Sunday, 15 November 2026

#Agricultural and Rural Development Bank (ARDB)

Banking

ឯកឧត្ដមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារកណ្ដាលស្រីលង្កា និងធនាគារ DFCC Bank ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុបៃតង និងចីរភាព

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) អមដំណើរដោយលោក Enrique I. Florencio អគ្គលេខាធិការសមាគម ADFIAP ព្រមទាំងសហការី បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ៖ ១. លោកបណ្ឌិត P. Nandalal Weerasinghe ទេសាភិបាលធនាគារកណ្ដាលនៃប្រទេសស្រីលង្កា ២. លោក…

Banking

ធនាគារ ARDB និងធនាគារ BBG ចិន ពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ជំរុញការផ្តល់សេវាធនាគារទូទាត់ឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង ធនាគារ GUANGXI BEIBU GULF BANK (BBG) បានបើកកិច្ចប្រជុំពិភាក្សាការងារលើការពង្រឹងកិច្ចសហប្រតិបត្តិការ នៅទីស្នាក់ការកណ្តាលធនាគារ BBG ប្រចាំទីក្រុងណាននីង តំបន់ស្វយ័ត ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ គឺឆ្លៀតក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំសន្និសីទកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍ អាស៊ាន-ចិន…

Banking

អគ្គនាយកធនាគារ ARDB៖ វិបត្តិអាកាសធាតុជាបញ្ហាសេដ្ឋកិច្ចធំធេង ដែលទាមទារឱ្យស្ថាប័នហិរញ្ញវត្ថុ បំប្លែងគោលដៅទៅជាសកម្មភាពពិត

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific – ADFIAP) បានចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group…

Banking

ធនាគារ ARDB សហការជាមួយក្រុមបេសកកម្ម IFAD និងលេខាធិការដ្ឋាន ASPIRE-AT ពង្រឹងការគាំទ្រឥណទានដល់កសិករខ្នាតតូច

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ជីវភាពកសិករខ្នាតតូច តាមរយៈការចូលរួមកិច្ចប្រជុំពិភាក្សាការងារដ៏មានសារៈសំខាន់មួយ កាលពីថ្ងៃទី១ ខែកញ្ញា កន្លងទៅនេះ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅស្នាក់ការកណ្តាលនៃធនាគារ ARDB ដោយមានការចូលរួមពីក្រុមបេសកកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងក្រុមការងារលេខាធិការដ្ឋាន ASPIRE-AT នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជំនួបកំពូលនៃស្ថាប័នទាំងបីនេះ ធ្វើឡើងក្រោមកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ក្នុងគោលបំណងរួមគ្នាតាមដាន និងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោង។ ជាមួយគ្នានោះដែរ…