រកស៊ីវិស័យហិរញ្ញវត្ថុខ្ទង់ ១៣ឆ្នាំ ធនាគារ អេស ប៊ី អាយ លី ហួរ សល់ទ្រព្យសកម្មជាង ១ពាន់លានដុល្លារ
កើតចេញពីឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ នៅឆ្នាំ២០១២ រួចប្រែក្លាយខ្លួនទៅជចាធនាគារពាណិជ្ជ ក្រោយពីទទួលបានអជ្ញាបណ្ណប្រតិបត្តិការធនាគារ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទិ២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្ត្ររវាងលោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc. ។
