Sunday, 15 November 2026

Banking

Banking

ធនាគារ ជីប ម៉ុង បន្តបេសកកម្មក្នុងការគាំទ្រវិស័យកសិកម្មកម្ពុជា តាមរយៈការចូលរួមជាអ្នកឧបត្ថម្ភកម្រិតមាស ក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦»

ក្នុងគោលបំណងចូលរួមលើកកម្ពស់សក្តានុពលវិស័យកសិកម្ម និងជំរុញការរីកចម្រើននៃអាជីវកម្មក្នុងស្រុក ធនាគារ ជីប ម៉ុង ដែលជាធនាគារខ្មែរ បានបន្តបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រវិស័យកសិកម្មកម្ពុជា តាមរយៈការចូលរួមជាអ្នកឧបត្ថម្ភកម្រិតមាស ក្នុងកម្មវិធី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ វិស័យកសិកម្ម គឺជាវិស័យស្នូលដ៏មានសក្តានុពលមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជាមូលដ្ឋានដ៏សំខាន់នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើនគ្រួសារ។ ការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទាន ការលើកកម្ពស់សមត្ថភាពផលិតកម្ម និងការបង្កើតឱកាសទីផ្សារ គឺជាកត្តាចម្បងក្នុងការជួយឱ្យកសិករ សហគ្រិន និងម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្ម អាចពង្រីកប្រតិបត្តិការអាជីវកម្ម…

Banking

កម្ពុជា គ្រោងចំណូល-ចំណាយដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ «ថវិកាឆ្នាំ២០២៧» ដើម្បីការពារអធិបតេយ្យ និងជំរុញសេដ្ឋកិច្ចឱ្យកើន ៤,៨%

រាជរដ្ឋាភិបាលកម្ពុជា បានប្រសិទ្ធនាមថវិកាឆ្នាំ២០២៧ ថាជា «ថវិកាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី រក្សាលំនឹងជីវភាពប្រជាជន និងគាំពារកំណើនចំគោលដៅ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់ ដោយធានានូវលទ្ធភាពឆ្លើយតបគ្រប់គ្រាន់ និងចីរភាពហិរញ្ញវត្ថុសាធារណៈ»។ ផ្អែកលើច្បាប់ហិរញ្ញវត្ថុថ្មីនេះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនប្រមាណ ៤,០% នៅក្នុងឆ្នាំ២០២៦ និងបន្តកើនឡើងដល់ ៤,៨% នៅក្នុងឆ្នាំ២០២៧ ខាងមុខ។ ជាមួយគ្នានេះ ទំហំ ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៣ ២៧៧ ដុល្លារអាម៉េរិក…

Banking

ក្រសួងកសិកម្ម ជំរុញការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យកសិកម្ម-ស្បៀង

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការជំរុញបរិយាកាសវិនិយោគ និងការផ្តល់ហិរញ្ញប្បទាន ដើម្បីពង្រឹងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងស្បៀងអាហារនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងប្រកួតប្រជែងខ្ពស់។ នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…

Banking

ធនាគារប្រៃសណីយ៍កម្ពុជា ត្រូវបានជ្រើសរើសក្នុងគម្រោងធំរបស់ ADB ដើម្បីពង្រឹងភាពធន់នឹងគ្រោះមហន្តរាយ និងបម្រែបម្រួលអាកាសធាតុសម្រាប់ MSMEs

ធនាគារប្រៃសណីយ៍កម្ពុជា ត្រូវបានជ្រើសរើសជាផ្លូវការក្នុងកិច្ចសហការជាមួយក្រុមហ៊ុន Blue Marble Microinsurance Inc. ក្រោមគំនិតផ្តួចផ្តើម និងជំនួយឧបត្ថម្ភគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងពង្រឹងការយល់ដឹង និងកសាងភាពធនពីហានិភ័យនៃគ្រោះមហន្តរាយ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានប្រកាសឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិមួយ ក្រោមប្រធានបទ «ការកសាងភាពធនលើបម្រែបម្រួលអាកាសធាតុ សម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs)» ដែលរៀបចំឡើងដោយ ADB នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ គួររំលេចផងដែរថា…