ថ្ងៃច័ន្ទ ១៦ វិច្ឆិកា ២០២៦
ព័ត៌មានថ្មី
ថ្នាក់ដឹកនាំជាង ៣០ រូប មកពីធនាគារ BRIDGE ចូលរួមវគ្គបណ្តុះបណ្តាលពិសេសស្តីពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីឈានទៅរកសេវាកម្មហិរញ្ញវត្ថុកាន់តែទំនើប និងមានសុវត្ថិភាពខ្ពស់ ធនាគារ ខេប៊ីប្រាសាក់ ចូលរួមអបអរសាទរពិធីសម្ពោធសៀវភៅដ៏មានតម្លៃ ស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើននៅកម្ពុជា និងតំបន់អាស៊ាន» បុរសជនជាតិចិនម្នាក់ចូលនិវត្តន៍ទាំងវ័យក្មេង ក្រោយកាន់កាប់ផ្ទះល្វែងសរុប ១៤ ខ្នង រកចំណូលជាង ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ប្រវត្តិសាស្ត្រ! ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើន សម្រុកចូលរួមបង្ហាញសក្ដានុពលក្នុងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ៣៥ ឆ្នាំនៃទំនុកចិត្ត និងឧត្តមភាព៖ ធនាគារ កាណាឌីយ៉ា អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ឈរជើងជាមួយគ្រឹះដ៏រឹងមាំ ដើម្បីការរីកចម្រើនរួមគ្នាជាមួយអតិថិជន សម្ព័ន្ធធនាគារ អេស៊ីលីដា បន្តរក្សាកំណើនយ៉ាងរឹងមាំ ដោយសម្រេចបានប្រាក់ចំណេញកើនឡើងជិត ១៤% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦
ធនាគារ

ការ​ចាយ​វាយ ក្រដាស​ប្រាក់​ដុល្លារ​នៅលើទីផ្សារ​កម្ពុជា​កាន់តែ​ពិបាក​និង​កាន់តែ​បាត់បង់​​

ភ្នំពេញ ៖ ក្រដាសប្រាក់​ដុល្លារ​អាមេរិក ចាប់ផ្ដើម​បាត់​បង់​ពី​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​​បន្តិច​ម្ដងៗ ដោយសារតែ​ពលរដ្ឋ​និងអាជីវកម្ម​​លែង​និយម​ចាយ​វាយ​ក្រដាស​ប្រាក់​ដុល្លារ​បន្តទៀត​ហើយ ដោយ​​ប្រើប្រាស់ការទូទាត់​តា​ម​ KHQR ជំនួ​សវិញ ដែលអាច​ទូទាត់​បានទាំង​ប្រាក់​ដុល្លារ និងប្រាក់រៀល​ ។

ជាការ​កត់សម្គាល់​អាជីវករ​លើទីផ្សារ​បានបំពាក់ប្រព័ន្ធទូទាត់​ប្រាក់​តាម​ឌីជីថល​ឬ KHQR កាន់តែច្រើន​មិនថា​អាជីវកម្ម​តូច ឬធំ សូម្បីតែអ្នកលក់​លៀស​ហាល​ អ្នកលក់​បន្លែ ទឹក​អំពៅ​និងអាជីវកម្ម​តាម​ចិញ្ចឹម​ថ្នល់​ក៏​ប្រើ​ប្រាស់​KHQR សម្រាប់ឱ្យ​អតិថិជនរបស់ខ្លួនទូទាត់​ដែរ ។​ ដោយ​ឡែកអាជីវករ​មួយ​ចំនួន​ បាន​បដិសេធ​ការ​ចាយ​វាយក្រដាស​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។

លោក​គ្រុយ សុវណ្ណ  បុគ្គលិក​ផ្នែក​ទីផ្សារ​​នៃ ក្រុមហ៊ុនមួយ​នៅភ្នំពេញ បានឱ្យដឹងថា ក្នុងមួយរយៈ​ចុង​ក្រោយ​នេះ លោក​មិន​​ដែលមានក្រដាស​ប្រាក់​ដុល្លារក្នុងហោប៉ៅ​ឬកាបូបនោះទេ តែថ្ងៃមួយ​លោកក៏​ទទួល​បាន​ក្រ​ដាស​​​ប្រាក់​ដុល្លារ​ពី​អតិថិជន​​ ហើយ​លោកក៏បានយកវា​ទៅ​ទិញ​ម្ហូប ក៏គេមិនទទួល​ យកទៅ​ទូទាត់​ថ្លៃអាហារ ក៏​​អ្នកលក់​មិនទទួល ទៅទិញ​កាហ្វេ​ក៏គេ​មិ​ន​ទទួល ​ដោយ​អ្នកខ្លះ​ថាមក​លុយ​នោះ​ចាស់ពេក ខ្លះថា​មកពី​លុយ​ទក់ ហើយអ្នកខ្លះទៀត​ក៏លើកឡើង​ថា​ពិបាក​ចាយណាស់​ ពេល​​គាត់យកទៅទិញ​អីវ់ាន់​ អ្នកលក់​ផ្សេងទៀត​ក៏គេ​មិន​ទទួ​ល​​ដែរ ពួកគាត់សុខចិត្ត​ឱ្យ​យើង​ទូទាត់តាម​KHQR ជំនួសវិញ ។

ចំណែកអ្នកស្រី រាជ​ ស្រីអ៊ុច​ ម្ចាស់​អាហារ​ដ្ឋានមួយកន្លែង​ក៏បានលើកឡើងថា ​ក្រដាស​ប្រាក់​ដុល្លារ​ឥឡូវ ពិបា​ក​ចាយណាស់ ដូច្នេះត្រូវ​មានការថែទាំខ្លាំង​ណាស់ ដោយមិនឱ្យទក់ មិនឱ្យ​មាន​ស្នាម​ប្រឡាក់​ ឬរហែក​សូម្បី​តែបន្តិច បើសិនជា​មានស្នាម​ឬប្រឡាក់​បន្តិច​ គឺអាជីវករ​ផ្សេងទៀត​មិនទទួល​ឡើយ ប៉ុន្តែបើ​ប្រាក់រៀល​គឺអាច​ទូ​ទាត់​បានយ៉ាង​ទូលំទូលាយ ទោះ​បី​ជា​​ទក់​ មានស្នាម​បន្តិចបន្តួច​ក៏ដោយ ។

ជាការកត់សម្គាល់​​​នៅតាមទូ​អេធីអឹម​របស់​ធនាគារ​​ ក៏លែង​ដាក់​ក្រដាស​ប្រាក់​ដុល្លារ​ច្រើនប្រភេទដូច​មុនទៀ​ត​ដែរ ពោលគឺ​ដាក់តែក្រដាស​ប្រាក់​ប្រភេទ​១០០ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ដូច្នេះ​ពលរដ្ឋ​ដែលចង់ដក​ប្រាក់​ពីទូ​រអេ​ធីអឹម ក្រោម​១០០ដុល្លារ​ត្រូវ​ដក​ជា​ប្រាក់រៀល​ ដូច្នេះហើយទើប​យើងមើលឃើញថា ការចរាចរណ៍​ក្រដា​ស​​ប្រាក់​ដុល្លារ​អាមេរិក​នៅលើទីផ្សារ​ចាប់ផ្ដើម​ថមថយ​ជា​បន្តបន្ទាប់ ៕