Sunday, 15 November 2026

Banking

Banking

ធនាគារ ខេប៊ី ប្រាសាក់ សម្រេចបានប្រាក់ចំណេញសុទ្ធជាង ៧៦លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រោមខ្នងបង្អែកយក្សហិរញ្ញវត្ថុពិភពលោក

ធនាគារ ខេប៊ី ប្រាសាក់ ម.ក បានបង្ហាញលទ្ធផលហិរញ្ញវត្ថុយ៉ាងរឹងមាំ និងគួរឱ្យកត់សម្គាល់សម្រាប់រយៈពេល ៦ខែដើមឆ្នាំ២០២៦ នេះ ដោយសម្រេចបានប្រាក់ចំណេញសុទ្ធរហូតដល់ ៧៦.១៥ លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ៥.៧៦ ប៊ីលានដុល្លារអាមេរិក និងមានមូលធនសរុបចំនួន ១.៣៣ ប៊ីលានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីស្ថិរភាពហិរញ្ញវត្ថុយ៉ាងរឹងមាំ។ សន្ទុះនៃការរីកចម្រើនប្រកបដោយទំនុកចិត្តនេះ គឺដោយមានការគាំទ្រយ៉ាងពេញទំហឹងពីធនាគារគូកមីន និងក្រុមហ៊ុនសម្ព័ន្ធហិរញ្ញវត្ថុ KB Financial…

Banking

ធនាគារមួយនៅអាមេរិក ចង់Searchឱកាសសហការក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ធនាគារអាមេរិក Erebor ដែលជាធនាគារផ្តោតលើបច្ចេកវិទ្យា និងនវានុវត្តន៍ហិរញ្ញវត្ថុ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការSearchឱកាសសហការក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងបានបញ្ជាក់ពីការយកចិត្តទុកដាក់លើការគ្រប់គ្រងហានិភ័យ និងការអនុលោមតាមបទប្បញ្ញត្តិ។ នេះបើតាមរយៈជំនួបរវាង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យលោក Jacob Hirshman សហស្ថាបនិក ធនាគារអាមេរិក Erebor ដែលជាធនាគារផ្តោតលើបច្ចេកវិទ្យា និងនវានុវត្តន៍ហិរញ្ញវត្ថុ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ កាលពីថ្ងៃទី១៤ ខែតុលា…

Banking

កត់ត្រាក្នុងប្រវត្តិសាស្ត្រ! វិនិយោគិនសម្រុកជួញដូរ ធ្វើឱ្យផ្សារមូលបត្រកម្ពុជាធ្លាយកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងខែកញ្ញា

ទីផ្សារភាគហ៊ុននៅកម្ពុជាបាននិងកំពុងបង្កើតរបត់ប្រវត្តិសាស្ត្រថ្មីមួយ ដោយបោះជំហានទៅមុខយ៉ាងគំហុក និងទទួលបានទំនុកចិត្តយ៉ាងខ្លាំងក្លាពីសំណាក់វិនិយោគិន។ យោងតាមរបាយការណ៍ដែលបានបង្ហាញកាលពីពេលថ្មីៗនេះពី ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានឱ្យដឹងថា នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ សកម្មភាពទិញ-លក់ភាគហ៊ុនបានផ្ទុះឡើងយ៉ាងខ្លាំងក្លា រហូតបង្កើតបានជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រចាប់តាំងពីបង្កើតផ្សារភាគហ៊ុនមក។ នៅក្នុងយុទ្ធនាការជួញដូរដ៏មមាញឹកប្រចាំខែកញ្ញានេះ ទំហំទឹកប្រាក់ជួញដូរជាមធ្យមប្រចាំថ្ងៃ (Average Daily Trading Value) បានហក់ឡើងខ្ពស់រហូតដល់ទៅ ៥.៨ ពាន់លានរៀល (ឬប្រមាណ ១.៤៥ លានដុល្លារអាមេរិក)…

Banking

ផ្ទុះការគាំទ្រខ្លាំង! ធនាគារមួយនេះ លេងឈុតធំ សម្ពោធបើកទ្វារសាខាថ្មីរហូតដល់ ១៦ ព្រមគ្នាក្នុងថ្ងៃតែមួយ សម្រុកពង្រីកខ្លួនដល់ ៨០ សាខាទូទាំងប្រទេស

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានធ្វើឱ្យកក្រើកវិស័យហិរញ្ញវត្ថុ ដោយបានបោះជំហានពង្រីកវិសាលភាពសេវាកម្មរបស់ខ្លួនយ៉ាងគំហុក តាមរយៈការប្រកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសាខាថ្មីសន្លាងចំនួន ១៦ ព្រមគ្នាក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ។ សាខាថ្មីទាំង ១៦ នេះ គឺអតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តជាផ្លូវការពីធនាគារជាតិនៃកម្ពុជា ក្នុងការបំប្លែងទៅជាសាខាពេញលេញរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា។ ការសម្រេចបាននូវមហាសមិទ្ធផលដ៏អស្ចារ្យនេះ បានធ្វើឱ្យបណ្តាញប្រតិបត្តិការសរុបរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ហក់ឡើងខ្ពស់រហូតដល់…