ថ្ងៃច័ន្ទ ១៦ វិច្ឆិកា ២០២៦
ព័ត៌មានថ្មី
ថ្នាក់ដឹកនាំជាង ៣០ រូប មកពីធនាគារ BRIDGE ចូលរួមវគ្គបណ្តុះបណ្តាលពិសេសស្តីពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីឈានទៅរកសេវាកម្មហិរញ្ញវត្ថុកាន់តែទំនើប និងមានសុវត្ថិភាពខ្ពស់ ធនាគារ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរពិធីសម្ពោធសៀវភៅដ៏មានតម្លៃ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើននៅកម្ពុជា និងតំបន់អាស៊ាន» បុរសជនជាតិចិនម្នាក់ចូលនិវត្តន៍ទាំងវ័យក្មេង ក្រោយកាន់កាប់ផ្ទះល្វែងសរុប ១៤ ខ្នង រកចំណូលជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ប្រវត្តិសាស្ត្រ! ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើន សម្រុកចូលរួមបង្ហាញសក្ដានុពលក្នុងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ៣៥ ឆ្នាំនៃទំនុកចិត្ត និងឧត្តមភាព៖ ធនាគារ កាណាឌីយ៉ា អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ឈរជើងជាមួយគ្រឹះដ៏រឹងមាំ ដើម្បីការរីកចម្រើនរួមគ្នាជាមួយអតិថិជន សម្ព័ន្ធធនាគារ អេស៊ីលីដា បន្តរក្សាកំណើនយ៉ាងរឹងមាំ ដោយសម្រេចបានប្រាក់ចំណេញកើនឡើងជិត ១៤% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦
ធនាគារ

ធនាគារ​អេស៊ីលីដា ដាក់ឱ្យដំណើរការកម្មវិធី “WeChat Pay” ជាផ្លូវ​ការ​សម្រា​ប់កា​រទូទា​ត់ប្រា​ក់​ឆ្លង​ដែ​ន​​តា​ម​ឃ្យូអរកូ​ដ

ភ្នំពេញ ៖ ក្រុមហ៊ុន NETSTARS Co., Ltd. (មានស្នាក់ការកណ្តាលស្ថិតនៅ Chuo-ku ទីក្រុងតូក្យូ ប្រ​ទេស​ជ​ប៉ុន ដែលដឹកនាំដោយ លោក Tsuyoshi Ri តំណាងឱ្យក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ដោយ​តទៅ​នេះ​ហៅ​​ថា​ “NETSTARS”) បាន​ប្រកាស​​ជាផ្លូវការអំពីការដាក់ឱ្យដំណើរការមធ្យោបាយទូទាត់តាមប្រព័ន្ធ “StarPay” ដែ​លនឹងជួយសម្រួលដល់ “Wechat Pay” ពីក្រុមហ៊ុន Tenpay Payment Technology ដល់ធនា​គារ​ អេ​​ស៊ីលីដា ដែលជាធនាគារឈានមុខនៅក្នុងប្រទេសកម្ពុជា (មានការិយាល័យកណ្តាលស្ថិតនៅ មហា​វិ​ថី​ព្រះ​មុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយតទៅនេះហៅថា “ធនាគា​រ អេស៊ីលីដា”) ។

ធនាគារ អេស៊ីលីដា ជាធនាគារដែលផ្តល់ និងបម្រើសេវាកម្មក្នុងការទូទាត់ប្រាក់ឆ្លងដែន តាមឃ្យូអរកូដ (QR code*1) ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរបរទេស ។ តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារ អេ​ស៊ី​លីដា បានដាក់ឱ្យប្រើប្រាស់កម្មវិធី “WeChat” ជាផ្លូវការ នៅខែកុម្ភៈ ឆ្នាំ ២០២៤ ហើយកម្មវិធី “WeChat” របស់ក្រុមហ៊ុន Tenpay Payment Technology Co. Ltd. នេះ នឹងជួយ​ស​ម្រួ​ល​ដ​ល់​កា​រ​ទូទា​ត់ថ្លៃទំនិញ-សេ​វា​កម្ម តាមរយៈមុខងារស្កែន ឃ្យូអរកូដ នៅលើម៉ាស៊ីនឆូតកាត (POS) របស់ធនាគារ អេស៊ីលីដា នៅ​តាម​ប​ណ្តា​ហាង​ ដែលជាដៃគូប្រើប្រាស់សេវាទូទាត់ប្រាក់តាមរយៈអេស៊ីលីដាម៉ូបាលអ៊ែប​ ។

បណ្ឌិត អ៉ិន​ ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “ធនាគារ អេស៊ីលីដា មានក្តីសោមនស្ស រីករាយបំផុត ដោយ​បាន​ធ្វើ​កិច្ច​ស​ហ​ប្រតិបត្តិការ​ជាមួយ​ក្រុម​ហ៊ុន NETSTARS រប​ស់​ប្រ​ទេ​​​ស​ជប៉ុន ។ នាពេលអនាគត ធនាគារ អេស៊ីលីដា មានគម្រោងប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់ឆ្លងដែន ដោយ​មាន​ការ​គាំ​ទ្រពី​ក្រុម​ហ៊ុន NETSTARS ដើម្បីជំរុញឱ្យប្រតិបត្តិការទូទាត់ប្រាក់ តាមរយៈឃ្យូអរកូដ នៅ​ក្រៅ​ប្រទេស កាន់តែទូលំទូលាយបន្ថែមទៀត ។” 

កម្មវិធី “StarPay” របស់ក្រុមហ៊ុន NETSTARS គឺជាមធ្យោបាយសម្រាប់ផ្តល់សេវាកម្មទូទាត់ប្រាក់ តាម​ឃ្យូអ​រ​កូ​ដ នៅក្នុងប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀត ដែល​បាន​ផ្តល់​ការគាំទ្រដល់ ២៥ ស្ថាប័​នជាង នៅ​​ក្នុ​ង​ប្រទេសជប៉ុន ។ លើសពីនេះ កម្មវិធី StarPay ក៏បានគាំទ្រដល់កម្មវិធីទូទាត់ប្រាក់ឆ្លងដែនផ្សេងទៀត មាន​ដូចជា កម្មវិធី “Wechat Pay” និង “Alipay/Alipay+” ដែល​ត្រូវបាន​ប្រើ​ប្រា​ស់​យ៉ា​ង​ទូ​លំ​ទូ​លាយ​​នៅ​ក្នុ​ង​ប្រ​ទេ​សចិន ក៏ដូចជាកម្មវិធីនានាជាច្រើនពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ កូរ៉េខាងត្បូង និង​តំបន់​ផ្សេង​ៗ​ទៀត​