Sunday, 15 November 2026

Banking

Banking

រកស៊ី ធ្វើការរាប់ឆ្នាំ មិនឃើញសល់លុយសោះ! ដើរតាមមួយក្បាច់នេះ ធានាលុយមិនងាយរត់ចោលហោប៉ៅដូចមុនទៀត

ក្បួន 40-30-20 ជាបច្ចេកទេសនៃការគ្រប់គ្រងប្រាក់ចំណូលហិរញ្ញវត្ថុរបស់អ្នកយ៉ាងមានប្រសិទ្ធភាព និងអាចកែតម្រូវតាមស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ ក្បាច់នេះ អាចជួយបែងចែកការចំណាយ ទៅតាមប្រភេទច្បាស់លាស់ជាងមុន ហើយធ្វើឲ្យការគ្រប់គ្រងហិរញ្ញវត្ថុមានលំនឹង។

Banking

លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ទៅប្រទេសម៉ាឡេស៊ី ចូលរួមកិច្ចប្រជុំធំ៣

លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ទៅប្រទេសម៉ាឡេស៊ី ចូលរួមកិច្ចប្រជុំធំ៣

Banking

កាន់តែងាយស្រួលហើយ! ធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារកណ្តាលម៉ាឡេស៊ី ដាក់ឲ្យដំណើរការសេវាទូទាត់ប្រាក់តាមឃ្យូអរកូតឆ្លងប្រទេស

អំឡុងនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលតំបន់អាស៊ាន កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី វត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងវត្តមានឯកឧត្តម Dato’ Seri Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដាក់ឲ្យដំណើរការជាផ្លូវការ នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី។

Banking

អគ្គនាយកធនាគារ ARDB និងសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងដល់បងប្អូននាយទាហាន ខេត្តព្រះវិហារ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនជានាយ ទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៨នៃកងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនប្រាសាទព្រះវិហារ។

Banking

ធនាគារ អេស៊ីលីដា និង តូតាល់អេនើជី សម្រេចចុះហត្ថលេខាលើគម្រោងហិរញ្ញប្បទានសាជីវកម្ម នាំយកអត្ថប្រយោជន៍ពិសេសៗជូនអតិថិជន

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជទីមួយ បានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន តូតាល់អេនើជី ម៉ាឃីធីង (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនថាមពលដ៏ធំមួយ ផលិត និងផ្គត់ផ្គង់ថាមពលលើសកលលោក ស្តីពីគម្រោងហិរញ្ញប្បទានសាជីវកម្ម។

Banking

ដំណឹងល្អសម្រាប់ជាងម៉ៅការសំណង់! ធនាគារដ៏ធំមួយនេះ កំពុងប្រកាសរកអ្នកហ៊ានដេញថ្លៃសាងសង់ និងកែលម្អ សាខាមួយនាខេត្តកំពង់ចាម

ធនាគារ ខេប៊ីប្រាសាក់ ម.ក បានឲ្យដឹងលើទំព័រហ្វែសប៊ុកផ្លូវការ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ដល់បណ្តាក្រុមហ៊ុន ឬជាងម៉ៅការសាងសង់ អំពីកម្មវិធីក្នុងការចូលរួមដេញថ្លៃលើគម្រោងសាងសង់ និងកែលម្អការិយាល័យ នៅសាខាខេត្តកំពង់ចាម ដែលមានAddressស្ថិតនៅផ្លូវជាតិលេខ 7 ភូមិ 4 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

Banking

ក្រុមហ៊ុន Smart ទទួលបានហិរញ្ញប្បទាន ៥០លានដុល្លារពីធនាគារ CIMB ត្រៀមវិនិយោគនាំបច្ចេកវិទ្យា 5G មកកម្ពុជា

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥​ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB Bank) និងក្រុមហ៊ុន Smart Axiata (Smart) បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ៥០លានដុល្លារអាមេរិកជាទុនវិនិយោគ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញ និងការត្រៀមខ្លួនសម្រាប់បច្ចេកវិទ្យា 5G ។

Banking

គ្រាន់តែរឿងបង់ពន្ធ ធនាគារ ABA ចាយប្រាក់អស់ ៥០០លានដុល្លារនៅកម្ពុជា

ដោយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 1996​ មានឈ្មោះ​ថា​ធនាគារ​ វឌ្ឍនៈ​អាស៊ី​ ចំកាត់​ បច្ចុប្បន្ន​កំពុងស្ថិតក្នុងចំណោម​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ ដោយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈតួលេខគួរឲ្យចាប់អារម្មណ័លើរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន។