Sunday, 15 November 2026

Banking

Banking

ធនាគារ វីង អ្នកឧកញ៉ា គិត ម៉េង ទទួលបានវិញ្ញាបនបត្រស្តង់ដាអន្តរជាតិ ISO/IEC 27001:2022 ធានាសុវត្ថិភាពទិន្នន័យអតិថិជនកម្រិតខ្ពស់បំផុត

ថ្មីៗនេះ ធនាគារ វីង (ខេមបូឌា) ម.ក បានទទួលបានវិញ្ញាបនបត្រ ISO/IEC 27001:2022 សម្រាប់ប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន ដែលជាស្តង់ដាទទួលស្គាល់នៅទូទាំងសកលលោក។ ការទទួលបានវិញ្ញាបនបត្រនេះមិនត្រឹមបានបំពេញគ្រប់លក្ខខណ្ឌតម្រូវប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសរបញ្ជាក់យ៉ាងច្បាស់តាមរយៈសវនកម្មឯករាជ្យថា ប្រព័ន្ធការពារហិរញ្ញវត្ថុ ទិន្នន័យ និងរាល់ការធ្វើប្រតិបត្តិការAllរបស់អតិថិជន ពិតជាមានសុវត្ថិភាព និងឆ្លើយតបទៅនឹងបទដ្ឋានសុវត្ថិភាពដ៏តឹងរ៉ឹងបំផុតលំដាប់ពិភពលោក។ ធនាគារ វីង បានឱ្យដឹងថា  វិញ្ញាបនបត្រនេះផ្ដល់នូវការការពារយ៉ាងទូលំទូលាយដល់ប្រព័ន្ធបច្ចេកវិទ្យាទាំងមូលរបស់ធនាគារ វីង ដែលក្នុងនោះរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានបច្ចេកវិទ្យា (IT) និងសេវាកម្មក្លោដ ការអភិវឌ្ឍកម្មវិធី Software និងប្រព័ន្ធឌីជីថល ប្រតិបត្តិការសន្តិសុខអ៊ីនធឺណិត សេវាបម្រើអតិថិជន ព្រមទាំងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងការស្ដារប្រព័ន្ធឡើងវិញ ពោលគឺគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់All សុទ្ធសឹងតែមានការការពារសុវត្ថិភាពយ៉ាងហ្មត់ចត់ និងពេញលេញបំផុត។ ធនាគារ វីង (ខេមបូឌា)…

Banking

ធនាគារ វីង ឧបត្ថម្ភកុំព្យូទ័រយួរដៃ ២៥គ្រឿង ជូនអង្គការ IFL ដើម្បីបើកផ្លូវឆ្ពោះទៅកាន់ពិភពឌីជីថលសម្រាប់សិស្សានុសិស្សខ្វះខាត

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងកាត់បន្ថយគម្លាតឌីជីថលនៅកម្ពុជា ធនាគារ វីង (ខេមបូឌា) ម.ក បានប្រគល់កុំព្យូទ័រយួរដៃចំនួន ២៥ គ្រឿង ជូនដល់អង្គការ Investment for Life (IFL)។ នេះគឺជាជំហានដំបូងដ៏សំខាន់នៃគំនិតផ្តួចផ្តើមក្នុងការកសាងសមត្ថភាពឌីជីថល សម្រាប់សិស្សានុសិស្សដែលខ្វះខាត និងខ្វះខាតឱកាសទទួលបានការអប់រំបច្ចេកវិទ្យាទំនើប។ ការឧបត្ថម្ភនេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីគាំទ្រដល់គម្រោងរបស់អង្គការ IFL ក្នុងការរៀបចំបន្ទប់កុំព្យូទ័រថ្មីស្រឡាងមួយ នៅវិទ្យាល័យ ត្រពាំងត្នោត ស្ថិតក្នុងខេត្តកណ្តាល។…

Banking

ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន តារា អុិនសួរិន នាំយកចំណេះដឹងហិរញ្ញវត្ថុដ៏សំខាន់ជូនមាតាបិតានៅតាមបណ្តាខេត្ត

 ដើម្បីរួមចំណែកលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងសង្គម ធនាគារ កាណាឌីយ៉ា ក្រោមគម្រោង Canadia Bank Cares បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន តារា អុិនសួរិន រៀបចំយុទ្ធនាការអប់រំដ៏មានសារៈសំខាន់មួយ ក្រោមប្រធានបទ “ចាប់ផ្តើមផែនការហិរញ្ញវត្ថុ និងគាំពារសុវត្ថិភាពបុត្រធីតារបស់លោកអ្នកពីថ្ងៃនេះ”។ យុទ្ធនាការនេះ គឺជាសក្ខីភាពមួយសរឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ កាណាឌីយ៉ា ក្នុងការចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតរបស់កុមារ និងយុវជនជំនាន់ក្រោយ។ មាតាបិតាដែលបានចូលរួមបានសម្តែងការត្រេកអរ និងយល់ឃើញថា ចំណេះដឹងទាំងនេះគឺជាឧបករណ៍ដ៏សំខាន់ក្នុងការជួយឱ្យពួកគាត់អាចបន្តវិនិយោគលើក្តីស្រមៃ និងអនាគតដ៏ភ្លឺស្វាងរបស់បុត្រធីតារបស់ខ្លួនប្រកបដោយទំនុកចិត្ត។ ធនាគារ…

Banking

ធនាគារ FTB បង្ហាញភាពស្និទស្នាលជាមួយក្រុមហ៊ុន Hyundai Camko Company ក្នុងបំណងពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅអគារពាណិជ្ជកម្ម FTB Tower ធនាគារ FTB បានរៀបចំជំនួបពិភាក្សាការងារប្រកបដោយភាពស្និទ្ធស្នាលជាមួយក្រុមហ៊ុន Hyundai Camko Company ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។ ជំនួបនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ហ្គី អានវ៉ានិថ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ FTB និង…

Banking

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញទស្សនកិច្ចទីស្នាក់ការកណ្តាលធនាគារ ជីប ម៉ុង ជាធនាគារកូនខ្មែរ ដែលបានចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ជីប ម៉ុង ដែលជាធនាគារក្នុងស្រុកបង្កើតឡើងដោយកូនខ្មែរ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា លាង ឃុន , អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង…

Banking

ធនាគារ ខេប៊ីប្រាសាក់ ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ ប្រៃសណីយ៍កម្ពុជា ដើម្បីពង្រឹងបណ្តាញភស្តុភារ និងសេវាដឹកជញ្ជូនទូទាំងប្រទេស

 ធនាគារ ខេប៊ីប្រាសាក់ ម.ក បានឈានជើងចូលទៅក្នុងកិច្ចសហប្រតិបត្តិការថ្មីមួយទៀតជាមួយ ប្រៃសណីយ៍កម្ពុជា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រផ្នែកភស្តុភារ ដើម្បីពង្រីកសក្តានុពល និងគាំទ្រដល់ប្រតិបត្តិការចែកចាយរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ MOUនេះ បានធ្វើឡើងកាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ ដោយលោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ និង លោក…

Banking

ធនាគារ ប្រៃសណីយ៍កម្ពុជា និងក្រុមហ៊ុន អាយជី អាណាចក្រថិក ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យា

ធនាគារ ប្រៃសណីយ៍កម្ពុជា និងក្រុមហ៊ុន អាយជី អាណាចក្រថិក ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យា