Sunday, 15 November 2026

#SBI Bank

Banking

ធនាគារ SBI សហការជាមួយ PUC ផ្តល់ឥណទានសិក្សាឥតការប្រាក់ រហូតដល់ $៨,០០០ ដើម្បីជ្រោមជ្រែងក្តីស្រមៃនិស្សិត

បញ្ហាហិរញ្ញវត្ថុនឹងមិនអាចក្លាយជាឧបសគ្គរារាំងផ្លូវសិក្សារបស់អ្នកទៀតឡើយ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយ និស្សិតកម្ពុជាឥឡូវនេះអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សាដោយទំនុកចិត្ត ជាមួយកម្មវិធីហិរញ្ញវត្ថុដ៏ពិសេសមិនធ្លាប់មាន។ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការព្រមព្រៀង (MoU) យ៉ាងឱឡារិកជាមួយ ធនាគារ SBI Bank (Cambodia) ក្នុងគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រីកឱកាសអប់រំ និងកាត់បន្ថយឧបសគ្គហិរញ្ញវត្ថុសម្រាប់និស្សិតកម្ពុជា។ ក្រោមក្របខណ្ឌនៃកម្មវិធីជំនួយហិរញ្ញវត្ថុសិក្សារបស់ PUC (PUC Financial Aids Program) និស្សិតដែលមិនទទួលបានអាហារូបករណ៍ ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងទទួលបានឱកាសដោះស្រាយបញ្ហាថវិកាភ្លាមៗ តាមរយៈការគាំទ្រពីធនាគារ ធានាថា «វិនិយោគលើការសិក្សាថ្ងៃនេះ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងស្អែក»។ កម្មវិធីឥណទានសិក្សានេះ…

Banking

ធនាគារ អេស ប៊ី អាយ បិទបញ្ចប់សិក្ខាសាលាប្រចាំឆ្នាំ២០២៦ យ៉ាងជោគជ័យ ជាមួយទិសដៅថ្មី “រួមគ្នាបង្កើតអនាគត”

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ ធនាគារ អេស ប៊ី អាយ បានរៀបចំសិក្ខាសាលាគណៈគ្រប់គ្រងប្រចាំឆ្នាំរបស់ខ្លួនប្រកបដោយភាពជោគជ័យ ក្រោមប្រធានបទដ៏មានអត្ថន័យថា “រួមគ្នាបង្កើតអនាគត”។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ មានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រង និងប្រធានសាខាសរុបប្រមាណ ២៥០នាក់ មកពីទូទាំងប្រទេស។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផលការងារដ៏ត្រចះត្រចង់ដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងពិភាក្សានិងតម្រង់ទិសដៅអាទិភាពសម្រាប់យុទ្ធសាស្ត្រការងារក្នុងឆមាសទី២ ឆ្នាំ២០២៦ នេះផងដែរ។ ចំណុចពិសេសនៅក្នុងកម្មវិធីនេះ គឺការរៀបចំពិធីប្រគល់ពានរង្វាន់សេវាអតិថិជនឆ្នើម ជូនដល់សាខាដែលបានផ្តល់គុណភាពសេវាកម្មល្អឥតខ្ចោះ…