ធនាគារ វីង ឈ្នះពានរង្វាន់ ធនាគារឌីជីថលល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ2026ពីស្ថាប័នអន្តរជាតិ Euromoney
ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកលូតលាស់យ៉ាងឆាប់រហ័សមួយ ទទួលបានពានរង្វាន់ជា “ធនាគារឌីជីថលល្អបំផុតនៅកម្ពុជា ប្រចាំឆ្នាំ2026” ពីកម្មវិធីប្រគល់ពានរង្វាន់ដែលរៀបចំឡើងដោយស្ថាប័នអន្តរជាតិ Euromoney នៅក្នុងប្រទេសសិង្ហបុរី ខណៈដែលការទទួលស្គាល់នេះ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពដ៏ស្វាហាប់របស់ វីង ពីក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដំបូងគេនៅកម្ពុជា រហូតក្លាយជាធនាគារពាណិជ្ជ។ ជ័យលាភីនេះ ក៏បានធ្វើឱ្យធនាគារ វីង ឈរនៅលំដាប់ជួរមុខគេ នៅក្នុងវិស័យធនាគារកម្ពុជាដែលកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំង ស្របពេលដែលធនាគារជាង៥០ ស្ថាប័នផ្សេងទៀត កំពុងតែពន្លឿនសមត្ថភាពឌីជីថលរបស់ខ្លួនដើម្បីបំពេញតម្រូវការអតិថិជន។ ចាប់តាំងពីទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពេញនៅចុងឆ្នាំ២០២០មក ធនាគារ វីង បានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នកំពុងបម្រើអតិថិជនជាង ១៥…
