ឆ្នាំទី៣ ទី៤ ហើយចង់រកកន្លែងហាត់ការ! ធនាគារដ៏ធំមួយនេះ កំពុងផ្តល់ឱកាសការងារជាច្រើនកន្លែងទូទាំងប្រទេសកម្ពុជា
ធនាគារ ជីប ម៉ុង ជាធនាគារធំមួយ ដើរតាមគន្លងជោគជ័យហើយស្រាប់របស់ ជីប ម៉ុង តាំងពីឆ្នាំ១៩៨២ កំពុងតែផ្តល់ឱកាសពិសេសសម្រាប់ប្អូនៗនិស្សិតកំពុងសិក្សានៅឆ្នាំទី៣ ឬឆ្នាំទី៤ ក៏ដូចជាទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាដើម មកចូលរួមដកស្រង់បទពិសោធន៍ និងទាញយកចំណេះដឹងទាក់ទងវិស័យធនាគារ ក្នុងនាមជាបុគ្គលិកផ្នែកលក់ និងហាត់ការផ្នែកលក់ នៅទូទាំងប្រទេសកម្ពុជា។
