើម្បីអនាគតបរិយាបន្នហិរញ្ញវត្ថុ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធរបស់សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (Alliance for Financial Inclusion – AFI) នៅទីក្រុងព័រម៉ូរេសប៊ី ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។ ព្រឹត្តិការណ៍កម្រិតសកលនេះ ត្រូវបានរៀបចំឡើងក្រោមមូលបទយ៉ាងមានអត្ថន័យគឺ «ភាពធន់នៃសេដ្ឋកិច្ច និងអនាគតនៃបរិយាបន្នហិរញ្ញវត្ថុ»។ នេះជាវេទិកាដ៏មានសារៈសំខាន់ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបើកឱកាសឱ្យបណ្តាប្រទេសនានាជុំវិញពិភពលោក ធ្វើការShareចំណេះដឹង ទស្សនាទានថ្មីៗ និងផ្លាស់ប្តូរបទពិសោធល្អៗ…

Banking

ធនាគារ ARDB សហការជាមួយក្រុមបេសកកម្ម IFAD និងលេខាធិការដ្ឋាន ASPIRE-AT ពង្រឹងការគាំទ្រឥណទានដល់កសិករខ្នាតតូច

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ជីវភាពកសិករខ្នាតតូច តាមរយៈការចូលរួមកិច្ចប្រជុំពិភាក្សាការងារដ៏មានសារៈសំខាន់មួយ កាលពីថ្ងៃទី១ ខែកញ្ញា កន្លងទៅនេះ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅស្នាក់ការកណ្តាលនៃធនាគារ ARDB ដោយមានការចូលរួមពីក្រុមបេសកកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងក្រុមការងារលេខាធិការដ្ឋាន ASPIRE-AT នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជំនួបកំពូលនៃស្ថាប័នទាំងបីនេះ ធ្វើឡើងក្រោមកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ក្នុងគោលបំណងរួមគ្នាតាមដាន និងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោង។ ជាមួយគ្នានោះដែរ…

Banking

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលអ៊ូសបេគីស្ថាន ចុះ MOU តភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍

ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្តាលអ៊ូសបេគីស្ថាន បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដោយកាលពីថ្ងៃទី២៥ សីហា កន្លងទៅ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់ឆ្លងដែន» រវាងប្រទេសទាំងពីរ នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន។ ការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុថ្មីនេះ គឺជាជំហានយុទ្ធសាស្ត្រមួយដ៏សំខាន់ ក្នុងការបើកផ្លូវឱ្យមានការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់កាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់រវាងប្រជាជាតិទាំងពីរ។ អនុស្សរណៈនេះមិនត្រឹមតែជួយសម្រួលដល់ការផ្ទេរប្រាក់ និងការទូទាត់ឌីជីថលឆ្លងដែនឱ្យកាន់តែងាយស្រួល សុវត្ថិភាព និងចំណាយតិចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករយ៉ាងសំខាន់ ក្នុងការកសាងភាពរឹងមាំ…