Sunday, 15 November 2026
Banking

ធនាគារ អេស៊ីលីដា និង តូតាល់អេនើជី សម្រេចចុះហត្ថលេខាលើគម្រោងហិរញ្ញប្បទានសាជីវកម្ម នាំយកអត្ថប្រយោជន៍ពិសេសៗជូនអតិថិជន

This article is being translated into English — the original Khmer version is shown below. Please check back in a few minutes.

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជទីមួយ បានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន តូតាល់អេនើជី ម៉ាឃីធីង (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនថាមពលដ៏ធំមួយ ផលិត និងផ្គត់ផ្គង់ថាមពលលើសកលលោក ស្តីពីគម្រោងហិរញ្ញប្បទានសាជីវកម្ម។

លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ មិនមែនជាលើកទី១នោះទេ កន្លងមក ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនតូតាល់ បានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាមួយចំនួន និងបានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើកទី១កាលពីឆ្នាំ២០២១។

លោកស្រី បានបន្ថែមទៀតថា ភាពជាដៃគូនេះក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់ស្ថានីយចែកចាយប្រេងឥន្ធនៈរបស់ក្រុមហ៊ុន តូតាល់អេនើជី ម៉ាឃីធីង (ខេមបូឌា) ជាមួយនឹង សេវាឥណទានអេស៊ីលីដា រួមមាន ប័ណ្ណឥណទាន (វីសា/ម៉ាស្ទ័រកាត) ឥណទានសម្រាប់ពាណិជ្ជករ អេស៊ីលីដា ឥណទានសម្រាប់អ្នកចែកចាយ និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ជាមួយនឹងអត្រាការប្រាក់ពិសេស និងលក្ខខណ្ឌងាយស្រួល។

សូមជម្រាបថា ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។ បច្ចុប្បន្នធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៥៥លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីស៊ូភើអេប សរុបចំនួនជាង ៤,៥៤ លាននាក់៕