Sunday, 15 November 2026

Banking

Banking

ធនាគារ វីង ចូលរួមចំណែកពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ក្នុងសន្និសីទធនាគារនៅកម្ពុជាលើកទី ៥

លោកស្រី ហេង ស្រីប៉ុច នាយិកាប្រតិបត្តិតាមនៃធនាគារ វីង បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសន្និសីទធនាគារនៅកម្ពុជាលើកទី ៥ ដែលបានរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) កាលពីថ្ងៃទី ១៩-២០ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅនេះ នៅឯសណ្ឋាគារ សុខា ភ្នំពេញ។ សន្និសីទប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តិទៅក្រោមមូលបទ៖ «ការរក្សាស្ថិរភាពហិរញ្ញវត្ថុ ពង្រឹងសុចរិតភាព និងបង្កើនជំនឿទុកចិត្តក្នុងប្រព័ន្ធធនាគារ»។ ព្រឹត្តិការណ៍កម្រិតជាតិមួយនេះ បានក្លាយជាវេទិកាដ៏សំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំ និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ក្នុងការផ្លាស់ប្តូរទស្សនៈ ជំរុញអភិបាលកិច្ចល្អ ការផ្តល់សេវាធនាគារប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងការពង្រឹងភាពធន់នៃវិស័យធនាគារទាំងមូលនៅក្នុងប្រទេសកម្ពុជា។…

Banking

ធនាគារ អេស៊ីលីដា និងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ សហការរៀបចំសិក្ខាសាលា ស្តីពី ការអនុវត្តសាកល្បងការទូទាត់កម្រៃសេវាតាម ACLEDA Super App

ធនាគារ អេស៊ីលីដា ភីអិលស៊ី និងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានសហការរៀបចំសិក្ខាសាលា ស្តីពី ការអនុវត្តសាកល្បងការទូទាត់កម្រៃសេវាតាម ACLEDA Super App សម្រាប់ប្រតិបត្តិការទូទាត់កម្រៃសេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ នៅរដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦  ក្រោមអធិបតី ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និង បណ្ឌិត អ៊ិន ចាន់នី…

Banking

លោក អុឹង ឬទ្ធី ត្រូបានតែងតាំងជាអគ្គនាយកបន្តវេន នៃធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក អ្នកឧកញ៉ា លាង ម៉េង

លោក អុឹង ឬទ្ធី ដែលត្រូវជាកូនប្រុស អ្នកឧកញ៉ា លាង ម៉េង ត្រូវបានតែងតាំងតួនាទីជាអគ្គនាយកបន្តវេន នៃធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក។ ការប្រកាសជាផ្លូវការអំពីការតែងតាំង អគ្គនាយកធនាគារវ័យក្មេង ពោពេញដោយចំណេះដឹង និងទទួលការសិក្សាអប់រំខ្ពស់មកពីបរទេស នាពេលនេះ ជាផ្នែកមួយនៃផែនការបន្តវេនភាពជាអ្នកដឹកនាំរបស់ ធនាគារ ជីប ម៉ុង ក្នុងគោលបំណងបន្តសន្ទុះនៃការរីកចម្រើន…

Banking

ធនាគារ កាណាឌីយ៉ា ចូលរួមកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ តាមរយៈការឧបត្ថម្ភក្នុងកម្មវិធី សន្និសីទធនាគារកម្ពុជា ឆ្នាំ២០២៦

ធនាគារ កាណាឌីយ៉ា បានរួមគ្នាកសាងអនាគតវិស័យធនាគារដែលប្រកបដោយភាពរឹងមាំ និងទំនុកចិត្ត ដោយធនាគារ កាណាឌីយ៉ា មានមោទនភាពក្រៃលែងក្នុងការឧបត្ថម្ភ និងចូលរួមក្នុងកម្មវិធី សន្និសីទធនាគារកម្ពុជា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា (ABC) កាលពីថ្ងៃទី១៩–២០ ខែសីហា នៅសណ្ឋាគារ សុខា ភ្នំពេញ។ ក្រោមមូលបទ «ការរក្សាស្ថិរភាពហិរញ្ញវត្ថុ ពង្រឹងសុចរិតភាព និងបង្កើនជំនឿទុកចិត្តក្នុងប្រព័ន្ធធនាគារ» កម្មវិធីនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័ននិយ័តកម្ម ថ្នាក់ដឹកនាំធនាគារ…

Banking

ធនាគារ BIDC ប្រកាសចាប់ផ្តើមជាផ្លូវការ គម្រោងផ្លាស់ប្តូរប្រព័ន្ធធនាគារស្នូល (CORE BANKING)

ធនាគារវិនិយោគ និងអភិវឌ្ឍន៍ កម្ពុជា (BIDC) បានរៀបចំកម្មវិធីបើកអោយដំណើរការគម្រោងផ្លាស់ប្តូរប្រព័ន្ធធនាគារស្នូល (Kick-off Ceremony Core Banking) ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងដំណើរផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យាទំនើបកម្ម ពង្រឹងសមត្ថភាពប្រតិបត្តិការ និងលើកកម្ពស់គុណភាពសេវាកម្មអតិថិជន កាលពីថ្ងៃទី១៩ ខែសីហា នៅស្នាក់ការកណ្តាល។ តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Core Banking ថ្មីនេះ BIDC មានគោលបំណងឆ្លើយតបយ៉ាងពេញលេញទៅនឹងតម្រូវការរីកចម្រើនអាជីវកម្មក្នុងយុគសម័យថ្មី ដោយបង្កើនល្បឿនដំណើរការប្រតិបត្តិការ ពង្រីកសមត្ថភាពធ្វើសមាហរណកម្មផលិតផល និងសេវាកម្មធនាគារឌីជីថល…

Banking

អ្នកឧកញ៉ា លាង ម៉េង ថ្នាក់ដឹកនាំ នៃធនាគារ ជីប ម៉ុង អញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី «សន្និសីទ ធនាគារនៅកម្ពុជា លើកទី៥»

ថ្នាក់ដឹកនាំនៃធនាគារ ជីប ម៉ុង បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាដ៏សំខាន់មួយ ដែលជាផ្នែកមួយនៃកម្មវិធី «សន្និសីទ ធនាគារនៅកម្ពុជា លើកទី៥» រៀបចំដោយសមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ «ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធធនាគារ»  កាលពីថ្ងៃទី១៩ ,២០ ខែសីហា ឆ្នាំ២០២៦។ ក្នុងកិច្ចពិភាក្សាដ៏សំខាន់នេះ ថ្នាក់ដឹកនាំធនាគារ ជីប ម៉ុង បានចូលរួមជាមួយតំណាងមកពីស្ថាប័នធនាគារ និងភាគីពាក់ព័ន្ធ…