ថ្ងៃច័ន្ទ ១៦ វិច្ឆិកា ២០២៦
ព័ត៌មានថ្មី
ថ្នាក់ដឹកនាំជាង ៣០ រូប មកពីធនាគារ BRIDGE ចូលរួមវគ្គបណ្តុះបណ្តាលពិសេសស្តីពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីឈានទៅរកសេវាកម្មហិរញ្ញវត្ថុកាន់តែទំនើប និងមានសុវត្ថិភាពខ្ពស់ ធនាគារ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរពិធីសម្ពោធសៀវភៅដ៏មានតម្លៃ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើននៅកម្ពុជា និងតំបន់អាស៊ាន» បុរសជនជាតិចិនម្នាក់ចូលនិវត្តន៍ទាំងវ័យក្មេង ក្រោយកាន់កាប់ផ្ទះល្វែងសរុប ១៤ ខ្នង រកចំណូលជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ប្រវត្តិសាស្ត្រ! ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើន សម្រុកចូលរួមបង្ហាញសក្ដានុពលក្នុងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ៣៥ ឆ្នាំនៃទំនុកចិត្ត និងឧត្តមភាព៖ ធនាគារ កាណាឌីយ៉ា អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ឈរជើងជាមួយគ្រឹះដ៏រឹងមាំ ដើម្បីការរីកចម្រើនរួមគ្នាជាមួយអតិថិជន សម្ព័ន្ធធនាគារ អេស៊ីលីដា បន្តរក្សាកំណើនយ៉ាងរឹងមាំ ដោយសម្រេចបានប្រាក់ចំណេញកើនឡើងជិត ១៤% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦
ធនាគារ

ធនាគារ​ហត្ថា​ ចុះហត្ថលេខា​លើ​អនុស្ស​រណៈ​យោគ​យល់​គ្នា​ជាមួ​យ​មន្ទីរ​ពេទ្យ​អ​ន្តរជាតិអរៀន​ដា

​​ភ្នំពេញ ៖ ធនាគារ​ហត្ថា​ បានសម្រេច​ចុះ​ហត្ថលេខា​លើអនុស្សរណៈយោគយល់​គ្នា​ជាមួយ​មន្ទីរពេទ្យ​អន្តរជា​តិ​​​អរៀន​ដា ដើម្បីបង្កើន​លទ្ធភាព​ផ្ដល់​ជូន​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​សន្ធឹ​ក​សន្ធាប់​តាមរយៈ​ការ​បញ្ចុះ​តម្លៃ​ពិសេ​ស​​​ពី​មន្ទីរពេទ្យ​អន្តរជាតិ​អរៀន​ដា ។

ពិធីចុះហត្ថលេខា​លើ​អនុស្សរណៈនេះ ធ្វើឡើង​​ក្រោម​អធិបតីភាព លោកឧកញ៉ា​ហួត អៀងតុង ប្រធាន​អគ្គ​នាយក​ធនាគារ​ហត្ថា និងលោកជំទា​វឧកញ៉ា​គួន ធីតា ប្រធាន​ក្រុម​ប្រឹក្សា​ភិបា​ល​នៃមន្ទីរពេទ្យ​អរៀន​ដា ។

យោងតាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់ធនាគារ​ហត្ថា​ឱ្យដឹ​ងថា​ តា​មរ​យៈ​អ​នុស្ស​រ​ណៈ​នៃ​កា​រ​យោ​គ​យ​ល់គ្នា​នេះ ​ស្ថាប័ន​ទាំងពី​រ​នឹ​ង​ធ្វើ​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​ក្នុ​ង​កា​រ​ប​ង្កើ​ន​ល​ទ្ធ​ភាព​ផ្ត​ល់​ជូ​ន​​នូ​វ​អ​ត្ថ​ប្រ​យោ​ជ​ន៍​ជា​ច្រើ​ន​ស​ន្ធឹ​ក​ស​ន្ធា​​​ប់​​​តា​មរយៈការបញ្ចុះតម្លៃពិសេសពីមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដូចជាការបញ្ចុះតម្លៃលើសេវា និង​កញ្ច​ប់​ពិនិត្យសុខភាពទូទៅ រហូតដល់៥០% ព្រមទាំងទទួលបានការបញ្ចុះតម្លៃភ្លាមៗរហូតដល់២០% ស​ម្រាប់​​​សេ​វាសម្ភព រោគស្ត្រី ជំងឺកុមារ ជំងឺទូទៅ សេវាសង្គ្រោះបន្ទាន់ក្នុង​ស្រុក ការចាក់វ៉ាក់សាំង និ​ងសេ​​វាសុ​ខ​ភាព​ជាច្រើនមុខទៀត សម្រាប់អតិថិជន បុគ្គលិកធនាគារ ហត្ថា និងក្រុមគ្រួសាររបស់ពួកគាត់​ ដោយគ្រា​ន់​តែ​ធ្វើការទូទាត់តាមរយៈហត្ថាម៉ូបាល និងប័ណ្ណហត្ថាវីសា ជាមួយនឹងមន្ទីរពេទ្យ ប៉ុណ្ណោះ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍ថា៖ “កិច្ចស​ហ​កា​រ​គ្នា​រ​​វាង ធនាគារ ហត្ថា និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា ពិតជា​មាន​សារៈ​សំខា​ន់ ​និ​ង​ផ្ត​ល់​អត្ថ​ប្រ​យោ​​ជ​ន៍​ជាច្រើន​ដ​ល់អតិថិជន និងបុគ្គលិករបស់ធនាគារ ហត្ថា” ។

លោកឧកញ៉ា បានមានប្រសាសន៍បន្ថែមថា៖ “តំ​ណា​ង​ឱ្យ​ធនាគា​រ ហត្ថា ខ្ញុំសូមសំដែងការអបអរសាទរ និង​ថ្លែ​​ង​​​​អំ​​​ណ​រ​គុ​​ណ​យ៉ា​ង​ជ្រា​ល​ជ្រៅ​ដ​ល់​គ​ណៈ​គ្រ​ប់គ្រងនៃស្ថាប័នទាំងពីរ ដែលបាន​ខិ​ត​ខំ​បំ​​ពេ​ញ​កា​រ​ងា​រ​នាំម​កនូវសមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នទាំងពីរនៅថ្ងៃនេះ ​និ​ង​តាម​រ​យៈ​កិ​​ច្ចចា​ប់​ដៃ​គូ​ជា​យុ​ទ្ធ​សាស្ត្រនេះ អតិថិ​ជន​ដ៏​មាន​តម្លៃរ​បស់​យើង នឹង​ទ​ទួ​ល​បា​ន​នូ​វ​អ​ត្ថ​ប្រ​យោជ​ន៍​ពី​ការ​បញ្ចុះដ៏​ធំស​ម្បើ​មដូ​ចជា​សេវា​កញ្ចប់ពិនិត្យសុខភាពទូទៅ រហូតដល់៥០%  និងសេវាព្យាបាលដទៃផ្សេងទៀតរហូតដល់២០% ”។​

​លោ​កជំទាវ ឧកញ៉ា គួន ធីតា បានបង្ហាញថា “ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំមើលឃើញថា ប្រជា​ព​​ល​រដ្ឋ​ខ្មែ​រ​មា​នភាពលំបាក នៅពេលមានបញ្ហាសុខភាព ត្រូវចេញទៅក្រៅប្រទេស ហេតុដូច្នេះហើយបានជាខ្ញុំ បង្កើត​​ម​ន្ទី​រ​ពេទ្យដ៏ទំនើប និងមានស្តង់ដារអន្តរជាតិមួយនេះ” និង លោកជំទាវឧកញ៉ា បង្ហាញថា ជាមួយនឹង​​គោ​ល​​ដៅ​​រួ​ម​​ចំណែក​ក្នុ​ង​ការ​ពង្រឹង​វិស័យ​សុខា​ភិបាលក្នុងស្រុក ដើម្បីកាត់បន្ថយ​កា​រ​ចេ​ញ​ទៅ​ព្យា​បា​ល​នៅ​ស្រុ​​កក្រៅរបស់ប្រជាពលរដ្ឋកម្ពុជា មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានគិតគូរល្អិតល្អន់នូវ តម្លៃដ៏​សម​រម្យ​រប​ស់ខ្លួន ដោយ​ប្រកា​ន់យកគោលការណ៍ «តម្លៃក្នុងស្រុក គុណភាពស្តង់ដារអន្តរជាតិ» ដើម្បីឱ្យ​ប្រជា​ជ​ន​ទូទៅ​គ្រ​ប់​កម្រិតនៃស្តង់ដាជីវភាព មានលទ្ធភាពមកទទួលបាននូវសេវាកម្មសុខាភិបាល ពីមន្ទី​រពេ​ទ្យ​​អន្ត​រ​ជា​​តិ​អ​រៀនដា។ ជាក់ស្តែងចំពោះកញ្ចប់សម្រាលដោយធម្មជាតិ មានតម្លៃត្រឹមតែ ១០៩៩ដុល្លារ អតិថិ​ជ​ន​ទ​ទួ​លបា​​ន​នូ​វ​កញ្ចប់សម្រាលដោយធម្មជាតិ ដ៏មានសុវត្ថិភាព គុណ​ភាព និងផាសុកភាពដែលក្នុង ១ ករណីៗ មាន​វេ​ជ្ជ​ប​ណ្ឌិ​ត​ឯកទេស និងគិលានុបដ្ឋាយិកាជំនាញសម្រាលកូនរហូតដល់ ០៩ នាក់ ហើយអតិថិជន ឬអ្នកជំ​ងឺ​នឹ​ង​ទ​ទួ​ល​បាន​ការ​ថែម​ជូនដោយឥតគិតថ្លៃនូវ កញ្ចប់ពិនិត្យសុខភាពទូទៅ, កញ្ចប់ពិនិត្យសុខភាពកុមារ និងកញ្ច​ប់​ប្រឹក្សាអាហារូបត្ថម្ភ ពេលដែលជាវកញ្ចប់សម្រាលនេះទៀតផង ៕