ឯកឧត្ដមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារកណ្ដាលស្រីលង្កា និងធនាគារ DFCC Bank ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុបៃតង និងចីរភាព
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) អមដំណើរដោយលោក Enrique I. Florencio អគ្គលេខាធិការសមាគម ADFIAP ព្រមទាំងសហការី បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ៖ ១. លោកបណ្ឌិត P. Nandalal Weerasinghe ទេសាភិបាលធនាគារកណ្ដាលនៃប្រទេសស្រីលង្កា ២. លោក…
